ល្បីថាកន្លែងស្អាត បុកល្ហុងឆ្ងាញ់! ធ្លាប់បានទៅញ៉ាំនៅ តុងតុង បុកអស់ស្ទះ​ សាខាទី២ នៅ?

នៅ តុងតុង បុកអស់ស្ទះ​ សាខាទី១ មើលទៅដូចជាហាងលក់បុកល្ហុងតាមផ្ទះធម្មតាៗ ប៉ុន្តែបើក្រឡែកមកមើលសាខាទី២វិញបានដឹងថាប្លែកប៉ុណ្ណា។ កន្លែងអង្គុយក៏ធំទូលាយ ហើយសម្រាប់ការតុបតែងវិញគឺថាគួរឲ្យចង់ទៅអង្គុយញ៉ាំតែម្តង។ 

នៅទីនោះមានជម្រើសមុខម្ហូបជាច្រើនដូចជា បុកពោតក្ដាមប្រៃ(៨០០០៛) បុកបង្គាប៉ាតេ(១៥០០០៛) បុកនំបញ្ចុក(៧០០០៛) បុកល្ហុងបែបឡាវ(៨០០០៛) បុកមីប៉ាតេពងទាប្រៃ(១០០០០៛) បុកត្រីសាល់ម៉ុន(២០០០០៛) ត្រីចំហុយក្រហមមីសួរ(២៥០០០៛) និងមានមុខម្ហូបប្លែកៗច្រើនទៀតដែលធានាថាអ្នកទាំងអស់គ្នានឹងចង់សាក។ សម្រាប់ភេសជ្ជៈវិញក៏មានច្រើនដែរដូចជា cocktail ស្រាបៀរត្រជាក់ៗ និងកាហ្វេក៏មាន។ 

សម្រាប់អ្នកដែលចូលចិត្តថតរូប ពួកយើងណែនាំឲ្យ ទៅសាខាទី២របស់ហាងតុងតុង បុកអស់ស្ទះ ព្រោះនៅទីនោះមានទីធ្លាធំទូលាយនិងស្អាត មានការតុបតែងយ៉ាងស្អាតបែបជំនាន់ទស្សវត្តទី៦០ សាកសមសម្រាប់ភ្ញៀវដែលចង់ថតរូប និងអាចមកអង្គុយលេងបន្ធូរអារម្មណ៍ ថែមទាំងមាន ប្រូម៉ូសិនពិសេសៗផងដែរ។

  • សាខាទី១៖ នៅផ្លូវ លេខ 456 ផ្ទះលេខ 55 ទល់មុខខុនដូរលេខ៣៥ ផ្ទះមួយល្វែងតូចនៅកណ្ដាលគេ
  • សាខាទី២៖ ស្ថិតនៅផ្លូវ 304 កែង 105 តាមបណ្តោយផ្លូវសាលាយុគន្ធរ

តុងតុងបុកអស់ស្ទះ - TongTong Bork Ors Stes (សាខាទី២)

ព័ត៌មានគួរតែអានបន្ទាប់