ហ្វេនតែគុជ! ធ្លាប់ដឹងអត់ថាក្រៅពីធ្វើភេសជ្ជៈ គេអាចយកតែគុជមកញ៉ាំបែបនេះបានទៀតណា៎
អ្វីដែលយើងឃើញជាប្រចាំ គឺ តែគុជត្រជាក់ៗដាក់កែវខ្យូតៗបឺតគ្រូកៗមែនអត់? ពេលនេះ យើងមកមើលម្ហូបខ្លះដែលបានច្នៃដាក់បន្ថែមរសជាតិតែគុជ ជាពិសេសគុជធំៗចូលក្នុងគ្រឿងផ្សំជាមួយគ្នា!
- ការ៉ែមតែគុជ
នៅម៉ាត 7-Eleven និងហាងតែគុជល្បីៗមួយចំនួន គេឃើញមានដាក់លក់ការ៉ែមរសជាតិពិសេសនេះរាងយូរគ្រាន់ដែរហើយមើលទៅទំនងខ្លាំងម៉ង!
- មីតែគុជ
ភាគច្រើន ឃើញមាននៅប្រទេសជប៉ុន ដោយហាងខ្លះដាក់ជាមួយមីគោក ខ្លះដាក់ក្នុងមីស៊ុបក្តៅៗតែម្តង ហើយក៏មានមីកំប៉ុងរសជាតិតែគុជផងដែរ។
- ភីហ្សាតែគុជ
លក្ខណៈថាគ្រាប់គុជធំល្មមដាក់លាយឈីស លើកមួយចំណិតៗឃើញអន្តាយៗ ឡើងគួរឲ្យចង់ញ៉ាំ។
- ក្តាមចំហុយតែគុជ
ក្តាមធំៗស្រូបទឹកជ្រលក់ឡើងឈ្ងុយជាប់ចិត្ត លាយគុជធំៗ…អ្នកចូលចិត្តគ្រឿងសមុទ្រដឹងតែត្រូវចិត្តខ្លាំងៗ!
- ស៊ូស៊ីតែគុជ
ស៊ូស៊ីមួយដុំមានត្រីសាល់ម៉ុន ថែមគ្រីម និងគុជឈ្ងុយៗពីលើ។ ស្រមៃថាបើបានដាក់មួយម៉ាត់ មានអារម្មណ៍ម៉េចដែរ?
- ហតផតតែគុជ
មានកន្លែងខ្លះដាក់ជាលក្ខណៈស៊ុបភ្លោះ ពេលញ៉ាំដាក់ទុយោបឺតពីឆ្នាំងតែម្តង ហើយកន្លែងខ្លះទៀត ច្នៃដាក់ក្នុងឆ្នាំងភ្លើងអមដោយ toppings ផ្សេងៗទៀត៕