ជ្រោយចង្វារស្វាគមន៍ប្លុកអាហារដ្ឋានដ៏ធំថ្មីដែលត្រៀមបើកដំនើរការឆាប់ៗនេះ

ទីក្រុងរណបជ្រោយចង្វារដែលនៅត្រើយម្ខាងពីភ្នំពេញកំពុងតែមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា ដែលក្នុងនោះ អាហារដ្ឋានថ្មីដែលនឹងសម្បូរទៅដោយអាហារចម្រុះគ្រប់ជាតិសាសន៍ក៏នឹងបង្ហាញវត្តមាននៅទីនោះដែរ។

The Food Palace
The Food Palace
The Food Palace

The Food Palace

គម្រោង វិមានអាហារ (The Food Palace) នឹងប្រមូលផ្ដុំអាហារនិងភេសជ្ជៈគ្រប់ប្រភេទនៅក្នុងទីធ្លាអាហារដ្ឋានមួយដែលមានផ្ទៃដីដល់ទៅ៣ហិចតា។ អាហារដ្ឋាននេះអាចផ្ទុកហាង និងរទេះអាជីវកម្មបានចំនួន ២២៥ កន្លែងដែលនឹងបម្រើជូនម្ហូបខ្មែរ ចិន កូរ៉េ ជប៉ុន អ៊ឺរ៉ុប និងម្ហូបជាតិសាន៍ជាច្រើនទៀត។

The Food Palace

The Food Palace
The Food Palace

The Food Palace
The Food Palace

The Food Palace

ជាមួយនឹងទីធ្លា និង ចំណតធំទូលាយ កន្លែងនេះនឹងក្លាយជាតំបន់ប្រជុំជន រំពឹងថានឹងធ្វើការបើកដំនើរការនៅខែកក្កដាឆ្នាំនេះ។ តំបន់នេះនឹងហ៊ុមព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៏ផ្សេងៗទៀតដូចជា ទីក្រុងរថយន្ត តំបន់អាជីវកម្ម សួនកំសាន្តដាយណូស័រ និងកន្លែងកំសាន្តជាច្រើនទៀត។

The Food Palace

The Food Palace
The Food Palace

The Food Palace

សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ក្នុងការជួលតូប តំលៃសម្រាប់តូបដែលមានទំហំ 1.8m x 1.8m គឺចាប់ពី USD155 ក្នុងមួយខែ ចំនែកឯហាងដែលមានទំហំ 2.5m x 3m មានតំលៃចាប់ពី USD255 ក្នុងមួយខែ អ្នកក៏អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទទំនាក់ទំនង៖ 012 555 208 / 070 707 558 / 089 260 706 / 017 229 925 / 010 886 883 / 096 949 4503 / 017 886 883 ។

ទីតាំង៖ ចុះពីស្ពានជ្រោយចង្វា នៅខាងឆ្វេងដៃ តាមបណ្តោយទន្លេសាប

ព័ត៌មានគួរតែអានបន្ទាប់