អ្នកតាខ្មៅ! ម៉ោះ ទៅផឹក Starbucks គយគន់មាត់ទន្លេ ស្រូបយកខ្យល់អាកាសបរិសុទ្ធ
Starbucks ជាហាងកាហ្វេឈានមុខគេលំដាប់ពិភពលោកដែលអ្នកធ្លាប់លឺ ធ្លាប់ស្គាល់ ធ្លាប់សាក និងគាំទ្រខ្លាំងនេះ បានបើកសាខាក្នុងក្រុងតាខ្មៅដំបូងបង្អស់ដែលត្រូវបានហៅថា Starbucks សាខា The River។
![](https://www.foodbuzz.site/wp-content/uploads/2019/05/54731121_2002009683426366_521600671175147520_n.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/05/59189147_2021695514791116_3356212720700489728_n.jpg)
សម្រាប់សាខាថ្មីនេះ ជាសាខាទី 16 ទូទាំងរាជាណាចក្រកម្ពុជារបស់ Starbucks ផងដែរ។ ដោយសារមានការគាំទ្រ និងចង់ចែករំលែកនូវបទពិសោធន៍កាហ្វេយ៉ាងល្អឥតខ្ចោះ និងគុណភាពខ្ពស់ទៅដល់ប្រជាជននៅខេត្តតាខ្មៅ Starbucks បានជ្រើសរើសទីតាំងយ៉ាងស្អាតពិសេសក្នុងការបើកសាខាដំបូងនេះដែរ។
![](https://www.foodbuzz.site/wp-content/uploads/2019/05/59719316_2373055006258510_1972103451651342336_n.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/05/59775141_2025656361061698_3888108308225064960_n.jpg)
ទីតាំងដែលអ្នកអាចពិសាកាហ្វេបានយ៉ាងឈ្ងុយឆ្ងាញ់ជាមួយនឹងការរាក់ទាក់យ៉ាងរួសរាយពីបុគ្គលិក បរិយាកាស និងការតុបតែងយ៉ាងស្រស់ស្អាត និងផាសុកភាពក្នុងហាងទៀតនោះ ចង់អារម្មណ៍អត់ល្អដោយសារគេងមិនឆ្អែតម៉េចក៏ដោយក៏ស្រស់ស្រាយដែរ។ ពិសេសនោះ គឺទល់មុខមាត់ទន្លេក្រុងតាខ្មៅតែម្ដង ស្រស់បស់អស់ស្ទះហើយ។
![](https://www.foodbuzz.site/wp-content/uploads/2019/05/59794572_2025202797773721_152302409354313728_n.jpg)
ដោយសារចង់ចែកជូននូវបទពិសោធន៍ ក៏ដូចជារសជាតិកាហ្វេដែលល្អបំផុតចែកជូនប្រជាជនកម្ពុជា Starbucks យកតែកាហ្វេល្អៗដែលមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងគ្រឿងផ្សំស្រស់ៗដើម្បីបង្កើតនូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវជូនលោកអ្នក។
![](https://www.foodbuzz.site/wp-content/uploads/2019/05/IMG_20190509_091342-1000x750.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/05/IMG_20190509_092005-1000x750.jpg)
លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅនៃ Starbucks កម្ពុជា ថ្លែងថា “ហាង Starbucks សាខា The River សាខាទី 16 នេះ ជាសាខាដំបូងបង្អស់របស់យើងនៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល តែមិនមែនជាសាខាចុងក្រោយបង្អស់នោះឡើយ Starbucks នឹងធ្វើការចែកចាយបទពិសោធន៍កាហ្វេ និងពង្រីកសាខាចំនួន 3 ទៀតនាឆ្នាំនេះរួមមាន សាខា The Point Community Mall, សាខា The Olympia Mall, និងសាខានិរោធ។”
![](https://www.foodbuzz.site/wp-content/uploads/2019/05/IMG_20190509_091559-1000x750.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/05/IMG_20190509_090858-1000x750.jpg)
ក្រៅពីការផ្ដល់ជូនកាហ្វេយ៉ាងឈ្ងុយឆ្ងាញ់ Starbucks ក៏មានការប្ដេជ្ញាចូលរួមក្នុងសកម្មភាពសង្គមដើម្បីជាផ្នែកមួយចូលរួមចំណែកបង្កើតជានិរន្ដភាពដល់កម្ពុជាសម្រាប់អនាគតផងដែរ។ កាលពីខែមេសា ឆ្នាំ 2019 Starbucks បានសហការជាមួយមូលនិធិអាស៊ី កម្ពុជាដែលជាអង្គការមួយធ្វើការចែករំលែកបទពិសោធន៍ និងចំណេះដឹងទូទៅពីបរិស្ថាន ស្ដីពីផលប៉ះពាល់ផ្សេងៗដែលកើតចេញពីសម្រាមដល់យុវជនកម្ពុជា។ ជាហេតុដែល Starbucks តែងតែលើកស្ទួយអតិថិជនឲ្យប្រើប្រាស់នូវ Tumbler និងកែវដែលប្រើប្រាស់ឡើងវិញ (Reusable cup) ដោយមានការបញ្ចុះ $0.30 ប្រសិនបើលោកអ្នកប្រើប្រាស់វា។
![](https://www.foodbuzz.site/wp-content/uploads/2019/05/59652033_2024062337887767_2829491039759237120_n.jpg)
តែប៉ុណ្ណេះ អ្នកតាខ្មៅអត់បាច់ពិបាកត្រូវស្ទះផ្លូវជិះចូលភ្នំពេញដើម្បីពិសាកាហ្វេ Starbucks ទៀតឡើយ!
ម៉ោងបើក៖ 7AM - 10PM
ទីតាំង៖ នៅអគារពាណិជ្ជកម្ម The River (មាត់ទន្លេក្រុងតាខ្មៅ) ផ្លូវ 107 ក្រុងតាខ្មៅ ខេត្តកណ្ដាល | Googlemap