The Heritage Walk ទីតាំងកម្សាន្តទំនើបថ្មីនៅសៀមរាបនឹងមានប្រេនណាខ្លះបើកនៅទីនោះ?
កាលពីថ្ងៃទី៧នេះ នៅក្រុងសៀមរាបមានការបើកលក់ទីតាំងជាផ្លូវការរបស់មជ្ឈមណ្ឌលកម្សាន្តទំនើបថ្មី The Heritage Walk ដែលនឹងផុសឡើងនៅកណ្ដាលក្រុងសៀមរាប ដែលនឹងគ្រោងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០១៨ខាងមុខនេះ។
The Heritage Walk នឹងក្លាយជាគោលដៅនៃការលំហែកម្សាន្តដ៍ពេញនិយមរួមមាន បរិយាកាសជួបជុំគ្រួសារឬមិត្តភក្តិ តាមរយៈការភ្លក្ស រសជាតិអាហារជាច្រើនមុខដែលនាំមកជូនដោយភោជនីយដ្ឋានក្នុងស្រុក និង បរទេសច្រើនប្រភេទ និង ប្រជុំដោយ ហាងកាហ្វេល្បីៗ ក៍ដូចជាការកំសាន្តជាមួយរោងភាពយន្តទំនើបអមកន្លែងក្មេងលេងទំនើបប្រកបដោយស្តង់ដារ ផាសុកភាពខ្ពស់ផងដែរ។
ទោះបីជាមានបរិយាកាសជាមជ្ឈមណ្ឌលកម្សាន្តទំនើបថ្មី The Heritage Walk នឹងផ្ដល់ជូនលោកអ្នកនូវការតុបតែងដែលបង្ហាញពីអត្តសញ្ញាណខ្មែរ ដែលនឹងមានរចនាបថ សហសម័យ រសជាតិជារចនាបថខ្មែរលាយឡំនឹងបរិយាកាស និង ការតុបតែងផ្នែកខាងក្នុងទំនើបបែបបស្ចឹមប្រទេស។
ហើយថ្ងៃនេះ FoodBuzz នឹងលើកបង្ហាញពីហាងអាហារល្បីៗជាច្រើនដែលនឹងប្រមូលផ្តុំគ្នាបង្ហាញរូបរាងនៅក្នុង The Heritage Walk ដូចជា៖
#1 Brown Coffee & Bakery
ទោះបីជាមិនមែនជាទីតាំងទីមួយរបស់ Brown នៅក្នុងខេត្តសៀមរាប ហាងកាហ្វេនេះក៏នឹងមានមុខនៅមជ្ឈមណ្ឌលកម្សាន្តទំនើបថ្មីនេះដែរ។
តំលៃ៖ 2$-6$
#2 Café Amazon
កាហ្វេដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនេះ Café Amazon ក៏នឹងមានសាខានៅក្នុងមជ្ឈមណ្ឌលកម្សាន្តទំនើបថ្មី The Heritage Walk ផងដែរ។
តំលៃ៖ 2$-3$
#3 Koi The
ហាងតែដ៏ល្បីនៅភ្នំពេញនេះ នឹងពង្រីកសាខាតាមខេត្តដំបូងរបស់ខ្លួននៅក្រុងសៀមរាបតែម្ដង! កាន់ Macchiato មួយកែវ ទស្សនាប្រាសាទម៉េចដែរ?
តំលៃ៖ 1.5$-4$
#4 Tous Les Jours
ហាងនំបុ័ងដុតថ្មីៗប្រចាំពេលនេះ នឹងចាប់ផ្ដើមដុតនំប៉័ងជាលើកដំបូងនៅក្នុងសៀមរាបឆាប់ៗនេះហើយ នៅឯ The Heritage Walk នេះតែម្តង។
តំលៃ៖ 1.4$-20$
#5 Domino’s Pizza
Domino’s Pizza ក៏នឹងពង្រីកសាខារបស់ខ្លួននៅខេត្តសៀមរាបនោះដែរ។ ភីហ្សាក្ដៅៗ ស្រួយៗ ឬក៏ស្លាបមាន់ ម៉េចដែរ?
តំលៃ៖ 3$-15$
#6 The Pizza Company
ក្រោយពីមានវត្តមាននៅសៀមរាបជាយូរឆ្នាំ Pizza Company ក៏នឹងបើកសាខាទី២របស់ខ្លួននៅក្នុង The Heritage Walk តែម្តង។
តំលៃ៖ 5$-20$
#7 Bar-B-Q-Plaza
សាច់អាំងប្រេនមកពីប្រទេសថៃនេះក៏មានវត្តមានជាលើកដំបូងនៅទឹកដីសៀមរាបយើងនេះដែរ។ អ្នកសៀមរាប កុំភ្លេចមកភ្លក្សរសជាតិសាច់អាំងមួយនេះណា!
តំលៃ៖ 5$-20$
#8 The Asian Kitchen
The Asian Kitchen គឺជាប្រភេទហាងលក់ម្ហូបចិន និង អាស៊ី។ មី បាយ សាច់ខ្វៃ ឌឹមសាំក៏បាន។ ត្រូវម៉ាច់សម្រាប់ការញ៉ាំជាមួយគ្រួសារ រឺមិត្តភក្តិជាក្រុមក៏បាន ដើរផ្សារហត់ កុំភ្លេចចូលញ៉ាំ The Asian Kitchen។
តំលៃ៖ 3$-7$
#9 Kintan and Shaburi
នៅ Kintan អ្នកអាចញ៉ាំសាច់អាំងជប៉ុនជាលក្ខណៈប៊ុហ្វេអត់កំណត់ ជាមួយនឹងរសជាតិប្លែកមាត់។ សាច់អាំងប៊ូហ្វេ ប្រាកដណាស់ជាអ្វីដែលមិនអាចរំលងបាននោះទេ!
តំលៃ៖ 13$-30$
#10 The Hashi
សំរាប់អ្នកចូលចិត្តសាច់ត្រីឆៅ Sashimi ជាដើម The Hashi ជាហាងលក់ម្ហូបជប៉ុនដែលមានដើមកំណើតនៅសៀមរាបនេះស្រាប់ ហើយក៏នឹងពង្រីកសាខាថ្មីមួយទៀតនៅខាងក្នុង The Heritage Walk។
#11 Pho24
អីយ៉ា! The Heritage Walk ក៏នឹងមាន Pho24 ដែលជាហាងហ្វឺមួយដ៏ល្បីមកពីប្រទេសវៀតណាម។ គ្រប់រសជាតិតែម្តងនៀក!
តំលៃ៖ 3$-10$
#12 Swensen’s
មានវត្តមានយូរឆ្នាំនៅទឹកដីអង្គរ Swensen’s ក៏នឹងមានសាខាទី២របស់ខ្លួននៅ The Heritage Walk ដែរ។ ប្រាកដណាស់ មិនអាចខ្វះបង្អែមបាននោះទេ!
តំលៃ៖ 2$-10$
#13 Lotteria
ហាងអាហារលឿនរបស់កូរ៉េនេះក៏នឹងមានសាខានៅក្រុងសៀមរាបឆាប់ៗនេះ។ ជិតបានសាកមាន់បំពងដ៏ល្បីពីប្រទេសកូរ៉េហើយ!
តំលៃ៖ 2$-5$
#14 Pepper Lunch
អ្នកសៀមរាបក៏នឹងអាចញ៉ាំបាយក្នុងខ្ទះក្ដៅៗ ជាមួយសាច់គោជប៉ុនបានក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលនឹងមានទីតាំងនៅខាងក្នុង The Heritage Walk ផងដែរ!
តំលៃ៖ 5$-15$
Bonus: Legend Cinema
ទោះបីជាមានឈ្មោះជារោងកុន Legend Cinema ក៏ជាទីតាំងកំសាន្ត និងជាកន្លែងលក់របស់ញ៉ាំឆ្ងាញ់ៗដូចជា ពោតលីង ហតដក និងពោតចំហុយ! កុំភ្លេចណា ទៅមើលកុននៅលេជេន សាខា The Heritage Walk ក្នុងពេលឆាប់ៗនេះ!
The Heritage Walk នឹងមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦អា ក្បែរផ្លូវបំបែកស្តុបអូតែលសុខា ក្រុងសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។
សម្រាប់ពត៌មានក្នុងការជួលទីតាំង សូមទំនាក់ទំងទៅកាន់លោក គីម សុវណ្ណស៊ីដេត តាមរយៈទូរស័ព្ទលេខ 078 888 447 ឬតាមរយៈអ៊ីម៉េល ksv.sideth@emeraldplus.biz