គ្រោះថ្នាក់នៃការប្រើប្រាស់​ មេតាណុល ក្នុងចំណីអាហារ

មេតាណុល ឬ CH3OH ជាសារធាតុរាវម៉្យាងដែលគ្មានពណ៌ គ្មានក្លិន ដែលត្រូវបានគេប្រើប្រាស់ក្នុង Antifreeze (សារធាតុរាវប្រើសម្រាប់បន្ថយកម្ដៅនៃគ្រឿងម៉ាស៊ីនយានយន្ត) ប្រេងឥន្ធនៈ និងប្រើជាសារធាតុផ្សំក្នុងអាហារជាដើម។ មេតាណុលត្រូវបានគេរាប់ថាជាសារធាតុពុលដែលអាចប៉ះពាល់ដល់អាយុជីវិតមនុស្ស បង្កើនជាតិអាស៊ីតនៅក្នុងឈាម​ (metabolic acidosis) អាចធ្វើឲ្យពិការភ្នែក តាមរយៈការទទួលទាន ការស្រូបសារធាតុចូលតាមផ្លូវដង្ហើម និងតាមការប៉ះពាល់វាផ្ទាល់។  

ជាមួយគ្នានោះដែរ យោងតាមព័ត៌មានថ្មីនេះៗ នៅខេត្តកណ្ដាលត្រូវបានគេរកឃើញមនុស្សស្លាប់ចំនួន១២នាក់ និង២០នាក់ទៀតកំពុងតែទទួលការព្យាបាល ដែលមូលហេតុមកពីទទួលទានស្រាសដែលមានផ្ទុកសារធាតុមេតាណុលខ្ពស់ ដែលមានប្រភពមកពីអ្នកលក់និងអ្នកផលិតស្រាសចំនួន១៣នាក់នៅស្រុកល្វាឯម ឃុំសារីកាកែវ។ ឥឡូវនេះជនជាប់ចោទត្រូវបានចាប់ខ្លួន ហើយត្រូវទទួលទោស ជាប់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ ថែមទាំងពិន័យជាសាច់ប្រាក់ចំនួនពី៤លាន ទៅ១០លានរៀល៕

ជនជាប់ចោទទាំង១៣នាក់ (រូបភាពពី Khmer Times) 

ប្រភព៖ khmertimeskh

ព័ត៌មានគួរតែអានបន្ទាប់