ថ្មីប្លែកមាត់ទៀតហើយជាមួយ TOKYO Chicken សាច់មានបំពងរសជាតិថ្មី ពី Texas Chicken

គ្រប់គ្នាច្បាស់ជាដឹងហើយមែនទេថា Texas Chicken គឺជាហាងមាន់បំពងដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តគ្រប់វ័យ គ្រប់ស្រទាប់ ជាពិសេសតែងតែផ្តល់ជូននូវរសជាតិមាន់បែបហឹរ ថ្មីៗ ប្លែកៗសម្រាប់អតិថិជនរបស់ខ្លួន។ ថ្មីៗនេះ Texas Chicken ទើបតែបង្ហាញនូវរសជាតិថ្មីស្រឡាងមួយទៀត ប្លែកជាងសព្វមួយដងនោះគឺ Tokyo Chicken ដែលជាមឺនុយថ្មី ទើបតែបង្ហាញខ្លួនកាលពីថ្ងៃទី 20 សីហានេះ។

សម្រាប់រសជាតិវិញគឺកប់តែម្តង សាច់មាន់បំពង Tokyo Chicken ដែលមានសំបកស្រួយ ឈ្ងុយឆ្ងាញ់ ជាមួយគ្រឿងផ្សំវ៉ាសាប៊ី របស់ជប៉ុន , ខ្ទឹមបំពងដ៍ឈ្ងុយ និង ជាតិសារាយ សមុទ្ររោយពីលើទៀត ចំណែកសាច់មាន់ខាងក្នុងគឺថា ទន់ ស្រស់ និង Juicy តែម្តង រួមជាមួយការប្រលាក់សាច់មាន់តាមស្តង់ដារ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ Texas Chicken ធ្វើអោយគុណភាពសាច់មាន់កាន់តែឈ្ងុយឆ្ងាញ់ឡើងទ្វេរដង ធានាថាស្រួយឆ្ងាញ់ប្លែកមាត់តែម្តង ហើយអ្វីដែលពិសេសនោះគឺ Tokyo Chicken សាកសមបំផុតសម្រាប់អ្នកដែលមិនសូវពូកែញ៉ាំហឹរទៀតផង។

ជាមួយនិងរសជាតិថ្មីនេះផងដែរគឺមាន៣ឈុត​៣ជម្រើសសម្រាប់អតិថិជនគ្នាអាចធ្វើការកុម៉្មង់បានចាប់ពីតម្លៃត្រឹមតែ ​៣.៥៩ ដុល្លារឡើងតែប៉ុណ្ណោះ។ Tokyo Chicken ​ឈុត៣ជម្រើសមានដូចជា៖

១.  មាន់បំពង​ Tokyo Chicken ១ដុំ ដំឡូងបារាំងកិន១ចាន និងកូកាកូឡាចំណុះ៣៥០មីលីលីត្រ ១ដប

២.​ មាន់បំពង​ Tokyo Chicken ២ដុំ ដំឡូងបារាំងកិន១ចាន នំប៊ីស្កីតរសជាតិប៊ឺនិងទឹកឃ្មុំ១ដុំនិង កូកាកូឡាចំណុះ៣៥០មីលីលីត្រ១ដប

៣.​ មាន់បំពង​ Tokyo Chicken ៥ដុំ ដំឡូងបារាំងកិន២ចាន នំប៊ីស្កីតរសជាតិប៊ឺនិងទឹកឃ្មុំ២ដុំនិង កូកាកូឡាចំណុះ៣៥០មីលីលីត្រ២ដប

ដោយឡែកក្រៅពីការមកទទួលទានក្នុងហាង ការខ្ចប់ទៅផ្ទះ Texas Chicken ក៏មាននូវ សេវាដឹកជញ្ជូនផ្ទាល់ពីហាងតាម Texas Delivery  ​សេវាកម្មកុម៉្មង់មុនមកយកក្រោយ ​(​Call To Pick Up) និង ​សេវាកម្មកុម៉្មង់តាមសេវាដឹកជញ្ជូនអាហារ​អនឡាញជាមួយ NHAM24, Foodpanda និង​ E-GetS ​ដើម្បីធានាបាននូវសុវត្ថភាពនិងភាពងាយស្រួលជូនអតិថិជន អ្នកទាំងអស់គ្នាលោកអ្នកក៏អាចធ្វើការ កុម៉្មង់ Tokyo Chicken នៅ Texas Chicken ទាំង៤សាខាដូចខាងក្រោម៖

១. សាខាបឹងកេងកង តាម​​រយៈលេខទូរស័ព្ទ ០៧៧ ៦៦៦​ ៩១៧

២. សាខាផ្លូវកម្ពុជាក្រោម តាម​​រយៈលេខទូរស័ព្ទ ០៧៧ ៦៦៦​ ៩១៦

៣. សាខាអ៊ីអន១ តាម​​រយៈលេខទូរស័ព្ទ ០៧៧ ៦៦៦​ ៩២៥

៤.  សាខាទួលគោក តាម​​រយៈលេខទូរស័ព្ទ ០៧៧ ៦៦៦​ ៩១២

សម្រាប់សេវាកម្មដឹកជញ្ជូនរបស់ Texas Chicken ផ្ទាល់អ្នកទាំងអស់គ្នាអាចទាក់ទងទៅលេខ ០៩៥ ៣២៨​ ៣២៨ ឬក៏ចូលទៅកាន់ហ្វេសប៊ុកផេក Texas Chicken Cambodia ។ កុំភ្លេចសាកណា រសជាតិប្លែក តម្លៃសមរម្យទៀត!

Texas Chicken Cambodia

ព័ត៌មានគួរតែអានបន្ទាប់