ស្លាបព្រា: ពិព័រណ៍អាហារដ៏ធំប្រចាំឆ្នាំនឹងត្រឡប់មកវិញនៅខែធ្នូនេះហើយ

ធ្លាប់ចូលរួមពិព័រណ៍ស្លាបព្រា (Slaprea) កាលពីឆ្នាំ 2019 អត់? អត់ម៉េចបាន ពិព័រណ៍អាហារធំបំផុតនៅប្រទេសកម្ពុជាហ្ហា៎? តែកុំបារម្ភអី ព្រោះឆ្នាំនេះពិព័រណ៍ស្លាបព្រា ត្រឡប់មកវិញនៅខែធ្នូនេះហើយ!

Credit: Slaprea

Credit: Slaprea

ត្រួសៗពីស្លាបព្រា សម្រាប់អ្នកដែលមិនបានចូលរួមកាលពីមុនមក!  ពិរព័ណ៍អាហារនេះ មានស្តង់ដល់ទៅ 200 ស្តង់ជាងដែលមានលក់ម្ហូបអាហារ និង ភេសជ្ជៈប្លែកៗជាច្រេីនប្រភេទ។ មិនតែប៉ុណ្ណោះ ពិព័រណ៍ស្លាបព្រាមានការរៀបចំកម្មវិធីជាច្រេីនថែមទៀតដូចជា ល្បែងកំសាន្តៗ ការញុំាអាហារប្រណាំងគ្នា ការចាប់យករង្វាន់ជាច្រេីន ការគូររូបលេីនំ ការប្រណាំងឡានតូច go-kart និង កម្មវិធីជាច្រេីនទៀត! កាលពីឆ្នាំមុន ពិរព័ណ៍ស្លាបព្រាទទួលបានការចូលរួមយ់ាងច្រើនកុះករ មានទាំងចាស់ មានទាំងក្មេង ដោយសារម្ហូបប្លែកមានច្រេីនមុខមែនទែន មានតម្លៃសមរម្យ ហេីយសុទ្ធតែទំនងៗទៀត! 

Credit: Slaprea

Credit: Slaprea

សម្រាប់ឆ្នាំ២០២២នេះ ស្លាបព្រានឹងធ្វេីឲ្យកាន់តែអស្ចារ្យជាមួយស្តង់កាន់តែច្រេីនជាងមុន រួមមានហាងដែលយេីងស្គាល់ហេីយចូលចិត្ត និង ហាងថ្មីៗប្លែកៗជាច្រើន ដេីម្បីឲ្យអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍ដ៏កាន់តែពិសេសមួយ! 

Credit: Slaprea

ដូចពីឆ្នាំមុនៗមកចឹង ស្លាបព្រាឆ្នាំនេះក៏នឹងធ្វេីឡេីងនៅស្តាតអូឡពិកយេីងហ្នឹងដែរ។ កម្មវិធីធ្វេីពីថ្ងៃទី 10 ដល់ថ្ងៃទី 11 ខែធ្នូ ចាប់ពីម៉ោង 5 រសៀលដល់ម៉ោង 9 យប់។ ចាំជួបគ្នានៅស្លាបព្រា 2022 នេះណ៎ា!

Credit: Slaprea

ហេីយសម្រាប់អ្នកដែលចាប់អារម្មណ៍ដាក់ស្តង់នៅក្នុងពិរព័ណ៍ស្លាបព្រា 2022 នេះ អ្នកទាំងអស់គ្នាអាចទាក់ទងទៅកាន់ផេក Slaprea ដើម្បីចុះឈ្មោះបាន! 

ព័ត៌មានគួរតែអានបន្ទាប់