Sora Skybar
- Vattanac Capital Tower, 37th Floor, Phnom Penh
- 023 936 866
បើនិយាយទៅដល់ Skybar ល្បីៗនៅប្រទេសកម្ពុជាវិញ ជឿថាអ្នកទាំងអស់គ្នាប្រាកដជាស្គាល់ Sora Skybar ហើយត្រូវអត់? បារលើអាកាសនេះស្ថិតនៅជាន់ទី 37 ដែលជាជាន់ខ្ពស់ជាងគេ នៃអគារពាណិជ្ជកម្ម Vattanac Capital ដែលជា Skybar បែបប្រណិត ដែលអាចឲ្យអ្នកទាំងអស់គ្នាបានគយគន់សម្រស់ទីក្រុងភ្នំពេញទាំងមូលនាពេលរាត្រី។
Sora Skybar តែងព្យាយាមរិះរកកម្មវិធីថ្មីៗ ដើម្បីផ្តល់បទពិសោធន៍ដ៏សម្បូរបែបដល់អតិថិជន ហើយក្នុងនោះដែរក៏មាន Rosewood Bar Series ដែលជាការសហការគ្នាជាមួយ The World's 50 Best Bars ក្នុងការអញ្ចើញអ្នកក្រឡុកស្រាល្បីៗជុំវិញពិភពលោក មកបង្ហាញស្នាដៃដ៏ស្ទាត់ជំនាញ ផ្តល់ជូនភេសជ្ជៈពិសេស និងថ្មីស្រឡាងដែលជាអត្តសញ្ញាណរបស់ខ្លួន រួមបញ្ចូលជាមួយអត្តសញ្ញាណវប្បធម៌របស់កម្ពុជាផងដែរ។
ក្រោយពីដំណើរការកម្មវិធីពិសេសនេះបានមួយរយៈមក ក្នុងខែនេះ Sora Skybar ក៏មានការអញ្ជើញភ្ញៀវកិត្តិយសជាអ្នកក្រឡុកស្រាជនជាតិមិចស៊ីកូមកពី Licorería Limantour ដែលជាបារល្បីល្បាញលំដាប់ថ្នាក់លេខ 6 នៅលើពិភពលោក គឺលោក Benjamin Padrón និងលោក José Luis León រយៈពេល 5 ថ្ងៃ ចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែសីហានេះ។
ក្រុមការងារ FoodBuzz ក៏មិនឲ្យឱកាសល្អកម្ររកបាននេះកន្លងផុតទៅងាយៗដែរ! ដំបូងឡើយ ពួកយើងជាប់ចិត្តនឹងបរិយាកាសពោរពេញទៅដោយឯកជនភាព និងទស្សនីយភាពដ៏អស្ចារ្យនៅនឹងមុខ ព្រមទាំងពេញចិត្តនឹងការបម្រើដោយយកចិត្តទុកដាក់ និង ដិតដល់របស់បុគ្គលិក Sora Skybar ផ្ទាល់។ មិនខកចិត្តនឹងការមកដល់ ព្រោះពួកយើងបានជួបនិយាយជាមួយលោក Padrón និងលោក León អំពីលក្ខណៈពិសេស
នៃភេសជ្ជៈនីមួយៗ ដែលវាគួរឲ្យចាប់អារម្មណ៍មែនទែន។ សកម្មភាពក្រឡុកស្រារបស់អ្នកទាំងពីរមានភាពរស់រវើក ហើយភេសជ្ជៈនីមួយៗមានពណ៌ស្រស់ស្អាតពិតជាគួរឲ្យចង់សាកតែម្តង។
ក្នុងចំណោមភេសជ្ជៈពិសេសទាំង 5 ដែលពួកគាត់បានផ្តល់ជូន ពួកយើងជ្រើសរើសសាកល្បងជាមួយនឹង Watermelon Cooler ដើម្បីឲ្យមានភាពស្រស់ស្រាយបន្តិច ហើយរសជាតិដែលទទួលបានគឺដំបូងរាងល្វីងចាស់ស្រា តែ Aftertaste ទៅជារាងស្រាលជាងមុន ដោយសារតែមានទឹកឪឡឹក និងទឹកក្រូចឆ្មាក្នុងហ្នឹងដែរ។
បើនិយាយទៅ ជារសជាតិប្លែកថ្មីមួយបែប មិនដូចអ្វីដែលយើងធ្លាប់សាកពីមុនមកទេ តែពួកយើងក៏ចូលចិត្តវា។ បានក្រេបតិចៗ ជាមួយម្ហូបក្លែមនៅទីនោះ អមជាមួយនឹងតន្ត្រីលេងសុទ្ធតែពីសិល្បករលំដាប់ពិភពលោកដូចជាលោក Daniel Park ទៀត ធ្វើឲ្យរាត្រីជួបជុំនោះកាន់តែពិសេសមែនទែន!
កំពុងចង់បានពិសោធន៍ថ្មីមែនទេ? កុំភ្លេច Sora Skybar ណា៎!
Time: 5pm-12am
Contact: 023936860
Location: Level 37, Vattanac Capital Mall Phnom, 66 Preah Monivong Blvd (93), Sangkat Wat Phnom, Phnom Penh
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.