អ្នកចូលចិត្តញ៉ាំអាហារសុខភាព ធ្លាប់សាក Salad K ហើយឬនៅ?
Salad Kជាហាងមូយដែលមានទីតាំងនៅម្តុំទួលទំពូង ជាមួយនឹងការតុបតែងសាមញ្ញបែបធម្មជាតិបូករួមនឹងរសជាតិដ៏ឆ្ងាញ់ពីសាឡាដស្រស់ៗ Salad K នឹងផ្តល់អោយអ្នកនូវអារម្មណ៍ និងបទពិសោធន៍នៃការទទួលទានអាហារបែបសុខភាព។

ហាងនេះមានសាឡាដ 8 មុខដូចជា ស៊ីសាសាឡាដ សាឡាដសាច់មាន់ សាឡាដសាច់ត្រីសាម៉ុង សាឡាដត្រីធូរណា សាឡាដសាច់ក្តាម សាឡាដបង្គា សាឡាដផ្លែឈើ និងសាឡាដមើមធញ្ញជាតិ។ សាឡាដនីមួយៗផ្សំពីបន្លែស្រស់ៗរួមជាមួយនឹងទឹកជ្រលក់ 4 ជម្រើសដែលសាកសមសំរាប់ចំណង់ចំណូលចិត្ត។


បន្ថែមលើនេះ Salad K ក៏មានជាប្រភេទទឹកផ្លែឈើ និង ទឹកបន្លែកិនស្រស់ៗសំរាប់ជំនួយដល់សុខភាពផងដែរ។ សំរាប់ការញាំរាល់ថ្ងៃជំនួសអាហារទាំង 3 ពេល Salad K ក៏មានជាការញ៉ាំដាក់ខែ និង ដឹកជញ្ជូនដល់ទីតាំងផងដែរ។ មានទាំងសាឡាត់ មានទាំងទឹកសុខភាព រសជាតិក៏ឆ្ងាញ់ រក្សារាង រក្សាសុខភាព ល្អសំរាប់អ្នកចង់សំរកទំងន់ អ្នកហាត់ប្រាណ មានប្រូតេអ៊ីនខ្ពស់គ្មានជាតិខ្លាញ់ និយាយទៅមានមួយចប់ហ្មងសំរាប់សុខភាព។


ចាំកាលទៀត មកសាកទាំងអស់គ្នា!
ចាប់បើកពីម៉ោង៖ 8AM – 8:30PM
តំលៃ: សាឡាដចាប់ពី 6000 រៀល ទ្បើងទៅ និង ទឹកសុខភាពចាប់ពី 8000 រៀលទ្បើងទៅ
អាស័យដ្ឋាន: ផ្ទះលេខ២៥ ផ្លូវលេខ១៣៥ ទួលទំពូង ភ្នំពេញ | Googlemap