អបអរសាទឆ្នាំទី 57​ នៃបុណ្យជាតិរបស់ប្រទេសសិង្ហបុរី ជាមួយ Singapore Club Cambodia (SCC)!

ដើម្បីជាសេចក្តីអបអរសាទឆ្នាំទី 57  នៃបុណ្យជាតិរបស់ប្រទេសសិង្ហបុរី Singapore Club Cambodia (SCC) បានរៀបចំកម្មវិធីជួបជុំគ្នាយ៉ាងសប្បាយរីករាយ មិន ចាញ់ប្រជាជននៅប្រទេសិង្ហបុរីផ្ទាល់ឡើយ ព្រោះកម្មវីធីនេះសុទ្ធតែមានការចូលរួមគាំទ្រពីសំណាក់ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញផ្ទាល់!

សម្រាប់កម្មវិធី SCC: Singapore National Day 2022 ឆ្នាំនេះគេបានរៀបចំប្រារព្ធឡើងក្នុងថ្ងៃទី 13 ខែសីហានេះ នៅសណ្ឋាគារ Himawari ដោយមានការចូលរួមយ៉ាងពិសេសពីសំណាក់លោកស្រី Teo Lay Cheng ក្នុងនាមជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា។

នៅពេលចុះឈ្មោះ និងបង់ថ្លៃចូលរួមនៅច្រកចូលរួច ភ្ញៀវៗអាចដើរលេងនៅជុំវិញបរិវេណកម្មវីធី ធ្វើការសំណេះសំណាលគ្នា និង ញ៉ាំអាហារដែលដាក់តាំងនៅស្តងផ្សេងៗដោយឥតគិតថ្លៃ។

FoodBuzz មានសេចក្តីរំភើបរីករាយមែនទែនដែលបានចូលរួមក្នុងកម្មវិធីនេះ គ្រាន់តែលឺថានឹងមានម្ហូប និង ភេសជ្ជៈផ្សេងៗប្រចាំប្រទេសសឹង្ហបូរី គឺសប្បាយអរជាងអីទៀតនិយាយមែន! 

ដោយសារព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវអាជីវកម្ម និងប្រេនផ្សេងៗដែលបង្កើតឡើង ឬគ្រប់គ្រងដោយ ប្រជាជនសិង្ហបុរីផ្ទាល់ យើងសង្កេតឃើញថាមានហាង និង ភោជនីយដ្ឋានល្បីៗជាច្រើនបានចូលរួមផងដែរ។

ភោជនីយដ្ឋានដែលជាម្ចាស់ឧបត្ថម្ភរបស់កម្មវីធីនេះមានតាំងពី Boncafe Cambodia, Dakshin's, Dim Sum Emperors, Klang Boy, Kitchen 23 KH, Samba Brazilian Steakhouse, Prawn Paradise, UP2U Bistro ហើយមាន 9 Bistro Bar ទៀតផង​ ដែលពួកគេបានផ្តល់នូវអាហារនិងភេសជ្ជៈជាច្រើនមុខសម្រាប់ទទួលភ្ញៀវកត្តិយសទាំងឡាយ។ ហើយ ពួកយើង​វិញក៏មិនបានខកចិត្តដែរ! ញ៉ាំ​ពី​ដើម​ដល់​ចប់ ឡើងប៉ោងពោះ!

លើសពីនេះទៀត ម៉ាកល្បីៗដូចជា Powerpac, PhillipBank, Midea ហើយ សណ្ឋាគារ Himawari ក៏ជាអ្នកឧបត្ថម្ភកម្មវីធីនេះផងដែរ។

ប៉ុន្មានឆ្នាំនេះគឺមានកាលំបាកជាច្រើនដែលធ្វើឲ្យគេរំសាយកម្មវិធីបែបនេះរហូត ចឹងពួកយើងគិតថា​ឱកាស​ចូលរួមមួយនេះគឺពិតជាអស្ចារ្យ​ណាស់!

ព័ត៌មានគួរតែអានបន្ទាប់