អត់បាច់ជិះទៅដល់ក្រៅប្រទេសទេ នៅភ្នំពេញក៏អាចសាកស្នាដៃក្រឡុកស្រាលំដាប់ពិភពលោកដែរ

នេះមិនមែនជាលើកទី ១ នោះទេ ដែលសណ្ឋាគារ Rosewood Phnom Penh បានអញ្ជើញអ្នកក្រឡុកស្រាលំដាប់ពិភពលោក និងស្វាគមន៌ភ្ញៀវដែលមានបំណងទទួលបទពិសោធន៍ស្រាក្រឡុកស្នាដៃលំដាប់ពិភពលោកនេះ។ 

 

កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣​ នេះ ក្រុមការងារ FoodBuzz ពិតជារំភើបដែលបានចូលរួម “World’s Top Mixologists” ដែលបានរៀបចំនៅ Sora Sky Bar ចាប់ពីម៉ោង 8 យប់រហូតដល់ទាបភ្លឺ។ កម្មវិធីនេះ ត្រូវបានរៀបចំម្ដងក្នុងមួយខែតែប៉ុណ្ណោះ ដែលមានការចូលរួមពីបារ និងអ្នកក្រឡុកស្រាលំដាប់ពិភពលោកផ្សេងៗគ្នា។

កាលពីថ្ងៃនោះផងដែរ FoodBuzz បានសាកស្នាដៃស្រាក្រឡុកពី លោក Yann Bouvignies ពី Scarfes Bar ដែលស្ថិតក្នុងសណ្ឋាគារ Rosewood ទីក្រុងឡុងដ៍។ Scarfes Bar មានកេរ្ដិ៍ឈ្មោះល្បី និងទទូលបានពានរង្វាន់ជាច្រើនដូចជា Best International Hotel Bar, Spirited Award, Tales of the Cocktail 2020, ជាប់ចំណាត់ថ្នាក់ទី ៥៤ ក្នុងបញ្ជី The World’s 50 Best Bars 2020 និងចំណាត់ថ្នាក់ទី ៣១ ក្នុងបញ្ជី The Top 500 Bars 2021។ ទទួលបានពានរង្វាន់ច្រើនអ៊ីចឹង ច្បាស់ណាស់ថាមានអ្វីពិសេសប្រចាំបារនេះហើយ ដែលអាចឆក់យកបេះដូងអ្នកចូលចិត្តពិសាស្រាក្រឡុកជុំវិញពិភពលោកបាន។  

ពួកយើងទទួលបានបទពិសោធន៍ដ៏ពិសេសមួយ ទាំងរសជាតិស្រា និងការធ្វើដោយបទពិសោធន៍ច្រើនឆ្នាំ បូករួមនឹងបរិយាកាសស្កាយបាររបស់ Sora ធ្វើឲ្យរាត្រីនេះ អេតមីនបំភ្លេចមិនបានតែម្ដង។ អ្នកចូលរួមទទួលបានបទពិសោធន៍ដែលពាំនាំពីក្រៅប្រទេស តែអ្នកក្រឡុកស្រាក៏ទទួលបានបទពិសោធន៍ពីប្រទេសកម្ពុជាវិញដែរដូចជា វប្បធម៍ ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ខណៈពេលដែលពួកគាត់អាចស្វែងយល់ពីគ្រឿងផ្សំ និងរបៀបក្រឡុកស្រារបស់កម្ពុជាផងដែរ។ 

ប្រសិនបើប្រិយមិត្តចង់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយនេះ កុំបារម្ភខែ មេសា នេះនឹងមានការរៀបចំម្ដងទៀតហើយ។ សម្រាប់តារាងពេលវាលា លោកអ្នកអាចឆែកមើលបាននៅទីនេះ៖ https://www.rosewoodhotels.com/en/phnom-penh/dining/sora/worlds-50-best-bars

Sora Skybar

  • Vattanac Capital Tower, 37th Floor, Phnom Penh
  • 023 936 866

ព័ត៌មានគួរតែអានបន្ទាប់