Chatime Cambodia
- Available at all Chatime stores
- 076 888 8828
តាំងតែពីល្បីតែទឹកដោះគោច្រើនឆ្នាំមក ពួកយើងតែងតែឃើញមាន Toppings ដូចជានំ Pudding គុជ ឬចាហួយផ្សេងៗ ប៉ុន្តែ ដំណើបខ្មៅលាយសណ្តែកក្រហម? ដូចជាមិនដែលឃើញសោះ តែលើកនេះ Chatime បាននឹកឃើញឆ្នៃ Topping ប្លែកមួយនេះចេញមក។
តាមពិតទៅ Topping នេះត្រូវបានដាក់លក់ដំបូងតាំងពីចុងឆ្នាំ ២០១៩ ប៉ុន្តែ Chatime សម្រេចដាក់លក់តែ១០ថ្ងៃប៉ុណ្ណោះ ដូច្នេះហើយបានជាការត្រឡប់មកវិញម្ដងទៀតនៃ Topping នេះមានលក្ខណៈពិសេស។
Topping នេះធ្វើឡើងដោយប្រើប្រាស់អង្ករដំណើបខ្មៅ លាយជាមួយសណ្ដែកក្រហម ធ្វើឱ្យមានពណ៌ក្រហមក្រម៉ៅបែកស្វាយ ពេលដាក់ជាមួយតែទឹកដោះគោនឹងមានពណ៌ផ្ទុយពីគ្នា ទំនងចង់ញ៉ាំតែម្ដង។
ចាស់ៗតែងតែពោលថា ទំនងតែមួយមុខមិនគ្រប់គ្រាន់ទេ សំខាន់រសជាតិទៀត! ក្នុងនោះ FoodBuzz ជឿជាក់ថា Topping នេះនឹងបង្កើនរសជាតិរបស់តែទឹកដោះគោអ្នកឲ្យកាន់តែឆ្ងាញ់!
ចង់ញុំាហើយមែនទេ? ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១៨ ខែកក្កដានេះ អ្នកទាំងអស់គ្នាអាចរកទិញតែគុជជាមួយ Topping ដំណើបខ្មៅលាយសណ្ដែកក្រហមបានពីគ្រប់សាខារបស់ Chatime ឬក៏កុម្ម៉ង់តាមកម្មវិធីដឹកជញ្ជូន foodpanda ដើម្បីទទួលបានការបញ្ចុះតម្លៃ២០%។
សម្រាប់ព័ត៌មានលំអិតបន្ថែមអំពី ប្រម៉ូសិនផ្សេងៗអ្នកទាំងអស់គ្នាអាចតាមដាន Facebook Page របស់ខ្លួន Chatime Cambodia បាន ឬក៏ទាក់ទងទៅលេខ 076 888 8828 ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.