ហាងកាហ្វេ Starbucks នឹងពង្រីកសាខាទៅកាន់ក្រុង​កំពត

ភ្នំពេញ ថ្ងៃទី 09 ខែវិច្ឆិកា៖ Starbucks បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាក្រុង​កំពត នៅខែធ្នូខាងមុខនេះ ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តនៅក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។

សាខាដំបូងគេបង្អស់ដែលស្ថិតនៅ ក្រុង​កំពតរបស់ Starbucks នឹងបើកដំណើរការនៅចំកណ្តាលក្រុង ក្នុងតំបន់ប្រជុំជនដែលជាហាង​កាហ្វេមួយដែលផ្តល់នូវភាពកក់ក្តៅរួមជាមួយនឹង​រូបមន្តនៃការឆុងកាហ្វេ​រសជាតិដើម​ដែលជាអត្តសញ្ញាណរបស់ Starbucks ផងដែរ។

លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅប្រចាំ Coffee Concepts (Cambodia) Limited បានថ្លែងថា «យើងពិតជារំភើបនៅក្នុងការនាំយកបទពិសោធន៍ កាហ្វេ Starbucks មកកាន់ក្រុង​កំពត ដែលជាទីក្រុងដ៏ស្រស់ស្អាត មានទេសភាពស្រស់ត្រកាល និងទីប្រជុំជនសម្បូរបែប ហើយក៏ជាទីកន្លែងជួបជុំសម្រាប់ការបង្កើនទំនាក់ទំនងជាមួយ​គ្នាបានកាន់តែច្រើនតាមរយៈកាហ្វេ។ លោកក៏បានបន្តទៀតថា «កំពតគឺជាខេត្តទី ៦ ដែល Starbucks បាននាំមកនូវកាហ្វេដែលមានគុណភាពខ្ពស់ពីជុំវិញពិភពលោកទៅកាន់អតិថិជន ហើយយើងពិតជាមានមោទនភាពនៅក្នុងការសម្រេចបាននូវគោលបំណងមួយនេះ។»

«សាខាក្រុង​កំពតនេះគឺជាភាពជោគជ័យមួយរបស់យើងនៅក្នុងការពង្រីកវិស័យ កាហ្វេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំងផ្តល់នូវឱកាសការងារ និង​បទពិសោធន៍ការងារយ៉ាងកក់ក្តៅសម្រាប់ធនធានមនុស្សនៅក្នុងតំបន់ផងដែរ។»

Starbucks សាខាក្រុង​កំពតនឹងត្រូវបានដំណើរការដោយក្រុមហ៊ុន Coffee Concepts (Cambodia) Limited ដែលជាចំណែក នៃក្រុមហ៊ុន Hong Kong Maxim’s Group។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការ​គ្រប់គ្រង​ គ្រប់សាខា Starbucks នៅក្នុងប្រទេសកម្ពុជា ដោយមានការយល់​ដឹង​ស៊ី​ជម្រៅ​ពី​និមិត្ត​សញ្ញា​នៃ​​យីហោ បេសកកម្ម​ និង​គុណតម្លៃ​​នៃ​បទពិសោធន៍​ដែល Starbucks ចង់​ផ្ដល់​ជូន​ដល់​អតិថិជន​នៅក្នុងក្រុង​កំពត។

អំពី ​ Starbucks

ចាប់តាំងពីឆ្នាំ 1971 មក ក្រុមហ៊ុន Starbucks Coffee បានប្តេជ្ញានៅក្នុងការនាំចូលមក​នូវកាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់បំផុត។ សព្វថ្ងៃនេះ​ សាខា Starbucks ​ជាង 35,000 កន្លែង​ទូទាំង​សកល​លោក​ ​ក្រុមហ៊ុននេះបាន​​ក្លាយ​ជា​បណ្តុំ​ផលិត និង​​លីងគ្រាប់​កាហ្វេ​នាំ​មុខ​​គេ​ ក្នុង​ការចែកចាយ និងប្រើប្រាស់កាហ្វេគុណភាពខ្ពស់មកពី​គ្រប់ទិសទី ​។ 

តាមរយៈការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះភាពល្អឥតខ្ចោះ និងគោលការណ៍​របស់​ថ្នាក់​ដឹក​​នាំ​  Starbucks នឹង​បន្ត​នាំមកនូវបទពិសោធន៍កាហ្វេ​ (Starbucks Experience) ដ៏ពិសេសរបស់ខ្លួន​ ជូន​ដល់​​អតិថិជនគ្រប់គ្នាតាមកែវកាហ្វេនីមួយៗ។ ដើម្បីចូលរួមទទួលយកបទពិសោធន៍នេះ សូមអញ្ជើញ​មកកាន់ហាងរបស់យើងផ្ទាល់ ឬស្វែងរកព័ត៌មានបន្ថែម​នៅលើវេបសាយ Starbucks.com និង បណ្តាញ​សង្គម​ហ្វេសប៊ូក Starbucks Cambodia

Starbucks Cambodia

ព័ត៌មានគួរតែអានបន្ទាប់