Snow Castle Cambodia
- Snow Castle Cambodia, Aleah Road, Krong Siem Reap, Cambodia
- 096 479 8998
ជីវិតប្រហែលមានន័យជាងនេះបើគេនាំទៅ Snow Castle ទើបតែបើកថ្មី! ស្ទាយហាងឡើងលក្ខណ: Bohemian ហើយឡើងឃ្យូត!
និយាយរួមមិនសូវដែលឃើញហាងកាហ្វេណាគេរៀបចំស្អាតអញ្ជឹងទេ! ហាងធំល្មមទៀត មានកន្លែងចត មានទាំងបរិវេណក្នុងនិងក្រៅ សម្បូរផ្លង់ថតណាស់អ្នកអើយ!
កន្លែងអង្គុយក្នុងមានម៉ាសុីនត្រជាក់ តុបតែងជាបើកជំហទូលាយៗ ហើយមានពន្លឺធម្មជាតិចេញចូលល្អទៀត។
បើមើលម៉ឺនុយគេវិញ គេផ្តោតលើភេសជ្ជ:ផងលើបង្អែមបែបអាសុីផង អឺរ៉ុបៗផង។ សម្រាប់ភេសជ្ជ: ក្រៅពីកាហ្វេពេញនិយម និងតែដោះគោយើងនឹង គេមានរសជាតិប្លែកៗទៀតដូច កាហ្វេខ្មៅលាយទឹកក្រូចដែលមើលទៅទំនងដែរតាស់!
ហើយបើបង្អែមវិញ មិនបាច់រៀបរាប់ឃើញតែរូបក៏ដឹងតែលេបទឹកមាត់តែម្តង! អ្នកចង់ញុាំខេកអី គេមានរសជាតិច្រើនរកមិនខ្វះទេដូច Yuzu Honey ខេក និងឈីសខេករសជាតិ Lemon ទៀត! សម្រាប់អ្នកចង់ញុាំជាអាហារពេលព្រឹក គេក៏ំមានចាននំ Waffle មានជាលក្ខណ: Bento ហើយក៏មានជា Toast លាយជាមួយផ្លែឈើស្រស់អមជាមួយការ៉េម និងទឹកស្ករស្រោចពីលើម៉ាអេមតែម្តង!
សម្រាប់បើថាផុសរូបទៅញ៉ាំម្នាក់ឯងដឹងតែមិត្តច្រណែនមិនស្ទើរទេ ចឹងនាំគ្នាមកសាកឲ្យច្រើនមកណា ព្រោះនៅមានបីងស៊ូទឹកកកឈូសមួយទៀតដែលអាចញ៉ាំជុំគ្នាបាន! ធ្លាប់តែឃើញរសជាតិស្ត្រប៊ែរី សូកូឡា តែនៅ Snow Castle មានរសជាតិឱឡឹក ហើយចេកប្លែកខុសគេទៀត!
រៀបរាប់បានប៉ុណ្ណឹងមិនមែនមានន័យថាអស់ពីមីនុយទេណា។ អ្នកទាំងអស់គ្នាអាចទៅលេងខ្លួនឯងផ្ទាល់ទៅ កន្លែងពិសេសស្អាតកប់នៅសៀមរាប! ហាងមានទីតាំងនៅផ្លូវ Aleah ខេត្តសៀមរាប។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.