ស្លាបព្រាក្លាយជាពិព័រណ៌អាហារដំបូងបង្អស់ ដែលផ្ដល់ជូនប្រអប់អាហារអនាម័យ ល្អចំពោះបរិស្ថាន និងសុខភាព

ស្លាព្រា (Slaprea) ពិព័រណ៍ម្ហូបអាហារធំជាងគេបង្អស់របស់កម្ពុជានឹងធ្វើឡើងនៅថ្ងៃទី១៩ ២០ ២១ ខែឧសភា ឆ្នាំ២០២៣ ឯពហុដ្ឋានកីឡាជាតិអូឡាំពិក។ ការតាំងពិព័រណ៍នេះ រំពឹងថានឹងមានអ្នកចូលរួមយ៉ាងតិចជាង ១០ ម៉ឺននាក់ពីគ្រប់ទិសទីជុំគ្នា ជាមួយនិងអ្នកលក់ជាង 100 នាក់ពេញពិព័រណ៍ត្រៀមខ្លួនផ្តល់ជូនម្ហូបអាហារ រាប់ពាន់មុខសម្រាប់អ្នកភ្នំពេញ។ 

ចាប់តាំងពី ស្លាព្រា លើកដំបូងក្នុងឆ្នាំ 2017 មក តែងតែមានគោលបំណងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិចដែលប្រើបានតែមួយដង (single-use plastics) នៅក្នុងពិព័រណ៍ ហើយឆ្នាំ 2023 នេះនឹងក្លាយជាឆ្នាំដែលសុបិនដ៏យូរអង្វែងនេះក្លាយជាការពិត។ ឆ្នាំនេះ ស្លាព្រា បានសហការជាមួយ Grab Food ដើម្បីផ្តល់ចាន និងស្លាបព្រាដែលអាចអាចកែច្នៃឡើងវិញជាជីកំប៉ុសបានចំនួន 100,000 រួមជាមួយពែងប្លាស្ទិក PET (Polyethylene terephthalate) ដែលអាចកែច្នៃឡើងវិញបានដល់អ្នកលក់ទាំងអស់របស់ ស្លាព្រា។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្កើនការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃការបញ្ឈប់ការប្រើប្រាស់ផ្លាស្ទិក និងស្ទីរ៉ូហ្វូមដែលប្រើបានតែមួយដង។ ស្លាព្រា ជឿជាក់ថា ទោះបីជាមិនអាចសម្រេចបាននូវពិព័រណ៍ដែលមិនប្រើប្លាស្ទីក 100% ក៏ដោយ រាល់ជំហានតូចៗរាប់បញ្ចូលក្នុងការកសាងប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព។

"ថ្មីៗនេះ Grab បានប្រកាសពី Zero Waste in Nature (ធម្មជាតិគ្មានកាកសំណល់) គោលដៅសម្រេចត្រឹមឆ្នាំ 2040  ហើយការគាំទ្រការប្រើប្រាស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការវេចខ្ចប់ម្ហូបអាហារ គឺជាឧទាហរណ៍នៃការប្តេជ្ញាចិត្តរបស់យើងនៅក្នុងផ្នែកនេះដែរ។ ដំណើរការ និងធនធានដើមនេះបានបញ្ជាក់ច្បាស់ថាជាកិច្ចការដ៏លំបាក ដូច្នេះហើយពួកយើងត្រូវថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃសម្ភារៈផ្សេងៗ។ ជាឧទាហរណ៍ ពួកយើងជាប់គាំងជាមួយពែងប្លាស្ទិក PET ដែលយើងអាចធានាថានឹងត្រូវកែច្នៃឡើងវិញ ជំនួសឱ្យការប្រើពែងក្រដាស ដែលភាគច្រើនគិតថា មិនកែច្នៃឡើងវិញ និងល្អដល់បរិស្ថាន ការពិតទៅមិនអាចកែច្នៃឡើងវិញបានទេ ដោយសារពែងក្រដាសត្រូវបានរាប់ចូលជាប្លាស្ទិក ហើយនឹងប្រមូលទៅកន្លែងចាក់សំរាម" ប្រសាស​ពី លោក Corentin Rouxel ប្រធានផ្នែក Expansion Region នៃក្រុមហ៊ុន Grab កម្ពុជា។

ការសហការរបស់ ស្លាព្រា ជាមួយ Grab គឺជាលើកទីមួយ។ "នេះគឺជាអ្វីដែល ស្លាព្រា តែងតែចង់ឈានទៅដល់។ ពួកយើងពិតជារីករាយណាស់ដែលបានឈានដល់ចំណុចសំខាន់នេះ ហើយក៏រីករាយខ្លាំងដែរដែលមានដៃគូដ៏ល្អពី Grab។ ពួកយើងនឹងខិតខំជាមួយគ្នាសម្រាប់អនាគតដ៏មាននិរន្តរភាពជាងនេះ" ប្រសាស​ពី លោក សួន បូឌីសត្ត សហអ្នកគ្រប់គ្រង ស្លាព្រា។

ឆ្នាំនេះ ស្លាព្រា នាំមកជូនអ្នកទាំងអស់គ្នាដោយស្រាបៀរ Ganzberg (អ្នកឧបត្ថម្ភធំរបស់ ស្លាព្រា) ដែលត្រូវគ្នាឥតខ្ចោះជាមួយម្ហូបគ្រប់ប្រភេទក្នុងកម្មវិធី។

ស្លាព្រា ជាកម្មវិធីដែលស្វាគមន៍អ្នកទាំងអស់ដើម្បីភ្លក្សរសជាតិថ្មីៗ និងដកពិសោធន៍មុខម្ហូបថ្មីៗព្រមទាំងចូលរួមលេងកម្សាន្តមិនថាចាស់ ឬក្មេងនៅក្នុងសហគមន៍ដ៏ស្រស់ស្អាតថែមទាំងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងក្លាយជាការតាំងពិព័រណ៍ម្ហូបអាហារមួយដែលមានសុវត្ថិភាពក្នុងអាសុី។ ចូលរួមទាំងងស់គ្នានៅថ្ងៃ ១៩ ២០ ២១ ខែឧសភា ខាងមុខនេះ។

ព័ត៌មានគួរតែអានបន្ទាប់