រវល់ខ្លាំងយ៉ាងណា ក៏អាចញ៉ាំ Starbucks បានដែរជាមួយនឹងសេវាកម្មដឹកជញ្ជូនដល់កន្លែង
នៅការិយាល័យការងារវល់ច្រើនមធ្យម ងំត្រូវការជាតិកាហ្វេ Starbucks ក្នុងខ្លួន តែមិនមានពេលទៅទិញ។ គ្មានអ្វីត្រូវបារម្ភទៀតឡើយ Starbucks Cambodia បានប្រកាសបើកដំណើរការជាផ្លូវការនៃសេវាកម្មដឹកជញ្ជូន ដោយមានការសហការជាមួយ NHAM24 ហើយ។
Starbucks ត្រូវបានគ្រប់គ្នាទទួលស្គាល់ថាជាហាងកាហ្វេដែលឈានមុខគេ និងបម្រើនូវកាហ្វេមានគុណភាពខ្ពស់។ Starbucks បច្ចុប្បន្នមានសាខាទូទាំងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែរ និងក្លាយជាអ្នកជំនាញខាងកាហ្វេលំដាប់ពិភពលោក។ Starbucks Cambodia បានបើកសាខាដំបូងនៅឆ្នាំ 2015 និងបមានសាខារហូតដល់ទៅ 16 ក្នុងរយៈពេលជិត 4 ឆ្នាំ។
ថ្មីត្បិតតែ Starbucks Cambodia ធ្វើការពង្រីកសាខាដើម្បីផ្ដល់ការងាយស្រួលដល់អតិថិជន តែ Starbucks Cambodia រកវិធីកាន់តែងាយស្រួលសម្រាប់លោកអ្នកដែលមមាញឹកនឹងការងារខ្លាំង ឬក្ដៅខ្លាំងមិនចង់ចេញក្រៅ។ តាមរយៈសេវាកម្មដឹកជញ្ជូនថ្មីមួយនេះដែលជាការសម្រួលពេលវេលារបស់លោកអ្នក Starbucks Cambodia ជឿជាក់ថាអតិថិជនទាំងអស់កាន់តែចំណេញពេលវេលាដល់ការសិក្សា និងការធ្វើការ។
ហ្វេនរបស់ Starbucks Cambodia ដែលរស់នៅភ្នំពេញអាចធ្វើការកុម្ម៉ង់តាមចំណង់ចំណូលចិត្តរបស់ខ្លួនបានហើយតាមកម្មវិធី NHAM24 ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់ ដោយគ្រាន់តែដោនឡូតកម្មវិធី NHAM24 សម្រាប់អ្នកដែលប្រើ iOS និង Android។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងបានតាមលេខទូរស័ព្ទ ០១៥ ៦៤២ ២៤/ ០១៦ ៦៤២ ៦២៤។
ក្នុងនាមជាហាងកាហ្វេឈានមុខគេ បេសកកម្មរបស់ហាងកាហ្វេ Starbucks គឺធ្វើយ៉ាងណាជំរុញ និងលើកទឹកចិត្តឲ្យអតិថិជន មានអារម្មណ៍កក់ក្តៅប្រកបដោយស្មារតីវិជ្ជមាន ពោលគឺ មនុស្សម្នាក់ កាហ្វេមួយពែង និងសហគមន៍មួយ ក្នុងពេលតែមួយ។ ភាពជាដៃគូនៃសេវាកម្មដឹកជញ្ជូនរបស់ Starbucks Cambodia នេះ បង្ហាញឲ្យឃើញពីភាពរីកចម្រើន និងការយកចិត្តទុកដាក់ទៅលើអតិថិជន ដើម្បីឲ្យបទពិសោធន៍នៃការញ៉ាំកាហ្វេរបស់ពួកគេ កាន់តែល្អប្រសើរ។