ពិព័រណ៍ម្ហូបអាហារដ៏ធំជាងគេបង្អស់របស់កម្ពុជា បានត្រឡប់មកវិញហើយនៅក្នុងខែឧសភានេះ!

Slaprea, ពិព័រណ៍ម្ហូបអាហារដ៏ធំជាងគេបង្អស់របស់កម្ពុជា បានត្រឡប់មកវិញហើយនៅក្នុងខែឧសភានេះ ដែលនាំមកនូវម្ហូបអាហារដ៏សំបូរបែប ការកម្សាន្តរីករាយ និងបរិស្ថាននិរន្តភាពដែលនាំមកជូនអ្នកទាំអស់គ្នាដោយ Ganzberg។ 

Slaprea, ពិព័រណ៍ម្ហូបអាហារធំជាងគេបង្អស់របស់កម្ពុជានឹងធ្វើឡើងនៅថ្ងៃទី១៩ ២០ ២១ ខែឧសភា ឆ្នាំ២០២៣ ឯពហុដ្ឋានកីឡជាតិអូឡាំពិក។ ការតាំងពិព័រណ៍នេះ រំពឹងថានឹងមានអ្នកចូលរួមយ៉ាងតិចជាង ១០ ម៉ឺននាក់ពីគ្រប់ទិសទីជុំគ្នា ក្នុងបំណងមកសាកភ្លក្សម្ហូបឆ្ងាញ់ៗពីជុំវិញពិភពលោក ទាំងចូលរួមលេងល្បែងកម្សាន្តដោយក្តីរីករាយ។  

មិនត្រឹមតែជាឋានសួគ៌សម្រាប់អ្នកចូលចិត្តញ៉ាំនោះទេ, កម្មវិធីនេះត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពចំណីអាហារ នៅក្នុងពេលជាមួយគ្នានេះដែរក៏ព្យាយាមកាត់បន្ថយការប៉ះពាល់ទៅលើបរិស្ថាន។ គោលដៅរបស់Slapreaឆ្នាំខុសពីរាល់ដងដោយពង្រឹងកាន់តែខ្លាំងលើការគ្រប់គ្រងកាកសំណល់ និងកាកសំណល់កែច្នៃឡើងវិញដែលជាផ្នែកមួយនៃយុទ្ធនាការ Zero-waste។ 


“ពួកយើងខំប្រឹងកែច្នៃវិស័យនេះ និងបង្ហាញអ្នកទាំងអស់គ្នាឱ្យឃើញថា កម្មវិធីដ៏ធំមួយនេះអាចប្រព្រឹត្តទៅបានក្នុងស្មារតីចូលរួមការពារបរិស្ថានសហគមន៍ ហើយនៅតែអាចផ្តល់នូវបទពិសោធន៍ដ៏ល្អដល់អ្នកចូលរួម។” ពោលដោយកញ្ញា Sonyta Pul, អ្នកគ្រប់គ្រងរបស់ Slaprea 2023។ “Zero- waste ជាដំណើរដ៏ចំបាច់មួយដែលយើងទាំងអស់គ្នាគួរចាប់ផ្ដើមអនុវត្តដើម្បីប្រទេសយើង និងផែនដី។” 

ទិសដៅនៃពិព័រណ៍នេះគឺដើម្បីដាស់តឿនទាំងអ្នកលក់ និងអ្នកចូលរួមគ្រប់រូបឱ្យជ្រើសរើសការវេចខ្ចប់ ឬការប្រើសប្រាស់ដោយមានការត្រិះរិះពិចារណាពីផលប៉ះពាល់នានា ព្រមទាំងមានកម្មវិធីជាច្រើនទៀត រៀបចំឡើងក្នុងគោលបំណងផ្ដល់ជាសារអប់រំជុំវិញបញ្ហាបរិស្ថានក្នុងសហគមន៍។


“ពួកយើងតែងតែគិតថាយើងមិនអាចល្អឥតខ្ចោះទេ។ យើងមិនអាចធ្វើការថែរក្សាបរិស្ថានបាន ១០០% ទាំងស្រុងនោះទេ ព្រោះវាគឺជាការផ្លាស់ប្តូរឥរិយាបថឱ្យក្លាយជារបៀបរស់នៅមួយដែលម្នាក់ៗអាចធ្វើបាន ដោយចាប់ផ្កើមម្តងបន្តិចៗក្នុងជីវភាពប្រចាំថ្ងៃ។” ពោលដោយ Seavleng Cheng, អ្នកដឹកនាំនិងសម្របសម្រួលផ្នែកអ្នកលក់។


ឆ្នាំនេះ Slaprea នាំមកជូនអ្នកទាំងអស់គ្នាដោយស្រាបៀរ Ganzberng (អ្នកឧបត្ថម្ភធំរបស់Slaprea) ដែលត្រូវគ្នាឥតខ្ចោះជាមួយម្ហូបគ្រប់ប្រភេទក្នុងកម្មវិធី។ 


 “ពួកយើងមានភាពត្រេកអរយ៉ាងខ្លាំងចំពោះដៃគូសហការថ្មីនេះ និងសង្ឃឹមថាអាចជួយឱ្យអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍ពីរសជាតិដ៏ឆ្ងាញ់ពិសាជាមួយពួកយើង។” ពោលដោយអ្នកតំណាង Ganzberng លោក Khieu Vidal។ “ពួកយើងជឿថាការទទួលយកបទពិសោធន៍ថ្មីៗជាវិធីដែលអាចឱ្យមនុស្សស្គាល់ និងយល់ពីពិភពលោកកាន់តែច្រើន។”


Slaprea ជាកម្មវិធីដែលស្វាគមន៍អ្នកទាំងអស់ដើម្បីភ្លក្សរសជាតិថ្មីៗ និងដកពិសោធន៍មុខម្ហូបថ្មីៗព្រមទាំងចូលរួមលេងកម្សាន្តមិនថាចាស់ ឬក្មេងនៅក្នុងសហគមន៍ដ៏ស្រស់ស្អាតថែមទាំងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងក្លាយជាការតាំងពិព័រណ៍ម្ហូបអាហារមួយដែលមានសុវត្ថិភាពក្នុងអាសុី។ ចូលរួមទាំងងស់គ្នានៅថ្ងៃ ១៩ ២០ ២១ ខែឧសភា ខាងមុខនេះ។

CONTACT

Yana Santiago
Event Manager

+855 81 65 19 38 (ENG)

Kaly Chhoeung
Event Coordinator

+855 77 22 84 66 (KH)

ព័ត៌មានគួរតែអានបន្ទាប់