តាវុឺនសៀមរាប - ភោជនីយដ្ធានទើបបើកថ្មីនៅខេត្តសៀមរាប ឃើញហើយទប់ចិត្តមិនបាន

ថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កន្លែងមួយ ដែលមានទីតាំងនៅខេត្តសៀមរាប ហើយទើបតែបើកថ្មីថ្មោង។ កន្លែងនេះមានឈ្មោះថា តាវុឺនសៀមរាប​ មានបរិយាកាសស្រស់ស្អាត គ្រាន់តែឃើញរូបដឹងតែចំណាំទុកទៅសាកពេលបានទៅខេត្តសៀមរាបតែម្ដង។ 

តាវុឺនសៀមរាប​ ជាភោជនីយដ្ធានមួយដែលមានបម្រើជូនទាំងអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ហាងនេះមានសម្រស់ស្រស់ស្អាត មានការរៀបចំតុបតែងឡើងបែបធម្មជាតិពោរពេញទៅដោយដើមរុក្ខជាតិពណ៌បែតង។ រីឯការតុបតែងខាងក្នុងវិញ គឺតុបតែងឡើងដោយឈើយ៉ាងស្រស់ស្អាត ជាមួយនឹងការលម្អតូចៗបែបបុរាណខ្មែរ។ កន្លែងនេះគឺបើករហូតដល់ម៉ោង ១១ យប់ ដូច្នេះបើសិនជាអ្នកនៅដល់ពេលយប់ នោះនឹងបានសប្បាយរីករាយគយគន់ជាមួយពន្លឺដួងខែដ៏ពព្រឹម។ 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកដោយចុច Tavern_Siem-Reap

Tavern_Siem Reap

ព័ត៌មានគួរតែអានបន្ទាប់