លឺថា TOUS les JOURS នឹងមានលក់នំខេករសជាតិថ្មីក្នុងពេលឆាប់ៗនេះ

អ្នកណាខ្លះកំពុងទន្ទឹងរង់ចាំការចេញនំ Cake រសជាតិថ្មីពី TOUS les JOURS?​ ដំណឹងល្អបានមកដល់ហើយ ឥឡូវនេះ TOUS les JOURS កំពុង​តែ​នាំ​យក​នំខេក​រសជាតិ​ថ្មី​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ហើយក្នុងពេលឆាប់ៗនេះ។

នំខេករសជាតិថ្មីពី TOUS les JOURS

នៅថ្ងៃទី 19 ខែមករា ម្សិលមិញនេះ នៅផ្សារទំនើប Aeon Mall Phnom Penh វេលាម៉ោង 4 ដល់ម៉ោង 6 ល្ងាច TOUS les JOUS បានរៀបចំកម្មវីធីដាក់បង្ហាញនូវនំខេករសជាតិថ្មីចំនួន 3 ប្រភេទ ដែលមានដូចជា នំខេករសជាតិដូងស្លឹកតើយ នំខេករសជាតិដូង​ និងនំខេករសជាតិស្វាយ ដែលជាប្រភេទរសជាតិនំកំពុងទទួលបានការពេញនិយមខ្លាំងក្នុងស្រុក​ សំរាប់នំខេកនេះមានការរចនារូបរាងថ្មីហើយប្លែកស្រស់ស្អាត។ សូមបញ្ជាក់ផងដែរថា នំ Cake រសជាតិថ្មីនេះ ត្រូវបានទទួលស្គាល់ទាំងគ្រឿងផ្សំ រសជាតិ និងការ​រចនា​ ដោយអ្នកជំំនាញផ្នែកផលិតនំខេករបស់​TOUS les JOURS នៅប្រទេសកូរ៉េខាងត្បូង។

មានអ្នកចូលរួមយ៉ាងច្រើន

សំរាប់ការដាក់តាំងបង្ហាញនោះ មានការចូលរួមជា​ពិសេស​ពីអ្នកជំនាញផ្នែកផលិតនំខេករបស់ TOUS les JOURS ផងដែរ។ ទន្ទឹមគ្នានេះ TOUS les JOURS បានរៀបចំការលេងហ្គេមសប្បាយៗ ដោយមានការប្រកួតញុំានំបុ័ង ដើម្បីឈ្នះនំខេករសជាតិថ្មី ដែលមានការអ្នកចូលរួ​មទស្សនាយ៉ាងច្រើនកុះករ និងភ្លក្សរស​ជាតិ ព្រមជាមួយ​នឹង​ការវាយតំលៃដោយសេរីនូវនំខេករសជាតិថ្មីរបស់ TOUS les JOURSផងដែរ។​

មានទាំងហ្គេមកំសាន្ដតទៀត

ចំពោះនំខេកថ្មីរបស់ TOUS les JOURS ដែលបានបង្ហាញជូនដល់អតិថិជននេះ ទទួលបានការសរសើរនិងការវាយតំលៃជាច្រើនពីបងប្អូនដែលបានចូលរួមទស្សនានិងភ្លក់ ថាជានំខេកដែលមានរូបរាងថ្មីប្លែក ស្រស់ស្អាត និង មានរសជាតិឈ្ងុយឆ្ងាញ់ ផងដែល។ នៅពេលថ្មីៗខាងមុននេះ TOUS les JOURS និងមានចេញ​លក់​បន្ថែមនូវប្រភេទខេករសជាតិថ្មី​ កាន់តែប្លែក និងកាន់តែឆ្ងាញ់ប្រកបដោយស្ដង់ដាពីប្រទេសកូរ៉េ នៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស។ នេះជាដំណឹងល្អមួយ ហើយពិត​ជា​ពិសេស​សម្រាប់​អ្នកដែលចូលចិត្តទទួលទា​ននំខេក និងមានបំណងចង់បាននំខេកដែលស្រស់ស្អាត នឹងមានរសជាតិឆ្ងាញ់ សំរាប់ជូនដល់ ក្រុមគ្រួសារ មិត្តភក្តិ និង មនុស្សជាទីស្រលាញ់ ក្នុងថ្ងែពិសេសរបស់ពួកគេ។​

អ្នកឈ្នះការប្រកួតញ៉ាំនំប៉័ងរបស់ TOUS les JOURS

ដូច្នេះកុំភ្លេចមកសាកល្បងនំខេករសជាតិថ្មីពីTOUS les JOURS ទាំងអស់គ្នាណា ព្រោះ​ TOUS les JOURS តែង​តែ​ផ្ដល់​រសជាតិឈ្ងុយឆ្ងាញ់ និង​ការ​ផលិតក្របក​ដោយ​អនាម័យ ជាពិសេសមាននំបុ័ងដុតថ្មីៗ និង​ច្រើន​ប្រភេទ​ជារៀង​រាល់ថ្ងៃ។

មានអ្នកចូលរួមយ៉ាងច្រើន

ព័ត៌មានគួរតែអានបន្ទាប់