កាន់តែពិសេស! Texas Chicken កាល់ម៉ែត សាខាថ្មី បរិយាកាសប្លែក កន្លែងអង្គុយធំទូលាយ នាំជាមួយប្រូម៉ូសិនពិសេសៗទៀត!

មិនបាច់រៀបរាប់ច្រើន គ្រាន់តែលឺ Texas Chicken​ ក៏គេស្គាល់ហើយថាជាកន្លែងប្រៀបដូចឋានសួគ៌ពោរពេញទៅដោយសាច់មាន់បំពង និង អាហារបែប Fast Food ដែលប្រជាជនគ្រប់វ័យជាច្រើននិយមចូលចិត្ត មានវត្តមាន ៤ សាខាកន្លងមកហើយក្នុងរយៈពេលជិត១ឆ្នាំនេះ។ អ្វីដែលកាន់តែពិសេសនិងប្លែកនោះគឺ Texas Chicken ទើបតែបើកដំណើរការទីតាំងទី៥ថ្មីរបស់ខ្លួននៅលើមហាវីថី ព្រះមុនីរង្ស កែងផ្លូវ៨៤ ជិតមន្ទីរពេទ្យកាល់ម៉ែត​​កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០២១​ កន្លងទៅថ្មីៗនេះ។​ 

ប្លែកជាងសាខាមុនៗ សង្កេតឃើញថាសាខាទី៥​នេះមានការតុបតែងឡើងដោយមានលក្ខណៈទាន់សម័យ ធំទូលាយ ទាំងកន្លែងអង្គុយ និងចំណតយានយន្ត។​ បើក្រឡេកមើលការរចនាហាងវិញគឺមានពណ៌ក្រហមនិងពណ៌លឿង រក្សារចនាបទដើម ប្រៀបដូចបានញ៉ាំសាច់មាន់បំពងនៅអាមេរិកផ្ទាល់តែម្តង ព្រមទាំងអាចមើលឃើញនៅបរិវេណខាងក្រៅ​ ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ បូករួមជាមួយបរិយាកាសដ៏ល្អ ដែលសាកសមបំផុតសម្រាប់អង្គុយទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាដើម។

ប្រសិនជាអ្នកទើបទៅលើកទីមួយ គួរតែសាកអាហារប្រចាំហាងគឺសាច់មាន់បំពងរសជាតិដើម​និង រសជាតិហឹរដែលល្បីបំផុត ព្រោះចំអិនពីសាច់មាន់ ស្រស់ៗ ប្រលាក់គ្រឿងភ្លាមៗយកទៅបំពង ជាមួយម្សៅដែលធ្វើអោយសាច់មាន់មានរសជាតិឈ្ងុយឆ្ងាញ់ បើនិយាយទៅ Juicy ដាច់គេតែម្តង។ ក្រៅពីសាច់មាន់បំពងទាំង 2 រសជាតិ Texas Chicken ក៏មាន ម៉ីចស៊ីកាណា បឺហ្គឺរសជាតិពីរដ្ឋតិចសាស់ ឆ្ងាញ់ប្លែក ជាពិសេសគឺ រ៉េប (Wrap) ដែលមានសំបកស្រួយ និងសាច់មាន់ថេនដឺខាងក្នុងទន់ឆ្ងាញ់ជាមួយទឹកជ្រលក់រសជាតិពិសេសទៀតផង។ បន្ថែមពីនេះ Texas Chicken ក៏មានអាហារប្លែកៗជាច្រើនមុខទៀតដែលមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់ ញ៉ាំបានដោយគ្មានផលប៉ះពាល់ដល់សុខភាព។ 

ជាមួយគ្នានេះផងដែរ ដើម្បីអបអរសាទរការបើកដំណើរការសាកល្បងនេះ Texas Chicken កាល់ម៉ែត ក៏មានការផ្តល់ជូនពិសេសៗ ដូចជា៖ 

  • ប្រូម៉ូសិន Mega Deal (Crunchy Chicken/Classic Burger/Tender Wrap ឬ 2 Chicken Tenders) តម្លៃត្រឹមតែ១ដុល្លារ គ្រប់មុខទាំងអស់ មិនត្រឹមតែប៉ុណ្ណោះរាល់ការមកទទួលទានអាហារនៅក្នុងហាងនិងខ្ចប់ លោកអ្នកក៏នឹងទទួលបានគូប៉ុង FREE 2 Tenders ចាប់ពីថ្ងៃបើកដំណើរការហាងដំបូង រហូតដល់ថ្ងៃ២សប្តាហ៏បន្ទាប់ក្នុងខែតុលានេះ។ ការផ្តល់ជូននេះសម្រាប់តែ Texas Chicken សាខាកាល់ម៉ែតប៉ុណ្ណោះ។

សម្រាប់ប្រូម៉ូសិន Delivery គឺមានការទិញមួយថែមមួយ ពេញមួយសប្តាហ៏តែម្តង ជាមួយសេវាកម្មកុម៉្មង់តាមកម្មវិធីដឹកជញ្ជូនអាហារ​ NHAM24, foodpanda និង​ E-GetS

តោះចាំអីទៀត! អាចមកខ្ចប់យកទៅផ្ទះក៏បាន ឬទទួលទាននៅក្នុងហាង Texas Chicken​ ផ្ទាល់ក៏បាន តែបើមិនបានចេញក្រៅនោះទេ Texas Chicken ក៏មាននូវសេវាដឹកជញ្ជូន​ផ្ទាល់​ពីហាងតាមរយៈ Texas Delivery (095 328 328) និងសេវាកម្មកុម៉្មង់មុនមកយកក្រោយ ​(​Call To Pick Up 077​ 666 926)

សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកលេខ 077​ 666 926 ឬក៏តាមដានក្នុងហ្វេសប៊ុកផេក Texas Chicken Cambodia ផ្ទាល់ក៏បានដែរ។

កុំភ្លេចសាកណា រសជាតិប្លែក តម្លៃសមរម្យទៀត!!!

Texas Chicken Cambodia

ព័ត៌មានគួរតែអានបន្ទាប់