លឺថា អត់បាច់ទៅឆ្ងាយទៀតទេ ត្រឹមផ្សារទំនើបអ៊ីអន ១ ក៏អាចញ៉ាំសាច់អាំងកូរ៉េនៅ Seorae បានដែរ
ស្គាល់ហើយមែនទេ សាច់អាំងកូរ៉េ សរ រ៉េ (Seorae) នៅឯផ្សារទំនើបអ៊ីអនសែនសុខដែល FoodBuzz សរសេរណែនាំមិនប៉ុន្មានខែមុន។ សរ រ៉េ ជាប៊្រេនសាច់អាំងកូរ៉េល្បីឈ្មោះមួយដែលមានសាខានៅតាមបណ្ដាប្រទេសនានាសរុបជាង 300 កន្លែង។ ចង់ញ៉ាំសាច់អាំងកូរ៉េរសជាតិដើម និងខុសប្លែកពីបណ្ដាហាងដទៃ ត្រូវតែមកញ៉ាំនៅសរ រ៉េ។

ថ្ងៃនេះ សរ រ៉េ កាន់តែផ្ដល់ភាពងាយស្រួលដល់លោកអ្នកដែលចង់ញ៉ាំសាច់អាំងកូរ៉េនៅ សរ រ៉េ តែមិនចង់ទៅឆ្ងាយដល់ទៅផ្សារទំនើបអ៊ីអនសែនសុខ ដោយសរ រ៉េ បានបើកសាខាថ្មីនៅឯផ្សារទំនើបអ៊ីអន 1 ជាន់ទី 2 ហើយ។
សរ រ៉េ ត្រូវបានគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិដោយសារតែរសជាតិទឺកជ្រលក់ប្លែកពីហាងដទៃ និងសាច់ប្រចាំហាងដូចជា ហ្គាលមេហ្គីសាល (Galmaegisal) តែរសជាតិសាច់គោ សាច់ជ្រូក អណ្ដាតគោ ឬគ្រឿងក្នុង ក៏មានរសជាតិមិនចាញ់សាច់ ហ្គាលមេហ្គីសាល ដែរ។
អ្វីដែលពិសេសនោះ សរ រ៉េ សាខាផ្សារអ៊ីអនមានការផ្ដល់ជូនប្រូម៉ូសិនទិញមួយ ថែមមួយ យ៉ាងពិសេសក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ។ អញ្ចឹង រួសរាន់ឡើងណា ព្រោះថាប្រូម៉ូសិននេះមានសុពលភាពត្រឹមថ្ងៃ 10 ខែមីនា ឆ្នាំ 2019 នេះតែប៉ុណ្ណោះ។ ប៉ុន្ដែប្រូម៉ូសិននេះត្រូវបានគោរពតាមលក្ខខណ្ឌនានាដូចជា៖
- មិនរាប់បញ្ចូលកម្មវីធីបញ្ចុះតម្លៃនានា
- សម្រាប់តែសាច់ប្រចាំហាងតែប៉ុណ្ណោះ
- កុម្ម៉ង់រសជាតិមួយណា និងថែមជូនរសជាតិនោះ
- លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ដន៌
មិនទាន់អស់ដំណឹងល្អនោះទេ! សរ រ៉េ ត្រៀមពង្រីកសាខាថ្មីនៅឯផ្សារទំនើប Olympia Mall ត្រូវប៉ាន់ប្រិយមិត្តអ្នករស់នៅម្ដុំពហុកីឡដ្ឋានជាតិអូឡាំពិចបាត់។ លែងឆ្ងាយពីផ្ទះហើយប៉ុណ្ណេះ!
ទីតាំង៖ ជាន់ទី 2 នៃផ្សារទំនើបអ៊ីអន ១ | Googlemap https://goo.gl/maps/sd9UoDAj3Pz
