TOUS les JOURS ណែនាំនំ Cake រសជាតិថ្មីដោយអ្នកជំនាញនំខេកពីប្រទេសកូរ៉េ
ស្គាល់ TOUS les JOURS ហើយមែនទេ? ហាងនំប៉័ងដែលតែងតែផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ និងការផលិតក្របកដោយអនាម័យ ជាពិសេសមាននំបុ័ងដុតថ្មីៗ និងជាច្រើនប្រភេទជារាល់ថ្ងៃជូនអតិថិជន។ វេលានេះផងដែរ TOUS les JOURS កំពុងតែនាំយកនំខេករសជាតិថ្មី ដោយអ្នកជំនាញពីប្រទេសកូរ៉េ សម្រាប់អតិថិជនរបស់ពួកគេផងដែរ ។
![TOUS les JOURS](https://www.foodbuzz.site/wp-content/uploads/2018/11/2.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/1.jpg)
នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅផ្សារទំនើប Aeon Mall Phnom Penh វេលាម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច TOUS les JOUS បានរៀបចំកម្មវីធីដាក់បង្ហាញនូវនំបុ័ងខេករសជាតិថ្មីប្រមាណជា ៣ ប្រភេទធំៗ ហើយមានការរចនារូបរាង ១៣ប្រភេទផ្សេងៗគ្នា ក្នុងនោះរួមមាន នំខេកសំរាប់ Christmas នំខេករចនារូបរាងថ្មី និង នំខេកដែលទទួលបានការគាំទ្រនិងពេញនិយមខ្លាំងក្នុងស្រុក។
![](https://www.foodbuzz.site/wp-content/uploads/2018/11/3.jpg)
![Aeon Mall](https://www.foodbuzz.site/wp-content/uploads/2018/11/4.jpg)
ក្នុងការដាក់តាំងបង្ហាញនេះ មានការចូលរួមជាពិសេសពីអ្នកជំនាញផ្នែកផលិតនំខេកមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ TOUS les JOURS ក្នុងការផលិតនំខេករសជាតិថ្មីនេះផងដែរ។ ទន្ទឹមគ្នានេះ ក៏មានការបងប្អូនចូលរួមទស្សនាយ៉ាងច្រើនកុះករ ហើយបានអញ្ជើញមកភ្លក្សរសជាតិ ព្រមជាមួយនឹងការវាយតំលៃដោយសេរីនូវនំខេករសជាតិថ្មីរបស់ TOUS les JOURS។ នំខេករសជាតិថ្មីនេះ ទទួលបានការសសើរថាជានំខេកដែលមានរូបរាងថ្មីប្លែក ស្រស់ស្អាត និង មានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។
![](https://www.foodbuzz.site/wp-content/uploads/2018/11/5.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/7.jpg)
នៅពេលថ្មីៗ ខាងមុននេះ TOUS les JOURS នឹងមានចេញលក់បន្ថែមនូវប្រភេទខេករសជាតិថ្មី កាន់តែប្លែក និងកាន់តែឆ្ងាញ់ប្រកបដោយស្ដង់ដាពីប្រទេសកូរ៉េ នៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស។ នេះជាដំណឹងល្អមួយ ហើយពិតជាពិសេសសម្រាប់អ្នកដែលចូលចិត្តទទួលទាននំខេក នឹងមានបំណងចង់បាននំខេកដែលស្រស់ស្អាត នឹងមានរសជាតិឆ្ងាញ់ សំរាប់ជូនដល់ក្រុមគ្រួសារ មិត្តភក្តិ និង មនុស្សជាទីស្រលាញ់ ក្នុងថ្ងែពិសេសរបស់ពួកគេ។ ដូច្នេះកុំភ្លេចមកសាកល្បងនំខេករសជាតិថ្មីពី TOUS les JOURS ទាំងអស់គ្នាណា។
![](https://www.foodbuzz.site/wp-content/uploads/2018/11/8.jpg)