KFC Cambodia
- Available at all KFC outlets
- 023 99 6000/ 089 89 6000/ 070 99 6001
KFC ទើបតែត្រឡប់មកវិញជាមួយសមាជិក Double Down មិនទាន់ប៉ុន្មានផង ឥឡូវនេះក៏បានបញ្ចេញជាមួយនឹងរសជាតិដ៏ថ្មីស្រឡាងសម្រាប់អតិថិជនបន្តទៀតនោះគឺ Spicy Aromatic Crunch រសជាតិសាច់មាន់ថ្មី ឈ្ងុយឆ្ងាញ់ និងស្រួយស្រឹប។
Spicy Aromatic Crunch គឺជាសាច់មាន់ដែលប្រឡាក់ជាមួយគ្រឿងជាច្រើនដែលសុទ្ធសឹងតែមានគុណភាពខ្ពស់។ សាច់មាន់មានក្លិន និងគ្រឿងឌិតចេញពី គល់ខ្លឹកគ្រៃ ខ្ញី និងរមៀត ដែលធ្វើឲ្យ Spicy Aromatic Crunch មានរសជាតិរៀងហឹរបន្តិច។
ចំណែកឯសាច់មាន់ជះក្លិនឈ្ងុយតាំងពីចំងាយ រសជាតិ និងក្លិននេះធ្វើឲ្យសាច់មាន់មានរសជាតិឆ្ងាញ់ និងស្រួយទ្វេដងជាហេតុដែលមានអតិថិជនមានការគាំទ្រយ៉ាងខ្លាំង។
រសជាតិដ៏ថ្មីនេះគឺពិសេស និងល្អឥតខ្ចោះ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តញ៉ាំហឹរ។ ខាំមួយម៉ាត់ណាក៏មានឱជារស មួយម៉ាត់ណាស្រួយស្រឹបជាពិសេសសាច់មាន់មិនជក់ប្រេងតែនៅតែរក្សាសំណើម (Juicy) សាច់មាន់បានល្អ។
Spicy Aromatic Crunch គឺមានលក់ចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់សាខារបស់ KFC។ កុំឲ្យពេលវេលានេះកន្លងផុតណា៎! សម្រាប់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃឬ (Call & Collect) ខលកុម្ម៉ង់ មុនពេលទៅទទួលនៅហាង KFC ផ្ទាល់ អាចទាក់ទងទៅកាន់លេខ 023 99 6000/ 089 89 6000/ 070 99 6001។ ព័ត៌មានលម្អិតផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក KFC Cambodia ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.