ហាងបាយ រ៉េត សូនីតា ហៅញ៉ក់
- រ៉េត សូនីតា (ញ៉ក់) Red Sonita, Blvd (169, Phnom Penh, Cambodia
- 012 60 47 75
ងើបពីព្រលឹមមកពោះទទេរចឹង បើបានញុំាបាយស្រូបជាមួយទឹកត្រីផ្អែមជ្រលក់បាយមិនដឹងឆ្ងាញ់យ៉ាងណាទេ គ្រាន់តែនឹកឃើញស្រក់ទឹកមាត់បាត់។ តែញុំានៅណាបានឆ្ងាញ់?
នេះនែហាងបាយ រ៉េតសូនីតាហៅញ៉ក់ ឬ បាយប៉ុស្ត៏ ដែលជាហាងបាយពិសេសទទួលបានភាពល្បីល្បាញអស់រយៈពេល 30 ឆ្នាំជាងមកហើយ ជាពិសេសនៅទីនេះមិនត្រឹមតែមានលក់បាយសាច់ជ្រូកតែមួយមុខទេ មានប្រភេទដូចជា បាយសាច់មាន់, បាយឆ្អឹងជំនីរ, បាយគ្រឿងក្នុងមាន់, បាយពងក្រឡុកជាដើមជាមួយនឹងតម្លៃសមរម្យចាប់ពី 6500៛ ដល់ 14000៛ តែប៉ុណ្ណោះ។
នៅក្នុងហាងនេះអាហារពេលព្រឹកដែលមានប្រជាប្រិយភាពជាងគេ គឺបាយសាច់ជ្រូកនឹងបាយសាច់មាន់។ មួយមុខៗមានមកជាមួយបាយមួយចាន, ទឹកស្រូបបាយពិសេសមួយចាន នឹងទឹកត្រីផ្អែមមួយចាន អមនឹងសាច់ប្រឡាក់ជាមួយរូបមន្តពិសេសប្រចាំគ្រួសារទៀតផង (ចង់ប្រាប់ថាញុំាម្តងហើយជាប់ចិត្តតែម្តង) ។
ដើម្បីធ្វើអោយម្ហូបរបស់ភ្ញៀវមកដល់ដៃក្តៅៗ ចំណុចពិេសសនៅក្នុងហាងបាយនេះគឺសាច់ដែលនៅលើបាយមិនហាន់ជាបន្ទះៗនោះទេគឺលើកពីខ្ទះដាក់មកទាំងបន្ទះតែម្តងនេះជាហេតុធ្វើភ្ញៀវគ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង។
ម្យ៉ាងទៀតដើម្បីបន្ថែមរសជាតិបាយរបស់យើងអោយកាន់តែឆ្ងាញ់ថែមទៀតសម្រាប់ភ្ញៀវទាំងអស់គ្នាដែលចង់បន្ថែមម្ហូបពីលើក៏អាចកុម្ម៉ង់បានដូចជា សាច់មាន់, សាច់ជ្រូក, ពងទានឹងឈាមជ្រូកចៀនជាដើមដែលមានតម្លៃចាប់ពី 1000៛ ដល់ 2500៛ ម្យ៉ាងទៀតបើបានញុំា បុុិបសុីត្រជាក់ៗជាមួយបាយទៀតកាន់តែឆ្ងាញ់លើសដើមនឹងជួយសម្រួលការញុំាទៀតផង។
កុំភ្លេចណា! ហាងបាយរ៉េត សូនីតា ហៅញ៉ក់បើកចាប់ពីម៉ោង 6 ព្រឹករហូតដល់ 2 រសៀលហើយមានទីតាំងស្ថិតនៅជិតម៉ាស្ទ័រស៊ុគីស៊ុបបាក់ទូកជាប់នឹងសាលាសង្កាត់វាលវង់ ឬក៍ទំនាក់ទំនងតាមលេខទូរស័ព្ទ 012 60 47 75 ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.