ម្ហូបខ្មែរបែបសហសម័យនៅភោជនីយដ្ឋាន ឡឺ រូយ៉ាល់ របស់សណ្ឋាគារ រ៉ាហ្វល ភ្នំពេញ

ភោជនីយដ្ឋាននេះមានការកែលម្អថ្មីដើម្បីឲ្យមានរូបរាងទំនើបដែលលាយបញ្ចូលគ្នានូវភាពប្រណិតទាន់សម័យបែបខ្មែរពិតៗ។​ ជាមួយនឹងអាយុកាលជាង ៩០ ឆ្នាំមកហើយ កន្លែងនេះជាកន្លែងមួយដើម្បីចាប់ផ្ដើមដំណើរធ្វើម្ហូប និងទទួលយកការផ្សារភ្ជាប់គ្នារវាងម្ហូបខ្មែរបែបប្រពៃណី និងសហសម័យ។

Image by Raffles Hotel Le Royal Phnom Penh

ភោជនីយដ្ឋាននេះមានផ្នែកខាងក្នុងដ៏ស្រស់បំព្រងជាមួយនឹងគំនូរនៅលើជញ្ជាំងដ៏គួរឲ្យស្ញប់ស្ញែងដែលជាស្នាដៃរបស់សិល្បៈខ្មែរពីបុរាណដែលធ្វើឲ្យការទទួលទានអាហារនៅទីនោះកាន់បង្កើនឲ្យមានភាពរីករាយថែមមួយកម្រិតទៀត។

Image by Raffles Hotel Le Royal Phnom Penh

មេចុងភៅ Martin Becquart ដែលជាមេចុងភៅធ្វើម្ហូបយ៉ាងស្ទាត់ជំនាញ បានរៀបចំមុខម្ហូបនីមួយៗដោយគោរពតាមបេតិកភណ្ឌធ្វើម្ហូបរបស់ខ្មែរស្របជាមួយនឹងការបង្ហាញនូវភាពទំនើបទាន់សម័យ។​ 

Executive Chef Martin Becquart - Image by Raffles Hotel Le Royal Phnom Penh

នៅភោជនីយដ្ឋាននោះមានមុខម្ហូបជាច្រើន ដែលក្នុងមុខម្ហូបទី១នោះមាន សាលាដត្រីសាលមុនន័រវេស ដែលមានគ្រឿងផ្សំដូចជាស្លឹកគ្រៃ ទឹកម្ទេស ទឹកក្រូចឆ្មា ហើយមួយមុខនេះបានយកលំនាំធ្វើតាមមុខម្ហូប ភ្លាត្រីសាលមុន និងទឹកត្រីបុក។ 

ភ្លាត្រីសាលមុន និងទឹកត្រីបុក

ស៊ុបម្ជូរទា ដែលមានលាយគ្រឿងការីស្រស់ ស្លឹកម្ជូរ និងបន្លែសរីរាង្គផ្សេងៗទៀត ដែលមាន​ការច្នៃពីសម្លម្ជូរគ្រឿងទា និងស្លឹកធ្នឹក បង្កើតបាន​នូវរសជាតិផ្លែកមួយ។

សម្លរម្ជូរទា និងស្លឹកធ្នឹក

ម្ហូបបន្ទាប់ទៀតគឺ ឆាបង្កងតាកែវ ដែលឆ្នៃពីមុខម្ហូប បង្កងជាមួយត្រប់ និងស្លឹកម្រេះព្រៅ ដែលលាយជាមួយបង្កងមេគង្គ ត្រប់អាំង សាច់មាន់បញ្ច្រាំ និងមានបន្លែស្ពៃជាច្រើនសម្រាប់លម្អផងដែរ។​ 

ចៀនបង្កងត្រប់ដុត និងស្លឹកម្រះព្រៅ

មុខម្ហូបមួយវិញទៀតអាចហៅបានថា ខសាច់ជ្រូកបីជាន់ និងពងក្រួច ដែលមានជះក្លិនឈ្ងុយចេញពីស្ករត្នោតដែលគេរំងាស់  ហើយស្ករត្នោតនោះគឺជាផលិតផលក្នុងស្រុកដែលនាំចូលពីប្រជាកសិករកម្ពុជាផ្ទាល់តែម្ដង។​ មេចុងភៅ Martin Becquart បានលើកឡើងថា “ភោជនីយដ្ឋាន ឡឺ រ៉ូយ៉ាល់បានផ្តល់នូវបទពិសោធន៍ទទួលទានអាហារដ៏វិសេសវិសាលដល់អតិថិជនដែលបានមកទទួលទានអាហារនៅទីនេះ”។ 

ខរសាច់បីជាន់ និងពងក្រួច 

ចុងក្រោយគេនេះគឺមិនភ្លេចទេ បង្អែមនេះឯងដែលមានគេហៅវាថា Pear Cream Brulée ធ្វើចេញពីនំផ្លែសារីស្ករប្រៃ ដែលជាដឹប៊េសជាងគេសម្រាប់អាហារមួយពេលនេះ និងមានដុតស្ករត្នោតនៅពីលើវាឲ្យរឹងទៀតផង។ បង្អែមមួយមុខនេះបង្ហាញពីភាពច្នៃប្រឌិតរបស់ភោជនីយដ្ឋាន។

Pear Cream Brulée

ភោជនីយដ្ឋាននេះបើកទទួលទានអាហារពេលល្ងាចជារៀងរាល់ថ្ងៃ អង្គារ រហូតដល់ ថ្ងៃ អាទិត្យរួមទាំងមានសម្លេងព្យាណូសម្រាប់កំដរអារម្មណ៍ទៀតផង ដែលតែញុំាងឲ្យការទទួលទានអាហារនៅទីនេះកាន់តែមានភាពធូរស្រាលនិងសប្បាយរីករាយមួយកម្រិតទៀត។ 

ភោជនីយដ្ឋាន Le Royal របស់សណ្ឋាគារ រ៉ាហ្វល មានអាយុកាលតាំងពីឆ្នាំ ១៩២៩ មកម្ល៉េះដែលនៅតែឈរឈ្មោះពីភាពប្រណិតរបស់ភោជនីយដ្ឋានដដែល បន្ទាប់ពីបានជួសជុលក្នុងរយៈពេលមួយឆ្នាំកាលពីឆ្នាំ ២០១៩ ហើយមានបន្ទប់ចំនួន 175 ត្រូវបានកែលម្អឡើងវិញ ដោយរក្សាបាននូវភាពទាក់ទាញរបស់សណ្ឋាគារដដែល។

និយាយរួម ភោជនីយដ្ឋាន ឡឺ រ៉ូយ៉ាល់ របស់សណ្ឋាគារ រ៉ាហ្វល ភ្នំពេញផ្តល់ជូនមិនត្រឹមតែអាហារប៉ុណ្ណោះទេ ព្រមទាំងប្រវត្តិសាស្រ្តធ្វើម្ហូបរបស់ប្រទេសកម្ពុជា និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ភោជនីយដ្ឋានចំពោះការច្នៃប្រឌិតធ្វើម្ហូបថ្មីៗ ប្លែកៗសម្រាប់ផ្ដល់ជូនអតិថិជន។ 

ព័ត៌មានគួរតែអានបន្ទាប់