ស្រយាល - Sroyal Café & Pub
- Phum Kdei Kandal, Khum Sarekakev, Srok Lvea Em, Kandal Province
- 010 908 988
ស្រយាល ជាហាងកាហ្វេមួយកន្លែងដែលទើបនឹងបើកដំណើរការថ្មីនៅខេត្តកណ្ដាល មិនឆ្ងាយពីភ្នំពេញប៉ុន្មាន។ ថ្វីត្បិតតែទើបនឹងបើកពិតមែន តែស្រយាលបានទាក់ទាញអ្នកទៅបានជាច្រើននាក់ពិសេសអ្នកជិះកង់ ហើយក៏មានអ្នករៀបគម្រោងប៉ងចង់ទៅជាច្រើនដែរ។
ម្ចាស់ហាងរបស់ស្រយាលមានបំណងចង់ឲ្យអតិថិជនខ្លួនញ៉ាំកាហ្វេរំសាយអារម្មណ៏ពីទុក្ខកង្វល់ផ្សេងៗនៅក្នុងបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិ ឆ្ងាយពីសម្លេងរំខាននៃទីក្រុង ជាការគេចពីអារម្មណ៍ស្មុគស្មាញបានមួយរំពេច។
ហាងកាហ្វេស្រយាលមានបម្រើភេសជ្ជៈជាច្រើនមុខរួមមានកាហ្វេក្នុងស្រុក និងមានអាហារឆ្ងាញ់ៗជាច្រើន មានទាំងបែបអាសុី បែបអុឺរ៉ុប ជ្រើសរើសបានតាមចំណូលចិត្ត។ ស្រយាលក៏មានការរចនាឡើងបែបទាន់សម័យ និងមានកន្លែងអង្គុយនៅខាងក្រៅ ដើម្បីស្រូបយកខ្យល់អាកាសធម្មជាតិស្រស់ស្រាយក្នុងចិត្ត។ ម្យ៉ាងទៀត អ្នកចូលចិត្តថតរូប ដឹងតែពេញចិត្តស្តូកជាមួយកន្លែងនេះហើយ ព្រោះកន្លែងស្អាត មានពន្លឺធម្មជាតិគ្រប់គ្រាន់ សម្បូរប្លង់ថតតែម្ដង!
បរិយាកាសស្រស់ស្រាយបែបនេះ មានកាហ្វេនិងម្ហូបឆ្ងាញ់ៗបែបនេះ ចាំដល់ណាទៀត? ណាត់គ្នាមក! ជាមួយមិត្តភក្តិក៏បាន គូស្នេហ៍ក៏បាន ម្នាក់ឯងក៏បាន សាកសមទាំងអស់!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.