រទេះកាហ្វេ លក់តាំងពីជាតូបរទេះតូចមួយរហូតដល់ក្លាយជាហាង

រទេះកាហ្វេ​ បើកសាកល្បងនៅថ្ងៃទី២១ខែកក្កដានេះហើយ ហើយក៏មានប្រម៉ូសិនទិញកាហ្វេមួយកែវក្នុងតម្លៃ ៣៩៩៩រៀលទៀតផង!

បើងាកទៅកាលពីឆ្នាំ២០១៩វិញ រទេះកាហ្វេមានរូបរាងជារទេះតូចមួយតែបុ៉ណ្ណោះ។​

បន្ទាប់ពី២ឆ្នាំនៃការបើកលក់ រទេះកាហ្វេឥឡូវបានបើកជាសាខាហាងកាហ្វេថ្មីមួយទៀត ដែលមានកន្លែងអង្គុយនៅខាងក្នុងដ៏មានផាសុកភាពសម្រាប់អង្គុយញ៉ាំកាហ្វេ ឬភេសជ្ជៈផ្សេងៗ។ ចំណែកឯការតុបតែងហាងវិញ គ្រាន់តែមើលរូបក៏ដឹងថា ហាងនេះមានលក្ខណៈទាន់សម័យដែរ!

បុគ្គលិកនៅ រទេះកាហ្វេ ក៏បានចាក់វ៉ាក់សាំងការពារវីរុសកូវីត-១៩រួចរាល់ហើយអស់ដែរ ដូច្នេះហើយអ្នកអាចញ៉ាំកាហ្វេឆ្ងាញ់ៗបានដោយទុកចិត្ត!

ចឹងតោះ! សាកទៅញ៉ាំកាហ្វេ ៣៩៩៩រៀលជាមួយគ្នាហ្អី? 

សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក RoTes Cafe

  • ទីតាំង៖ #១៨៤ ផ្លូវ១៦៣ ទួលទំពូង ភ្នំពេញ
  • ផែនទី៖ https://goo.gl/maps/A3LQaj11fpaK7AwA7
  • លេខទំនាក់ទំនង៖ ០៩៦ ២២៥ ៣៣៣៩
  • ម៉ោងបើក៖ ៦:៣០ព្រឹក - ៥ល្ងាច

ព័ត៌មានគួរតែអានបន្ទាប់