ហាងសាច់មាន់បំពង និង Fast Food ដ៏ល្បីលំដាប់ពិភពលោក Texas Chicken នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

Texas Chicken™ ​​​កំពុងតែត្រៀមខ្លួនក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ថ្មី ជាមួយនឹងភោជនីយដ្ឋានដែលបំរើសេវាកម្មដ៏រហ័សក្នុងវិស័យសាច់មាន់បំពងរួមជាមួយ អាហារដ៏ពិសេសនិងឈ្ងុយឆ្ញាញ់ជាច្រើនទៀត របស់ខ្លូនមកកាន់ប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះហើយ!

ក្រោយពីភោជនីយដ្ឋានបំរើសេវាកម្មក្នុងវិស័យសាច់មាន់បំពងនេះត្រូវបានបង្កើតឡើង យ៉ាងល្អជាង ៦៨ឆ្នាំមកហើយ នៅរដ្ឋតិចសាស​ Texas Chicken™ បានធ្វើការអភិវឌ្ឍន៍ខ្លួន យ៉ាងខ្លាំងនៅតំបន់អាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយផ្អែកលើការប្រមូលយកនូវ ទិន្នន័យពីអតិថិជន ដែលគាំទ្រនូវភោជនីយដ្ឋានបំរើសេវាកម្មម្ហូបអាហារដ៏រហ័ស រាប់ពាន់នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិក រួមនិងចំណុចខ្លាំងសំខាន់ៗ ដូចជា ការធានាជូននូវគុណភាពម្ហូបអាហាររបស់ខ្លួន និងការច្នៃប្រឌិតប្រកបដោយភាពទាន់ សម័យ បានប្រែក្លាយភាពល្បីល្បាញជាច្រើនឆ្នាំរបស់ Texas Chicken™ ទៅជាម៉ាក យីហោដែល ត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក ហើយបន្តរីកចម្រើន នឹង ពង្រីកទីតាំងបន្ថែមរបស់ខ្លួនជាច្រើនកន្លែងទៀត។

ជាការពិតណាស់ កិច្ចព្រមព្រៀងនាំចូលផ្តាច់មុខ ជាមួយក្រុមហ៊ុន ធី អេច អេហ្វ អេន ប៊ី (TH F&B Co., LTD) នឹងផ្តល់អនុភាពកាន់តែខ្លាំងក្លាទៅលើប្រតិបត្តិការដែលមានស្រាប់ របស់ TH F&B ដែលជា ក្រុមហ៊ុនមួយមានឈ្មោះល្បីល្បាញ និង ជាក្រុមហ៊ុនដែលមាន ជំនាញខាងគ្រប់គ្រង ទៅលើប្រតិបត្តិការផ្នែកម្ហូបអាហារដែលសព្វថ្ងៃក្រុមហ៊ុននេះមាន ម៉ាកយីហោធំៗពីអន្តរជាតិ ចំនួន ៦ រួចមកហើយក្នុងប្រទេសកម្ពុជា។

យោងតាមប្រសាសន៍របស់លោក ណម ហាវ ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ធី អេច អេហ្វ អេន ប៊ី (TH F&B Co., LTD) បានថ្លែងថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយ ជាមួយនិងការនាំមកនូវម៉ាកដ៏មានកេរ្ត៍ឈ្មោះល្បី Texas Chicken™ មកកាន់ប្រទេស កម្ពុជា សាខាដំបូងរបស់យើង នឹងមានទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ” លោក ណម ហាវ បានមានប្រសាសន៍បន្តទៀតថា “យើងជឿជាក់យ៉ាងមុតមាំថា Texas Chicken™​ គឺជាម៉ាកយីហោដ៏ល្បីល្បាញមួយ ដែលមានគុណភាពខ្ពស់ នឹងពាំនាំមកនូវរសជាតិ សាច់មាន់ បំពងដ៏ឈ្ងុយឆ្ងាញ់ ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។ 

ក្នុងឱកាសបើកដំណើរការរបស់ Texas Chicken Cambodia នាពេលឆាប់ៗនេះក៏មានជា កម្មវិធីពិសេសៗ និងប្រូម៉ូសិនជាច្រើន ដូច្នេះសូមអ្នកទាំងអស់គ្នាកុំភ្លេចរង់ចាំតាមដាន ពត៌មានបន្ថែមនឹងថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ Texas Chicken Cambodia ផ្ទាល់តាមរយៈទំព័រ Facebook ខាងក្រោម៖

https://www.facebook.com/TexasChickenCambodia

 ប្រវត្តិខ្លីៗពី Church’s Chicken® / Texas Chicken™

Texas Chicken ចាប់ផ្តើមបើកដំណើរការជាដំបូងបង្អស់នៅក្នុងទីក្រុងសេន អេនតូនីញ៉ូ (San Antonio) រដ្ឋតិចសាស សហរដ្ឋអាមេរិច ក្រោមស្លាកយីហោ Church’s Chicken​ ក្នុងឆ្នាំ ១៩៥២​ ដោយនៅក្រៅ​ពីទ្វីបអាមេរិកខាងជើងគឺមានឈ្មោះមួយផ្សេង ទៀតហៅថា Texas Chicken ដែលជា ម៉ាកតែមួយជាមួយនឹង Church’s Chicken ។

ជាច្រើនឆ្នាំក្នុងការបើកដំណើរការ Church’s Chicken ឬ Texas Chicken ត្រូវបានទទួល ស្គាល់ថាជាហាងបំរើសេវាកម្មដ៏រហ័សក្នុងវិស័យសាច់មាន់បំពងនិងធំជាងគេបំផុតមួយនៅលើពិភពលោក។

លក្ខណៈពិសេសរបស់ Church’s Chicken ឬ Texas Chicken គឺ មាន់បំពងដែលមានទំហំធំ ជាងគេ ស្រួយជាងគេ ហើយឆ្ងាញ់ជាងគេ ដែលមានពីររសជាតិគឺ រសជាតិដើម និងរសជាតិ ហិរ នឹងត្រូវបានរៀបចំថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃ ក្រៅពីនេះក៏មានប្រភេទសាច់មាន់ បំពងផ្នែកមិនមានឆ្អឹងដែលយើងហៅថា Chicken Tender ឬក៏ Tender Strips® សម្រាប់ ប៊ឺហ្គឺវិញមានជាច្រើនរសជាតិផ្សេងៗពីគ្នា មិនទាន់អស់ទេនៅមាននំបិសស្កិត ទឹកឃ្មុំ (Honey Butter Biscuit)ដែលដុតថ្មីៗដោយផ្ទាល់និងមានអាហារបន្ថែមជាច្រើនទៀតជាមួយ នឹងតម្លៃដ៏សមរម្យបំផុត។ 

សព្វថ្ងៃនេះ Church’s Chicken ឬ Texas Chicken មានទីតាំងសរុបច្រើនជាង ១,៧០០ កន្លែងនៅក្នុងបណ្តាប្រទេសទាំង២៣ និងនៅតែបន្តពង្រីកទីតាំងបន្ថែមទៀតនាពេល អនាគត នៅលើទីផ្សារពិភពលោក Texas Chicken រកប្រាក់ចំណូលបាន សរុបច្រើនជាង ១ពាន់លាន ដុល្លារក្នុងមួយឆ្នាំ។

ជួបគ្នាឆាប់ៗនេះនៅ Texas Chicken Cambodia!

Texas Chicken Cambodia

ព័ត៌មានគួរតែអានបន្ទាប់