Tim Ho Wan ភោជនីយដ្ឋាន Dim Sum ខ្នាតអន្ដរជាតិ បើកលក់ថ្ងៃនេះហើយ
FoodBuzz ជឿជាក់ថាភោជនីដ្ឋានម្ហូបចិនឆ្ងាញ់ៗ នៅកម្ពុជាយើងមិនខ្វះទេព្រោះជាម្ហូបចិនពេញនិយមណាស់ ប៉ុន្ដែអ្វីដែលយើងមិនទាន់មាននោះ គឺជាភោជនីយដ្ឋានម្ហូបចិនលំដាប់អន្ដរជាតិ ដែលមានការទទួលស្គាល់ទូទាំងពិភពលោកទទួលបានមេដាយ Michelin Star ដូចជាភោជនីយដ្ឋាន Tim Ho Wan នេះ។
Tim Ho Wan គឺជាភោជនីយដ្ឋានជំនាញខាង Dim Sum ដែលមានដើមកំណើតពីទីក្រុងហុងកុង ហើយត្រូវគេឲ្យឈ្មោះថាជាភោជនីយដ្ឋាន Michelin Star ដែលមានតម្លៃសមរម្យជាងគេនៅពិភពលោក។ Tim Ho Wan បានពង្រីកជាង 45 សាខាទូទាំងពិភពលោក រួមមាននៅប្រទេសសឹង្ហបុរី ហ្វីលីពីន អូស្រ្ដាលី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត។
ពេលនេះ ភោជនីយដ្ឋានលំដាប់អន្ដរជាតិ Tim Ho Wan បានពង្រីកសាខាមកដល់កម្ពុជាហើយ នឹងបើកដំនើរការចាប់ពីថ្ងៃទី 03 សីហា នេះហើយ ទីតាំងវិញក៏មិនពិបាករកដែរ គឺនៅខាងក្រៅ AEON Mall ជាន់ផ្ទាល់ដីតែម្ដង ដើរតែបន្តិចពីកន្លែងចតម៉ូតូច្រកខាងកោះពេជ្រតែប៉ុណ្ណោះ។ បើចង់ដឹងរសជាតិឈ្ងុយឆ្ងាញ់យ៉ាងណា រួសរាន់ទៅញុំាឲ្យបានមុនគេណា ព្រោះថាពេលបើកសាខានៅប្រទេសសឹង្ហបុរី និង ប្រទេសម៉ាឡេស៊ី មានភ្ញៀវឈរតម្រង់ជួរ ឈរចាំដល់ទៅ 3ម៉ោងកន្លះទើបបានចូលញុំាឯនោះ!
ទីតាំង៖ ជាន់ផ្ទាល់ដី AEON MALL ចូលតាមច្រកខាងកោះពេជ្រ ជិតកន្លែងផ្ញើរម៉ូតូ
បើកលក់៖ ចាប់ពីម៉ោង 2 រសៀល ថ្ងៃទី03 ខែសីហា