[Promo] ប្រូម៉ូសិនពិសេសៗតាមកន្លែងញ៉ាំអីក្នុងខែតុលានេះ

វិលៗដល់ខែតុលា ជិតដាច់ឆ្នាំ 2017 ទៀតហើយ! ប៉ុន្ដែទោះបីជាជិតដល់ដំណាច់ឆ្នាំក៏ដោយ ក៏ការថែមជូនពិសេសៗនៅតែមានជាបន្តបន្ទាប់។ ចង់ដឹងថានៅខែតុលានេះមានប្រូម៉ូសិនអ្វីខ្លះទេ? FoodBuzz នឹងបង្ហាញជូននៅខាងក្រោមនេះ!

 

#1 53 Central Coffee & Restaurant

ធ្លាប់តែលឺហ្វើរបស់វៀតណាមមែនទេ? ចុះបើសាកហ្វើស៊ុបទឹកពុះមកពីប្រទេសអូស្រ្ដាលីនេះវិញម៉េចដែរ? មិនត្រឺមតែប៉ុណ្ណេះទេ Central Coffee & Restaurant ក៏មានការថែមជូនពិសេស គឺការទិញ 3 ថែម 1 រហូតដល់ថ្ងៃ 30 តុលាទៀតផង។ តោះទៅភ្លក់ហ្វើអូស្រ្តាលីទាំងអស់គ្នា!

53 Central Coffee & Restaurant
53 Central Coffee & Restaurant

ទីតាំង៖ ផ្ទះលេខ60 ផ្លូវ 53 សង្កាត់ផ្សារថ្មី2 ខណ្ឌដូនពេញ |Google Map 

 

#2 Moo Milk Tea

តែគុជប្រភេទថ្មី ដែលគុជត្រូវបានធ្វើដោយផ្ទាល់ជាមួយនឹងពណ៌ស្អាតៗទៀង ព្រមទាំងការបញ្ចុះតម្លៃពិសេស នៅត្រឹម $1 ប៉ុណ្ណោះក្នុង១កែវ។ តើអ្នករង់ចាំអីទៀត?

Moo Milk Tea

Moo Milk Tea

ទីតាំង៖ Moo Milk Tea ផ្សារកាប់គោ ផ្លូវលេខ 9 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន 

 

#3 The Ath Coffee

ការទិញ 2 ថែម 1 ទៅលើភេសជ្ជៈគ្រប់មុខ នៅ The Ath Coffee សំរាប់ពេញមួយខែតុលានេះតែម្ដង។

The Ath Coffee

The Ath Coffee

ទីតាំង៖ The Ath Coffee  អគារលេខ 37 ផ្លូវ 592 |Google Map 

 

 

#4 Little Churros

Little Churros

Little Churros

Foodbuzz-ers នឹងទទួលបាននំ Churro មួយដោយឥតគិតថ្លៃសំរាប់រាល់ការកុម្ម៉ង់រហូតដល់ថ្ងៃទី15 ខែតុលា នៅ Little Churros សាខាទួលគោក។ តោះទៅទាំងអស់គ្នាដើម្បីទទួលបាននំ Churros ដោយឥតគិតថ្លៃ!

ទីតាំង៖ Little Churros សាខាTK ផ្លូវ516 កែងផ្លូវ 337

 

#5 Coffmichi TK

Coffmichi TK

Coffmichi TK

ការបញ្ចុះតម្លៃ20% ទៅលើភេសជ្ជៈគ្រប់មុខនៅ Coffmichi ថ្មី សាខាទួលគោក។ កុំភ្លេចចូលសាកណា កាហ្វេប្រ៊េនថ្មី!

ទីតាំង៖ ផ្ទះលេខ 28 ផ្លូវ317 កែងផ្លូវ 528 សង្កាត់បឹងកក់1 ខណ្ឌទួលគោក |Google Map 

 

#5 Kyoto Restaurant

Kyoto Restaurant

Kyoto Restaurant

ញ៉ាំ “Shabu Shabu Buffet” ថ្ងៃត្រង់ក្នុងតម្លៃត្រឹមតែ $9.8 រហូតដល់បំណាច់ខែតុលានេះ នៅឯភោជនីយដ្ឋានជប៉ុនថ្មី Kyoto Restaurant រៀងរាល់ថ្ងៃច័ន្ទដល់សោរ៍។

ទីតាំង៖ Kyoto Restaurant អគារលេខ 65 ផ្លូវលេខ 63 សង្កាត់បឹងកក់ 1 ខណ្ឌចំការមន

 

#7 Krispy Kreme

ភ្លក្សកាហ្វេឈ្ងុយឆ្ងាញ់ ជាប់មាត់ពី Krispy Kreme ក្នុងតម្លៃត្រឹមតែ $1.99 ប៉ុណ្ណោះក្នុងខែតុលានេះ។

Krispy Kreme Cambodia

Krispy Kreme Cambodia

ទីតាំង៖ Krispy Kreme សាខាបឹងកេងកង និង សាខាTK Avenue 

 

#8 Miue Thé

ភ្លក្សប្រ៊េនតែថ្មីមកពីជប៉ុន ជាមួយនិងការបញ្ចុះតម្លៃពិសេសជារៀងរាល់ថ្ងៃ ត្រឹមតែ $1 ក្នុងមួយកែវ ពេញមួយខែតុលា។

Miue Thé

Miue Thé

ទីតាំង៖ Miue Thé សាខាបឹងកេងកង និង សាខាទួលគោក |Google Map 

 

#9 Pokis

ទិញភេសជ្ជៈ 2 កែវបាន 3 កែវ ពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 តុលា។ រួសរាន់ឡើង ជិតផុតហើយណា!

Pokis

Pokis

ទីតាំង៖ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវ 184 |Google Map 

 

#10 Chatramue

Chatramue

Chatramue

ទិញ 3 កែវទទួលបាន 4 កែវពីថ្ងៃនេះរហូតដល់ថ្ងៃទី 15 តុលា សំរាប់ភេសជ្ជៈគ្រប់មុខទាំងអស់។ ចាំកាលទៀត? ហៅកនទៅទាំងអស់គ្នាណា!

ទីតាំង៖ Chatramue ផ្លូវ315 ទួលគោក ទល់មុខភោជនីយដ្ឋាន Samba (ហួសផ្សារមាន់អាំងប្រហែល 300 ម៉ែត្រ) (ការថែមជូនត្រឹម 200 កែវក្នុងមួយថ្ងៃ) |Google Map 

 

#11 ChobCha ទឹកល្អក់

ទិញ 2 ថែម 1  ចាប់ពីម៉ោង 7 ដល់ 11 ព្រឹក ជារៀងរាល់ថ្ងៃ ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែតុលា នៅ Chob Cha សាខាទឹកល្អក់។

ChobCha

ChobCha

ទីតាំង៖ Chob Cha ទឹកល្អក់2 ផ្លូវលេខ 150 ខាងត្បូងអាគារថ្មី សាកលវិទ្យាល័យអាស៊ីអឺរ៉ុប 

 

#12 The First Coffee & Dim Sum

ការទិញ1 ថែម 1 យ៉ាងពិសេសសំរាប់កាហ្វេរសជាតិថ្មី The First Iced Coffee ពីថ្ងៃនេះរហូតដល់ថ្ងៃទី 15 ខែតុលា។ កុំភ្លេចទៅសាកទាំងអស់គ្នាណា!

The First Coffee & Dim Sum

The First Coffee & Dim Sum

ទីតាំង៖ The First Coffee & Dim Sum  សាខា Phnom Penh Tower និងសាខាសំណង់12 |Google Map 

ព័ត៌មានគួរតែអានបន្ទាប់