ទៅ Swensen’s ម្ដងៗធ្លាប់តែញ៉ាំការ៉េមសាន់ដេ តែឥឡូវមានការ៉េមព្រិលប៊ីងស៊ូទៀត!​

តែងតែទៅញ៉ាំការ៉េមនៅ Swensen’s មែនទេ? Swesen’s ជាការ៉េមប៊្រេនល្បីពីសហរដ្ឋអាមេរិច និងបានចូលមកជាមួយការ៉េមរាប់សិបរសជាតិមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2007។ តែថ្ងៃនេះប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលជាមួយ Swensen’s មិនខាន ព្រោះថា Swensen’s បានចេញនូវផលិតផលថ្មីរបស់ខ្លួន នោះគឺ ការ៉េមព្រិល (ប៊ីងស៊ូ)។

39132208_2069572796407700_1888477509230526464_n

តើមានអ្វីពិសេសពីការ៉េមព្រិលរបស់ Swensen’s? ការ៉េមព្រិលមួយចានៗរបស់ Swensen’s ផ្សំឡើងពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដទៃទៀតជាច្រើនមុខ ដោយការរចនាពូនជាភ្នំព្រិល និងរៀបចំតុបតែងពីលើយ៉ាងស្រស់ស្អាត។

Swensen's Bingsu
Swensen's Bingsu

ចំណែកឯរសជាតិវិញ ប្រិយមិត្តអាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តមានដូចជាសូកូឡា តែបៃតង និងរសជាតិជាច្រើនទៀត។ គ្រាន់តែដាក់ចូលក្នុងមាត់ពីមួយម៉ាត់ទៅមួយម៉ាត់ ប្រិយមិត្តនឹងទទួលរសជាតិប្លែកៗគ្នាពីមួយស្រទាប់ទៅមួយស្រទាប់របស់ការ៉េមព្រិល Swensen’s។

Swensen's

Swensen's

មិនតែប៉ុណ្ណោះ ការ៉េមព្រិលនេះមានដល់ទៅ 3 ខ្នាត។ សម្រាប់ខ្នាតធំអាចញ៉ាំបានដល់ទៅ 4 ឬ 5នាក់ ចឹងប្រិយមិត្តអាចហៅមិត្តភក្ដិ ឬ ក្រុមគ្រួសារទៅជាមួយញ៉ាំសប្បាយទាំងអស់គ្នា។ បើទៅត្រឹមតែ 2 ឬ 3 នាក់ ប្រិយមិត្តអាចហៅត្រឹមទំហំកណ្ដាល ប៉ុន្ដែបើប្រិយមិត្តទៅតែម្នាក់ឯងវិញ អាចហៅជាមួយនឹងខា្នតតូចបាន។

កុំភ្លេចហៅមិត្តភក្ដិ ឬបងប្អូនទៅញ៉ាំជាមួយដើម្បីទទួលស្រស់ស្រាយជាមួួយផលិតផលថ្មីមួយនេះពី Swensen's

កុំភ្លេចហៅមិត្តភក្ដិ ឬបងប្អូនទៅញ៉ាំជាមួយដើម្បីទទួលស្រស់ស្រាយជាមួួយផលិតផលថ្មីមួយនេះពី Swensen's

សម្រាប់តម្លៃគឺសមរម្យចាប់ពី 10,000 រៀលឡើង ហើយអាចញ៉ាំបានជាច្រើននាក់ជាមួយមិត្តភក្ដិ និងក្រុមគ្រួសារជាទីស្រឡាញ់ទៀតផង។ ចង់ញ៉ាំប៊ីងស៊ូ អាចទៅញ៉ាំនៅ Swensen’s សាខាជិតលោកអ្នកបានណា មិនបាច់ទៅឆ្ងាយ។

ព័ត៌មានគួរតែអានបន្ទាប់