មជ្ឈមណ្ឌលកំសាន្ដ The Heritage Walk សម្ភោធជាផ្លូវការជាមួយនឹងប្រូម៉ូសិនកប់សារី

នៅចាំទេ ពួកយើងធ្លាប់បានផ្សាយមិនប៉ុន្មានខែមុនពីមជ្ឈមណ្ឌលកំសាន្ដ ហេរីថេក វ៉ក ដែលជាមជ្ឈមណ្ឌលកំសាន្ដដ៏ថ្មីមួយនៅចំកណ្ដាលក្រុងសៀមរាប។ នៅថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ​ 2018 នេះ មជ្ឈមណ្ឌលកំសាន្ត ហេរីថេក វ៉ក នឹងបើកដំណើរការជាផ្លូវការហើយជាមួយនឹងកម្មវិធីពិសេសៗ និង ប្រូម៉ូសិនកប់ៗពីហាងល្បីៗនៅទីនោះ ។ តោះ មកមើលថាមានអ្វីពិសេសខ្លះ៖

ទៅមើលតារាល្បីៗ សម្ដែងទាំងអស់គ្នា!
  • ថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2018 ម៉ោង​ 7 ល្ងាច នឹងមានការប្រគុំតន្រ្តីពីកំពូលតារាចម្រៀង កញ្ញាមាស សុខសោភា និង ការបង្ហាញម៉ូតស្ដីពី សំលៀកបំពាក់ខ្មែរក្នុងរយៈពេលជាង 2 ពាន់ឆ្នាំ។
  • ថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ 2018 ម៉ោង​ 7 ល្ងាច នឹងមានការប្រគុំតន្រ្តីពីកំពូលតារាចម្រៀង កញ្ញាឱក សុគន្ធកញ្ញា និង លោក ព្រាប សុវត្ថិ

ការរៀបចំយ៉ាងស្អាតក្នុងមជ្ឈមណ្ឌលកំសាន្ដ The Heritage Walk

មិនត្រឹមតែមានកម្មវិធីកំសាន្ដទស្សនាពិសេសៗប៉ុណ្ណឹងទេ បណ្ដាហាងល្បីៗនានានៅក្នុងមជ្ឈមណ្ឌលកំសាន្ដ ហេរីថេក វ៉ក ក៏មាននូវប្រូម៉ូសិន និងការផ្តល់ជូនពិសេសៗជាច្រើនទៀតដូចជា៖

  • The Pizza Company៖ បញ្ចុះតំលៃ 50% តាមរយៈផាយផេ
  • Bar B Q plaza៖ បញ្ចុះតំលៃ 50% តាមរយៈផាយផេ
  • ហាងការ៉េម Swensen’s៖ បញ្ចុះតំលៃ 50% តាមរយៈផាយផេ
  • ភោជនីយដ្ឋាន ជប៉ុន The Hashi៖ បញ្ចុះតំលៃរហូតដល់ 50%
  • Domino’s Pizza៖ បញ្ចុះតំលៃ 50% លើភីហ្សាខ្នាតកណ្ដាល និង ធំ
  • ហាងកាហ្វេ Starbucks៖ ទិញមួយ ថែមមួយចាប់ពីម៉ោង 5: 30 ល្ងាច ដល់ម៉ោង 9 យប់ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
  • Koi The៖ ទិញភេសជ្ជៈ 3 កែវ ទទួលបានកាតសមាជិកមួយដោយឥតគិតថ្លៃ

KOI The សាខា The Heritage Walk
  • រោងភាពយន្ដ លេជេន៖ ទទួលបានឈុតខមបូ ដោយឥតគិតថ្លៃ រាលការជាវសំបុត្រកុន 2 សន្លឹកតាមរយៈ កាតសមាជិកលេជេន (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
  • កន្លែងកំសាន្តកុមារ Kids Park៖ ទិញមួយ ថែមមួយ
  • ហាង Miniso៖ បញ្ចុះតំលៃរហូតដល់ 50%
  • ហាង WK remax៖ បញ្ចុះតំលៃរហូតដល់ 50%
  • ហាងលក់សំលៀកបំពាក់ Zando៖ បញ្ចុះតំលៃរហូតដល់ 50% និង​ផ្តល់ជូននូវកាដូ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
  • ហាងលក់សំលៀកបំពាក់ Brand INT Collection៖ បញ្ចុះតំលៃរហូតដល់ 40% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)

The Heritage Walk
  • ហាងសៀវភៅ Monument Books៖ ចែកជូនប័ណ្ណទិញសៀវភៅរហូតដល់ $5 (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
  • អាហារដ្ឋានភូមិឆ្ងាញ់៖ ទិញអាហារ ថែមភេសជ្ជៈ
  • ហាងលក់ទូរស័ព្ទដៃ Vivo៖ ទិញទូរស័ព្ទមួយគ្រឿង មានឱកាសឈ្នះទូរស័ព្ទមួយគ្រឿង
  • ហាង T-shop៖ បញ្ចុះតំលៃពិសេសលើមុខទំនិញដែលបានជ្រើសរើស
  • គ្លីនិកសម្ផស្ស​ Professional៖ បញ្ចុះតំលៃ 10% បន្ថែមលើប្រូម៉ូសិនដែលមានស្រាប់
  • ហាងកាហ្វេ Expo៖ បញ្ចុះតំលៃ 10% បន្ថែមលើប្រូម៉ូសិនដែលមានស្រាប់
  • ហាងលក់ផលិតផលថែរក្សាសម្រស់ បារាំង Yves Rocher៖ ទិញមួយថែមមួយ លើគ្រប់ផលិតផល និង សេវាកម្មស៉្បា និង បន្ថែមនូវកាបូបគ្រឿងសំអាងមួយទៀតសំរាប់អតិថិជនថ្មី

ស្អាតអត៉?

អ្នកសៀមរាប ដឹងតែពេញចិត្តហើយ បើប្រូម៉ូសិន និង កម្មវិធីកប់ៗចឹង! កុំភ្លេចទៅលេងមជ្ឈមណ្ឌលកំសាន្ដ ហេរីថេក វ៉ក ណា!

កុំភ្លេចចូលរួមទាំងអស់គ្នាណា!

The Heritage Walk

ទីតាំង៖ តាមបណ្ដោយផ្លូវជាតិលេខ 6 ចំងាយ 100 ម៉ែត្រខាងលិច ព្រះរាជដំណាក់

ព័ត៌មានគួរតែអានបន្ទាប់