Starbucks Cambodia
- Available at all Starbucks Stores
- 023 901 590
ពេលលឺឈ្មោះ Starbucks នឹកឃើញអីមុនគេ? កាហ្វេឡាតេក្លិនឈ្ងុយដែលល្បីទូទាំងពិភពលោក ឬក៏ ហ្រ្វាបពួឈីណូ (Frappuccino) ផ្អែមត្រជាក់ចិត្តរសជាតិច្រើនជម្រើស? អ្នកខ្លះវិញក៏នឹកដល់ពពួកភេសជ្ជៈតាមរដូវកាល ជាភេសជ្ជៈរសជាតិទាក់ទាញជាមួយគ្រឿងផ្សំប្លែកៗដែលតែងផ្លាស់ប្ដូរជារៀងរាល់ខែ។ សម្រាប់រដូវកាលនេះ Starbucks មាន Choco-Choco Nutty Frappuccino® សម្រាប់ហ្វេនដែលហត់នឿយពីការសិក្សា ឬ ការងារ។
អ្នកចូលចិត្តសូកូឡា ប្រាកដជាមិនចង់រំលងភេសជ្ជៈថ្មីមួយនេះឡើយ! Choco-Choco Nutty Frappuccino® មានរសជាតិឆ្ងាញ់ជាប់បេះដូង ព្រោះផ្សំឡើងពីសូកូឡាក្រឡុកយ៉ាងម៉ដ្ឋល្អ ជាមួយគ្រីមរសជាតិម៉ូកាក្លិនឈ្ងុយទាក់ទាញជាប់ច្រមុះ និងរសជាតិល្វីងបែប Dark Chocolate តិចៗលាយជាមួយទឹកសូកូឡារសជាតិកៅឡាក់ (Hazelnut) ហើយថែមទាំងមានចំណិតគ្រាប់អាល់ម៉ុនស្រួយៗពីលើ បង្កើតបានជាភេសជ្ជៈមួយផ្អែមមុត និងឈ្ងុយធ្វើឲ្យអារម្មណ៍កាន់តែស្រស់ស្រាយពេលបឺតមួយក្ដឹកហើយមួយក្អឹកទៀត រហូតទាល់អស់ពីកែវ។
គ្រាន់តែឃើញរូបក៏ចង់ភ្លក្សដែរមែនទេ? ប្រសិនបើចាប់អារម្មណ៍ចង់សាក Choco-Choco Nutty Frappuccino® កុំចាំយូរអីព្រោះថាសេរ៉ីភេសជ្ជៈតាមរដូវកាលមួយនេះផ្ដល់ជូនក្នុងរយៈពេលមានកំណត់ប៉ុណ្ណោះដែលមានលក់ត្រឹមថ្ងៃ 21 កក្កដាខាងមុខនេះនៅគ្រប់សាខា Starbucks កម្ពុជា។ បើចង់ចំណេញបាន 25% កុំភ្លេចទៅទិញក្នុងថ្ងៃទី 25 មិថុនានេះ ព្រោះ Starbucks នឹងមានការបញ្ចុះតម្លៃ 25% លើហ្វ្រាបពូឈីណូគ្រប់មុខពេញមួយថ្ងៃ ដើម្បីអបអរសាទរខួបកំណើត 25 ឆ្នាំរបស់ ហ្រ្វាបពូឈីណូ ដែលត្រូវបានគេណែនាំដំបូងគេបង្អស់ក្នុងឆ្នាំ 1995។
កុំឱ្យភេសជ្ជៈសូកូឡាជាមួយគ្រាប់អាល់ម៉ុនមួយនេះកន្លងផុតទៅដោយមិនបានភ្លក្ស ប្រយ័ត្នស្ដាយក្រោយណា! បើចង់ដឹងព័ត៌មានបន្ថែមស្ដីពីប្រម៉ូសិនថ្ងៃទី 25 នានា កុំភ្លេចតាមដានហ្វេសប៊ុកផេករបស់ Starbucks Cambodia ទាំងអស់គ្នា។ រសជាតិថ្មីមួយនេះមានលក់នៅគ្រប់សាខារបស់ Starbucks កម្ពុជា ទាំងក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងនៅសៀមរាប។
តម្លៃចាប់ពី៖ $ 3.90+
ម៉ោងបើក៖ 7 ព្រឹក - 9 យប់ រៀងរាល់ថ្ងៃ
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.