Starbucks ស្វាគមន៍ភេសជ្ជៈថ្មីសម្រាប់រដូវកាលថ្មីនេះ

ជារៀងរាល់រដូវកាលធំៗ Starbucks តែងតែនាំចូលមកនូវភេសជ្ជៈពិសេសថ្មីៗទៅតាមរដូវនិមួយៗនោះ។ តើខែនេះ Starbucks មានអ្វីពិសេសទៀតហើយ?

ភេសជ្ជៈថ្មីរបស់ Starbucks តើអ្នកបានសាកឬនៅ?
ភេសជ្ជៈថ្មីរបស់ Starbucks តើអ្នកបានសាកឬនៅ?

ប្រិយមិត្ត Starbucks ប្រាកដជាធ្លាប់លឺពី Seasonal Drink ហើយមែនអត់? សម្រាប់រដូវកាលធំៗ Starbucks តែងនឹងមានកម្មវិធីពិសេសម្យ៉ាងគឺ ការនាំចូលភេសជ្ជៈថ្មីពីរ ឫបីមុខដែលមានលក់ក្នុងរយៈពេលមានកំណត់ ហើយជួនកាលភេសជ្ជៈនឹងអាចមាននៅតែកម្ពុជា ប៉ុណ្ណោះ។ សម្រាប់និទាឃរដូវខាងមុខនេះ Starbucks បាននាំមកនូវភេសជ្ជៈពីរថ្មីសម្រាប់អតិថិជនរបស់ខ្លួន។

Macadamia Cocoa

Macadamia Cocoa

Macadamia Cocoa ជាប្រភេទកាហ្វេកាពូឈីណូរសជាតិកាកាវ លាយផ្សំជាមួយនឹងគ្រាប់ធញ្ញជាតិម៉ាកាដាមៀដែលមានដាំនៅកោះហាវ៉ៃ ហើយមានបន្ថែមទឹកសូកូឡាមានជាតិម៉ាកាដាមៀ និងក្រែមទឹកដោះគោពីលើផងដែរ។ ភេសជ្ជៈនេះពិតជាសាកសមនឹងអ្នកដែលចូលចិត្តកាហ្វេកាពូឈីណូ ព្រោះវាមានបញ្ចូលនូវជាតិអ៊ិចប្រេសសូថែមមួយកម្រិតទៀត។ អ្នកអាចសាកភេសជ្ជៈនេះជាលក្ខណៈក្តៅ (hot) ក៏បាន ត្រជាក់ (iced) ក៏បាន ឫកិនជាមួយនឹង ទឹកកក(blended) ក៏បាន។

Butterfly Pea Lemonade

Butterfly Pea Lemonade

Butterfly Pea Lemonade គឺជាភេសជ្ជៈដែលសមបំផុតសម្រាប់អ្នកដែលមិនសូវចូលចិត្តកាហ្វេ។ ភេសជ្ជៈនេះមានលាយផ្សំជាមួយនឹងរសជាតិខុសៗគ្នា ៣មុខដែលអ្នកអាចឃើញតាមរយៈពណ៌ខុសៗគ្នានៃភេសជ្ជៈនេះ។ នៅខាងក្រោមគេគឺ រសជាតិផ្កាអមតៈដែលមានអត្ថប្រយោជន៍ជួយសុខភាព រីឯនៅកណ្តាលវិញគឺ ទឹកក្រូចឆ្មា ហើយនៅលើគេបង្អស់គឺ កាហ្វេ cold brew ពិសេសរបស់ Starbucks។

 

ការផ្សំនៃរសជាតិទាំងបីនេះបានធ្វើឲ្យភេសជ្ជៈនេះមានរសជាតិផ្អែមផង ជូរផង និងល្វីងតិចៗផង។ និយាយទៅ អ្នកដែលចូលចិត្ត Starbucks ទាំងអស់គ្នាគួរតែសាកភេសជ្ជៈនេះម្តង ព្រោះ FoodBuzz ធានាថាអ្នកនឹងពេញចិត្តនឹងភេសជ្ជៈនេះដូចពួកយើងដែរ!

ចង់សាកមួយណាមុន?

ចង់សាកមួយណាមុន?
សាកទាំងពីរទៅ!

សាកទាំងពីរទៅ!

តម្លៃ៖ ចាប់ពី $3.45

ទីតាំង៖ សាខាបឹងកេងកង ‌១, សាខាផ្សារទំនើបអ៊ីអន, សាខាផ្សារទំនើប Sorya Center Point, សាខា Exchange Square, សាខាបូកគោ, សាខាទូលទំពូង, សាខា TK Avenue, សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

 

ព័ត៌មានគួរតែអានបន្ទាប់