ស្តារបាកស៍បានពង្រីកសាខាទៅកាន់ក្រុងកំពត ហាងកាហ្វេលំដាប់ថ្នាក់ពិភពលោកត្រៀមរួចរាល់ក្នុងការស្វាគមន៍ និងបម្រើអតិថិជនក្នុងក្រុងកំពត
ក្រុងកំពត ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៨ ខែធ្នូ- ថ្ងៃនេះ ស្តារបាកស៍ ខេមបូឌាបានធ្វើការបើកសម្ពោធសាខាដំបូងបង្អស់នៅក្នុងក្រុងកំពតចំកណ្តាលទីក្រុង នៅថ្ងៃទី ០៨ ខែធ្នូ ដែលផ្តល់នូវបរិយាកាសកក់ក្តៅ និង បទពិសោធន៍កាហ្វេស្តារបាកស៍ ក្នុងទីតាំងថ្មីមួយនេះ។
រចនាប័ទ្មខាងក្នុងហាងគឺជាការលាយបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងការដេគ័រសម័យ និងបុរាណតាមដង ព្រែកកំពត (ព្រែកទឹកឈូ)។ អគារ «ផ្សារត្រី» ត្រូវបានកសាងតាំងពីសម័យអាណានិគមនិយមបារាំងក្នុងកំឡុង ទស្សវត្សរ៍ 1930 ហើយហាងកាហ្វេស្តាបាកស៍បានរក្សារូបរាងភាគច្រើនឱ្យដូចទៅនឹងសំណង់ដើម។ ការរចនាខាងក្នុងបង្ហាញពីប្រវត្តិសាស្រ្តរបស់អគារមួយនេះ ដែលមានការតុបតែងបែបបុរាណ សម្រាប់បន្ថែមភាពទាក់ទាញរបស់ហាង ។
បន្ថែមពីលើការរចនាស្អាតប្លែក ហាងមួយនេះក៏មានរំលេចជាមួយនឹងគំនូរដែលគូរឡើងដោយវិចិត្រករក្នុងស្រុក Peap Tarr និង Lisa Mam មានឈ្មោះថា «ក្រោមដួងតារារាប់លាន» ជាអ្វីដែលមិនគួរមើលរំលង។ ក្នុងគំនូរនេះ ទេពមច្ឆាគឺកំពុងតែហែលយ៉ាងសប្បាយ ស្របពេលដែលនាងកំពុងតែរីករាយនឹងសម្រស់ស្រស់ត្រកាលរបស់ ក្រុងកំពត នៅដៃស្តាំរបស់នាងកាន់ជាមួយនឹងម្រេចកំពតដ៏ល្បីល្បាញ និងគ្រាប់កាហ្វេនៅដៃមួយចំហៀងទៀត ដែលបង្ហាញអំពីទំនាក់ទំនងរវាងផលិតផលទាំង២ ដែលល្បីល្បាញពាសពេញពិភពលោក។ គំនូរ ទាំងមូល ត្រូវបានតុបតែងដោយសំបកធុរេន ដែលតំណាងឱ្យខេត្តកំពតផងដែរ។
លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅប្រចាំ Coffee Concepts (Cambodia) Limited បានថ្លែងថា «យើងពិតជារំភើបដែលបានបើកដំណើរការហាងកាហ្វេស្តារបាកស៍នៅក្នុងក្រុងកំពត» ។
សាខាដំបូងគេបង្អស់នៅក្រុងកំពតរបស់ Starbucks នឹងបើកដំណើរការនៅចំកណ្តាលក្រុង ក្នុងតំបន់ប្រជុំជនដែលជាហាងកាហ្វេមួយដែលកក់ក្តៅជាមួយនឹងរូបមន្តភេសជ្ជៈដើមរបស់ Starbucks ផងដែរ។
«សាខានេះនឹងផ្តល់ជូននូវបទពិសោធន៍កាហ្វេ ជាមួយកាហ្វេដែលមានគុណភាពខ្ពស់ពីបណ្តាពិភពលោក ថែមទាំងគោរពនូវវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា»។
លោក ប៉ោ លីម បានបន្ថែមថា «ស្តារបាកស៍បានធ្វើការតាំងចិត្តយ៉ាងមុតមាំនៅក្នុងការចូលរួមចំណែក ជួយដល់សហគមន៍ ។ ដើមខែនេះ ស្តារបាកស៍បានសហការជាមួយអង្គការ Planet Water Foundation នៅក្នុង ការតម្លើងប៉មចម្រោះទឹកស្អាតនៅក្នុង វិទ្យាល័យអង្គរមាស ស្រុកដងទង់ ខេត្តកំពតដោយនាំមកនូវទឹកស្អាតសម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងភូមិសរុបប្រហែល ១៨០០ នាក់ក្នុងមួយថ្ងៃ។»
អំពី Starbucks
ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុន Starbucks Coffee បានប្តេជ្ញានៅក្នុងការនាំចូលមកនូវកាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់។ សព្វថ្ងៃ ក្រុមហ៊ុន Starbucks Coffee គឺជាក្រុមហ៊ុនដែលមានជំនាញខ្ពស់នៅ ក្នុងការចែកចាយ ដែលមានសរុបជាង ៣៥០០០ សាខាទូទាំងពិភពលោក ។ ភាពឥតខ្ចោះ រួមជាមួយនឹងគោលការណ៍ក្រុមហ៊ុន យើងនាំបទពិសោធន៍ Starbucks ដែលថ្មីហើយប្លែកសម្រាប់អតិថិជនគ្រប់ៗកែវ ។ ដើម្បីទទួលបានបទពិសោធន៍ល្អៗ លោកអ្នកអាចអញ្ជើញមកកាន់សាខាផ្ទាល់ ឬអនឡាញ តាមរយៈ https://stories.starbucks.com/ ឬ StarbucksNewsRoom