ថ្មីស្រស់ស្រាយ ជាមួយនឹងភេសជ្ជៈរដូវក្ដៅរបស់ Starbucks
ដល់រដូវក្ដៅស្រេច! ថ្វីត្បិតតែនៅកម្ពុជាមិនមានរដូវក្ដៅ តែអាកាសធាតុនៅរដូវពាក់កណ្ដាលឆ្នាំនេះ និយាយទៅក្ដៅមិនណយទេ។ បើមួយថ្ងៃៗក្ដៅយ៉ាងនេះ កុំញ៉ាំភេសជ្ជៈអ្វីស្រអាប់ៗដែលធ្វើឲ្យអារម្មណ៍អាប់អួរទៅតាមវានោះអី មក Starbucks ឈ្លៀតចូលទិញភេសជ្ជៈផ្លែឈើស្រស់ៗ និងមានពណ៌ស្រស់ស្អាតដើម្បីស្រស់ស្រាយអារម្មណ៍ម៉េចដែរ?

ដោយត្រូវបានទទួលស្គាល់ជាហាងកាហ្វេមានគុណភាពខ្ពស់ Starbucks តែងតែជាហាងកាហ្វេប្រមូលផ្ដុំដោយអតិថិជនយ៉ាងច្រើនក្នុងមួយថ្ងៃៗ និងក្លាយជាប្រ៊េនកាហ្វេដ៏ល្បីនៅជុំវិញពិភពលោក។ Starbucks វាយលុកចូលកម្ពុជាដំបូងនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ 2015 និងបានពង្រីកដល់ទៅ 16 សាខាទូទាំងប្រទេសកម្ពុជា។

ជាធម្មតាទេ ដែលនៅថ្ងៃក្ដៅខ្លាំងហួតហែង តែងតែរកភេសជ្ជៈត្រជាក់ធ្វើឲ្យស្រស់ស្រាយ ជាហេតុធ្វើឲ្យ Starbucks បង្កើតនូវភេសជ្ជៈបែបហ្វ្រាបពូឈីណូ 3 ប្រភេទសម្រាប់អាកាសធាតុបែបនេះ។ ភេសជ្ជៈថ្មីទាំងនោះរួមមាន ភេសជ្ជៈក្រលុកជាមួយកាហ្វេ និង 2 ទៀតក្រលុកជាមួយទឹកផ្លែឈើ ដែលសុទ្ធសឹងតែជារសជាតិត្រូវប៉ាន់ទៅតាមរដូវកាលផ្លែឈើ (ឪឡឹក និងស្វាយ) ហើយភេសជ្ជៈទាំង 3 មានលក់នៅតាមបណ្ដាសាខានានាហើយ។

ហ្រ្វាបពូឈីណូចាហួយរសជាតិស្វាយ ជាភេសជ្ជៈមាន 3 ស្រទាប់ ដែលស្រទាប់ដំបូងជាចាហួយស្វាយ ស្រទាប់បន្ទាប់ជាទឹកស្វាយ និងផាសិនកិនលាយក្រលុកចូលគ្នាជាមួយទឹកដោះគោ និងទឹកកក រួចបញ្ចប់ជាមូយក្រីមយ៉ាងស្រស់ស្អាត។ អ្នកប្រហែលជាគិតថាវាមានរសជាតិជូរមែនទេ ដោយសារតែរសជាតិស្វាយ តែតាមពិតទៅ ហ្រ្វាបពូឈីណូចាហួយរសជាតិស្វាយមានរសជាតិផ្អែមលមៗ តែជូរតិចៗសឹងតែមិនដឹងរសជាតិពេលដាកចូលមាត់។ ចឹបតែបន្ដិច ដឹងតែស្រស់ស្រាយអារម្មណ៍ពេញមួយថ្ងៃ។


ចំណែកឯ ហ្រ្វាបពូឈីណូរសជាតិឪឡឹក និងចាហួយគូលេន និងហ្រ្វាបពូឈីណូ ខារ៉ាមែលលាយគ្រាប់គុជកាហ្វេ ត្រូវបានណែនាំមុនភេសជ្ជៈហ្រ្វាបពូឈីណូចាហួយរសជាតិស្វាយប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ចង់ញ៉ាំជាហ្រ្វាបពូឈីណូរសជាតិឪឡឹក និងចាហួយគូលេន និងហ្រ្វាបពូឈីណូ ខារ៉ាមែលលាយគ្រាប់គុជកាហ្វេ ធានាថាត្រជាក់មួយស្ពឹកដៃ និងស្រស់ស្រាយពិសេសសម្រាប់ម៉ោងសម្រាកបាយថ្ងៃត្រង់។


អ៊ីចឹង កុំភ្លេចឈាងចូល Starbucks និងថតរូបមួយបុស្ដិ៍ពីរទុកផុសនៅលើ Instagram ឬ Facebook ណា៎!
ម៉ោងបើក៖ 7AM – 10PM
តម្លៃ៖ ចាប់ពី $3.80
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Starbucks