តូចតែខ្លឹម! នៅ Secret Coffee ហាងក៏តុបតែងបានស្អាត កាហ្វេនិងនំក៏ឆ្ងាញ់ៗ គុណភាពខ្ពស់

Secret Coffee មានទីតាំងនៅកែងផ្លូវ 209C និង ផ្លូវ 344 (ជំហៀងបុរី វិមានភ្នំពេញ 598) រៀងជាយក្រុងបន្តិចប៉ុន្តែអាចទៅសាកបាន​ ជាមួយនឹងការតុបតែងហាងយ៉ាងស្អាត ភេសជ្ជៈ និងនំ ទំនងៗ ជាច្រើនផងដែរ។ 


សម្រាប់កាហ្វេនៅទីនេះមានសុទ្ធសឹងតែជាគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ ដូចជាត្រូវបានកិនថ្មីៗជារៀងរាល់ថ្ងៃដើម្បីធានានូវគុណភាពនិងក្លិននៃកាហ្វេ។ ចង់ទៅហាងកាហ្វេតែអត់ចូលចិត្តញ៉ាំកាហ្វេ? អត់អីទេ​ នៅ SECRET Coffee​ ក៏មានជាភេសជ្ជៈរសជាតិផ្លែឈើដូចគ្នាដែលមិនមានលាយកាហ្វេឡើយញ៉ាំបានគ្រប់វ័យតែម្តង។

​​

មិនត្រឹមតែប៉ុណ្ណោះទេ​ ហាងកាហ្វេមួយនេះបានធ្វើនិងដុតនំខេកដោយខាងហាងផ្ទាល់ធានាជាមួយរសជាតិតែម្តង។​ នៅ SECRET Coffee​ មានកន្លែងថតរូបស្អាតៗជាច្រើនថតចេញពីជ្រុងណាក៏ស្អាតដែរ។​ បើនិយាយពីកន្លែងអង្គុយវិញចង់អង្គុយបែប Outdoor​ ក៏បាន Indoor ក៏បាន ដែលផ្តល់ទីធ្លាបែបធម្មជាតិស្រូបយកខ្យល់អាកាសបរិសុទ្ធ ចំណែកខាងក្នុងវិញមានការដេរគ័រយ៉ាងស្អាត។

សម្រាប់​ភេសជ្ជៈ Signature​ វិញគឺពិតជាមិនធម្មតាមែន ជាពិសេសនោះគឺ​ Cold Drip Coffee ដែលមាន Single Origin Colombia bean លាយបញ្ចូល​ Creamy strawberry, Creamy Banana and Tropical Fruit Tea ក៏ពិសេសដែរ​ ទាល់តែសាកបានដឹង។​ 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក៖ SECRET Coffee

SECRET Coffee

  • Ministry of Land Management Urban Planning and Construction
  • 089 535 666

ព័ត៌មានគួរតែអានបន្ទាប់