STARBUCKS បានបង្ហាញផលិតផល BLACKPINK ជាលើកដំបូងក្នុងតំបន់ទាំង 9 នៅអាស៊ី

BLACKPINK IN YOUR AREAS ~ BLINK បានត្រៀមខ្លួនធ្វើជាម្ចាស់កម្មសិទ្ធលើផលិតផលមានកំណត់របស់ STARBUCKS ដែលមានការចូលរួមសហការពី BLACKPINK នៅ? 

Credit: Starbucks

កាលពីថ្ងៃទី 19 ខែ កក្កដា ឆ្នាំ ២០២៣ នេះ STARBUCKS បានប្រកាសជាសាធារណពីកិច្ចសហការណ៍របស់ខ្លួនជាក្រុមតារាកូរ៉េដ៏ល្បីទូទាំងពិភពលោក BLACKPINK ទៅលើផលិតផល (merchandise) និងភេសជ្ជៈមានចំនួនកំណត់ ដែលមានដាក់លក់នៅថ្ងៃទី 25 ខែ កក្កដា ខាងមុខនេះ។

Credit: Starbucks

ដោយមានការសហការពី BLACKPINK ច្បាស់ណាស់ថា ភេសជ្ជៈត្រូវតែមានលក្ខណៈជា BLACKPINK។ ភេសជ្ជៈបង្កើតថ្មីនោះផងដែរ ត្រូវបានហៅថា BLACKPINK Strawberry Choco Cream Frappuccino ដែលមានជាទឹកស្ករស្ដ្រប៊ែរី និងទឹកសូកូឡា បូករួមជាមួយគ្រីមផ្កាឈូកព្រឿងៗ និងសូកូឡារាងបេះដូង ដើម្បីបន្ថែមសម្រស់ទៅលើភេសជ្ជៈ។

Credit: Starbucks

Merchadise ជាកែវទឹកទាំងអស់មាន 11 ប្រភេទ ផលិតតម្រូវទៅតាមពណ៍របស់ក្រុមតារាចម្រៀងនោះគឺ ខ្មៅ និងផ្ដាឈូក ដែលមានសិល្បៈតុបតែងសប្បាយៗ ស្អាត និងទាក់ទាញជាមួយនឹងទំនុកចម្រៀង (lyrics) របស់ក្រុម BLACKPINK។ ក្រៅពីកែវទឹក Starbucks នៅមានជាច្រើនទៀតដូចជា កម្រាលហាត់យ៉ូហ្គា ថង់ស្ពាយ​ (Tote bag) បន្ដោងសោរ សំបកលិខិតឆ្លងដែន និងជាច្រើនទៀត។ ចង់បញ្ជាក់ផងដែរថា ផលិតផលទាំងអស់នេះមានលក់ក្នុង 9 តំបន់ប៉ុណ្ណោះនៅអាស៊ីបាស៊ីហ្វិកគឺ ហុងកុង កូរ៉េ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និង វៀតណាម។

Credit: Starbucks

Emmy Kan អនុប្រធានជាន់ខ្ពស់ និងជាប្រធានក្រុមហ៊ុន Starbucks នៅអាស៊ីប៉ាស៊ីហ្វិក បាន​លើកឡើងថា "BLACKPINK​ បញ្ចេញឥទ្ធិពល ដែលបង្ហាញនូវភាពក្លាហាន និងទំនុកចិត្ត ដែលជំរុញ និងផ្ដល់កម្លាំងចិត្ត ដល់មនុស្សនៅគ្រប់តំបន់ និងទីកន្លែង។​ ហើយ Starbucks ក៏មានមោទកភាពណាស់ដែរ ដែលបានសហការជាមួយក្រុមតារាចម្រៀងដ៏ល្បីល្បាញក្នុងសម័យកាលនេះ ដែលស្របទៅនឹងគោលបំណងរបស់យើងក្នុងការលើកកម្ពស់អតិថិជន និងអ្នកគាំទ្រតាមរយៈទំនាក់ទំនងមនុស្សជំវិញខ្លួន ដើម្បីបង្កើតទិដ្ឋភាពមួយនៅ Starbucks ដែលមិនអាចបំភ្លេចបាន។"

Credit: Starbucks

ប្រភពព័ត៌មាន៖ stories.starbucks.com

ព័ត៌មានគួរតែអានបន្ទាប់