ផ្សារទំនើប The Olympia Mall ដ៏ធំក្នុងរាធានីភ្នំពេញប្រកាសថ្ងៃបើកដំណើរការហើយ
ប្រិយមិត្ត FoodBuzz ច្បាស់ជាធ្លាប់ជិះកាត់ផ្សារទំនើប The Olympia ដែលជាគម្រោងផ្សារទំនើបធំមួយក្នុងរាជធានីភ្នំពេញដែលនៅជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិកមិនខាន។ ធ្លាប់តែជិះកាត់ តែអត់ដឹងថាពេលណាបានគេបើកឲ្យចូលសោះ និយាយពីចង់ដឹងថាក្នុងហ្នឹងមានអ្វីខ្លះ ជាពិសេសអាងបានដើរនៅលើស្ពានអាកាសថ្មើរជើងហ្នឹងហ្មង។
FoodBuzz ថ្ងៃនេះ នាំដំណឹងល្អមកជូនប្រិយមិត្តអ្នកអានទាំងអស់គឺថា The Olympia Mall នឹងបើកដំណើរការ Soft Opening នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2019 នេះហើយ!
ត្រៀមៗ! ត្រៀមដឹកដៃគ្រួសារ មិត្តភក្តិ មនុស្សជាទីស្រឡាញ់ ឬ ក្រាសទៅថតរូបក្នុងផ្សារ និងលើស្ពានអាកាសថ្មើរជើងដែលភ្ជាប់ទៅជាន់ទី 2 នៃផ្សារទាំងអស់គ្នា។ ស្ពានអាកាសថ្មើរជើងនេះ អាចដើរបានពីខាងសាលាបាក់ទូក និងច្រកផ្សេងៗចំនួនប្រាំទៀតដោយសុវត្ថិភាព ព្រោះមិនបាច់ចាំស្ដុបក្ដៅ ហើយរិតតែមិនបាច់ឆ្លងថ្នល់។ ក្រៅពីស្ពានអាកាសថ្មើរជើងដ៏អស្ចារ្យនេះហើយ ក៏មាននូវសួនច្បារដ៏ស្រស់ស្អាត និងអាងហែលទឹកបៃតងមើលទៅពហុកីទ្បដ្ឋានជាតិដែលអាចថតរូបបានផងដែរ។
មិនតែប៉ុណ្ណោះ នៅជាន់ទី 4 មានភោជនីយដ្ឋានយ៉ាងច្រើនបែបច្រើនយ៉ាងសម្រាប់បម្���ើជូនអតិថិជនគ្រប់វ័យគ្រប់ស្រទាប់ ។ មិនតែប៉ុណ្ណោះ នៅទីនេះក៏មានជាកន្លែងហាត់ប្រាណត្រូវម៉ាច់អ្នកនៅម្ដុំផ្លូវច្រមុះជ្រូកនេះដែលកំពុងរកកន្លែងហាត់ប្រាណជិតផ្ទះ។ ចំណែកឯអាងហែលទឹកមានទំហំធំស្រស់ស្អាត ល្មមថតរូបផុស update ក្នុង Facebook និង Instagram។ នៅជាន់ទី 5 មានអាហារដ្ឋាន និងកន្លែងកំសាន្ដផ្សេងៗដូចជាហ្គេម និង កន្លែងក្មេងលេងដែលមានទីតាំងនៅជាន់ទី 3។ ផ្សារទំនើបអត់រោងភាពយន្ដម៉េចបាន ដូច្នេះហើយទើបរោងភាពយន្ដលេជេននឹងដាក់ទីតាំងនៅជាន់ទី 6 & 7 ក្នុង The Olympia Mall នេះ។ ដើរផ្សារ មើលកុន ចេញពីមើលកុន ដើរផ្សារ មិនឡូយ!
សរុបសេចក្ដីមក The Olympia Mall នឹងផ្តល់សេវាកម្មគ្រប់បែបយ៉ាង (Complete Service) ជូនលោកអ្នក ទាំងការលំហែកាយ ទិញឥវ៉ាន់ ញ៉ាំអាហារ ហាត់ប្រាណ និងលេងកំសាន្តនានាជាដើម។ ផ្សារទំនើបនេះភ្ជាប់ទៅនឹងអគារខុនដូរ ការិយាល័យធ្វើការ អាគារពាណិជ្ជកម្ម សណ្ឋាគារ ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង សាលាអន្តរជាតិស្ពានកញ្ចក់ ស្ពានអាកាសថ្មើរជើង សួនច្បារលើកញ្ចក់ និង ពហុកីទ្បដ្ឋានជាតិអូទ្បាំពិក។
គ្រាន់តែអាន ក៏ចង់ទៅតាមការរៀបរាប់របស់ FoodBuzz ដែរមែនហ្អេ? សល់តែប្រហែល 3 ខែទៀតទេ គេបើកហើយណា!
ទីតាំង៖ ផ្លូវមុនីរ៉េត(217) សង្កាត់វាលវង់ ខណ្ឌ 7 មករា ភ្នំពេញ | Googlemap បើកម៉ោង៖ 9AM - 10PM