ស្លាបព្រា បានបំបែកកំណត់ត្រានៃការចូលរួមពិព័រណ៍ម្តងទៀត ជាមួយឧបសគ្គក្នុងការបង្កើនភាពប្រកបដោយនិរន្តរភាព

ពិធីពិព័រណ៌ម្ហូបអាហារ ស្លាបព្រា (Slaprea) លើកនេះ ដែលជាទទួលបានការជោគជ័យ លើសពីការរំពឹងទុក ជាមួយអ្នកចូលរួមសរុបប្រហែលចំនួន ១៥០ ពាន់នាក់ ក្នុងរយៈពេលបីថ្ងៃ នៅពហុកីឡដ្ឋានជាតិ។ តួលេខនេះលើសពីការរំពឹងទុកចំនួន ៥០% ដែលបង្ហាញពីការចំណាប់អារម្មណ៍ក្នុងម្ហូបអាហារដែលមិនចេះផ្លាស់ប្តូរ។

ដំណើរឆ្ពោះទៅកាន់ពិព័រណ៌គ្មានសំណល់ បានង្ហាញឱ្យឃើញនូវបញ្ហាប្រឈមច្រើនជាងការរំពឹងទុក។ អាកាសធាតុមិនអំណោយទាន ជាមួយនឹងចំនួនអ្នកចូលរួមលើសការរំពឹងទុក បានធ្លាក់សម្ពាធទៅលើប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ពួកយើង។

"ការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពគឺជាដំណើរដ៏វែងមួយ ហើយស្លាបព្រាលើកនេះបានផ្តល់មេរៀនដ៏មានសំខាន់ដល់ពួកយើងក្នុងការអភិវឌ្ឍន៍។ ការយោគយល់ពីអ្នកចូលរួម ពិតជាបានផ្តល់កម្លាំងចិត្ត និងការ​តាំង​ចិត្ត​របស់​ពួកយើង​សម្រាប់​អនាគត។" ប្រសាសពីកញ្ញា ពល សូនីតា អ្នកសហការគ្រប់គ្រង ស្លាបព្រា។

ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ពួកយើងត្រូវបានជំរុញដោយការគាំទ្ររបស់ដៃគូសហការរបស់ពួកយើង Creal Cambodia លើឧបករណ៍ប្រើប្រាស់ក្នុងពិព័រណ៌ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងលើសកម្មភាពមុនពិព័រណ៌ ដូចជាវីដេអូភ្លក់ និងការប្រកាសហៅផ្សេងៗពីដៃគូប្រព័ន្ធផ្សព្វផ្សាយដ៏ល្អរបស់ពួកយើង FoodBuzz - Cambodia។ ហើយការរួមចំណែកគួរឱ្យកត់សម្គាល់ពី GrabFood អ្នកឧបត្ថម្ភកម្រិតមាសរបស់ពួកយើង លើសម្ភារៈវេចខ្ចប់ចំណីអាហារនិងស្លាបព្រាដែលអាចរលាយក្នុងបរិស្ថានវិញបានដោយឥតគិតថ្លៃទៅកាន់អ្នកលក់នៅ ស្លាបព្រា។ ការគាំទ្ររបស់ពួកគេគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃពិព័រណ៌នេះ។

អ្នក​ចូល​រួម​បានទទួលភាព​រីករាយ​ក្នុង​ការ​រៀបចំ​តូប​លក់​អាហារ ​ការ​ប្រកួត​ប្រជែង​អាហារ និងសកម្មភាពផ្សេងៗទៀត។ នេះបានបង្ហាញពីតម្លៃនៃ ស្លាបព្រា ដែលជាសក្ខីភាពមួយចំពោះអារម្មណ៍ដ៏រឹងមាំនៃសហគមន៍របស់យើង។

"ពួកយើងពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះស្មារតី និងការរួបរួមដែលមិនអាចបំភ្លេចពីអ្នកចូលរួម អ្នកលក់ និងអ្នកឧបត្ថម្ភទាំងអស់ ទោះបីជាក្នុងឧបសគ្គជាមួយអាកាសធាតុក៏ដោយ។ ភាពអត់ធ្មត់ និងការយោគយល់របស់ពួកគាត់បានធ្វើឱ្យ ស្លាបព្រា លើកនេះ ក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។" ប្រសាសពីកញ្ញា ចេង សៀវឡេង អ្នកសម្របសម្រួលផ្នែកអ្នកលក់របស់ ស្លាបព្រា

ភាពជោគជ័យលើកនេះមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រឥតឈប់ឈរពីអ្នកឧបត្ថម្ភរបស់យើង ជាពិសេសអ្នកសហការរៀបចំរបស់យើង ស្រាបៀរ Ganzberg។

"ស្លាបព្រាគឺជាសក្ខីភាពនៃភាពរស់រវើកនៃសហគមន៍ និងក្តីស្រឡាញ់ក្នុងម្ហូបអាហារ។ ទោះបីជាមានការប្រឈមនឹងឧបសគ្គផ្សេងៗក៏ដោយ ស្លាបព្រា នៅតែបង្ហាញនូវស្មារតីដែលមិនអាចកាត់ថ្លៃបាន ហើយឆ្លុះបញ្ចាំងជាមួយស្រាបៀរដ៏ល្អឥតខ្ចោះរបស់ពួកយើង នឹងរសជាតិជាច្រើនដែលបានផ្តល់ជូន។" ប្រសាសពីលោក Vidal Khieu អ្នកគ្រប់គ្រង​កម្មវិធីរបស់ Ganzberg

សម្លឹងឆ្ពោះទៅមុខ ពួកយើងប្តេជ្ញាចំពោះបេសកកម្មរបស់ពួកយើងក្នុងការបង្កើតពិធីពិព័រណ៍អាហារប្រកបដោយសុវត្ថិភាព ភាពយោគយល់ ការរួមបញ្ចូលគ្នា និងការយល់ដឹងពីបរិស្ថាន។ នៅពេលដែលយើងកំពុងឆ្លុះបញ្ចាំងពីកម្រិតខ្ពស់ និងកម្រិតទាបនៃពិព័រណ៍ដែលទាប់បានបញ្ចប់នៅថ្ងៃទី ២១ នេះ និងប្រមូលការរកឃើញរបស់ពួកយើងដើម្បីកំណត់លើការអភិវឌ្ឍន៍ កែលម្អបទពិសោធន៍សម្រាប់ ស្លាបព្រា បន្ទាប់នៅក្នុងខែតុលា ឬវិច្ឆិកា។

ពួកយើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នកគ្រប់គ្នាដែលបានចូលរួមក្នុងការធ្វើឱ្យ ស្លាបព្រា នេះ ក្លាយជាព្រឹត្តិការណ៍ដែលត្រូវចងចាំ ហើយទន្ទឹងរង់ចាំស្វាគមន៍អ្នកត្រឡប់មកវិញម្តងទៀត!

អំពី Slaprea

Slaprea គឺជាពិធីពិព័រណ៌ម្ហូបអាហារឈានមុខគេរបស់ប្រទេសកម្ពុជា ដើម្បីផ្តល់ជូនការភ្លក់រសជាតិម្ហូបពីជុំវិញពិភពលោក និងឈានមុខគេ​ផ្នែក​សុខភាព សុវត្ថិភាព​ចំណីអាហារ និង​ការគ្រប់គ្រង​បរិស្ថាន ដោយ​ខិតខំ​បង្កើត​បទពិសោធន៍​ដែលគួរឱ្យ​ចងចាំ និង​ការទទួលខុសត្រូវ​សម្រាប់​អ្នកចូលរួម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.slaprea.com 

ព័ត៌មានគួរតែអានបន្ទាប់