ត្រឡប់មកវិញហើយ! ជាមួយឈុតពិសេស Popcorn after Vaccines ពី Legend

គិតៗទៅនឹកគ្រាដែលឈរតម្រង់ជួរចាំទិញ ពោតផ្ទុះ នៅ​​ រោងភាពយន្ដ លេជេន មុនចូលមើលរឿង។ ស្រមៃទៅកាន់គ្រានោះ ក្ដីសុខណាស់។ ចង្រៃអីកូវីដអប្រិយ ធ្វើឲ្យរោងកុនទាំងអស់ត្រូវផ្អាកដំណើរការ កុំអីបានអង្គុយញ៉ាំផប់ខន មើលរឿងមួយមនុស្សសំខាន់បាត់។​

ប៉ុន្តែខណៈពេលដែលកំពុងរង់ចាំរោងកុនបើកឡើងវិញនេះ ក៏អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់អាហារសម្រន់ឆ្ងាញ់ៗទៅញ៉ាំនៅផ្ទះពី រោងភាពយន្ដ លេជេន បានដែរដោយកំពុងតែមានឈុតពិសេសដែលមានឈ្មោះថា​ Popcorn after Vaccines

ឈុតពិសេសនេះមានដូចជាឈុត COMBO វ៉ាក់សាំងលើកទី១ និងឈុត COMBO វ៉ាក់សាំងលើកទី២ ដែលក្នុងឈុតនីមួយមានសុទ្ធតែរបស់ឆ្ងាញ់ដែលមិនអាចខ្វះបានពេល មើលកុនឬមើលរឿងភាគអីហ្នឹង! 

  • ឈុត COMBO វ៉ាក់សាំងលើកទី១៖ មាននំប៉័ង Hotdog ស្ករគ្រាប់ Mentos ពោតផ្ទុះ១កន្ត្រក រសជាតិខារ៉ាមែលឬសារាយសមុទ្រ ព្រមទាំងកូកាកូឡា២កំប៉ុងដែលមានតម្លៃត្រឹមតែ ៧ដុល្លារប៉ុណ្ណោះ! 
  • ចំណែកឈុត COMBO វ៉ាក់សាំងលើកទី២៖ មាន Tiny Sausage ៩ដុំ ស្ករគ្រាប់ Mentos ពោតផ្ទុះ១កន្ត្រក រសជាតិខារ៉ាមែលឬសារាយសមុទ្រ ព្រមទាំងកូកាកូឡា២កំប៉ុង មានតម្លៃ ៨.៥០ ដុល្លារ។ 

ចាំអីទៀត! ពេលមកពីចាក់វ៉ាក់សាំង ហេវហត់ អស់កម្លាំង ឬក៏ត្រូវការអាហារកំដរមាត់ទុកមើលរឿងភាគនៅផ្ទះអីហ្នឹង កុំភ្លេចកុម្ម៉ង់ឈុត Popcorn after Vaccines ពី​ រោងភាពយន្ដ លេជេន ណា៎ ដែលមានដាក់លក់ចាប់ពីថ្ងៃទី១២ខែមិថុនានេះ រហូតដល់អស់ពីស្តុក។ អ្នកទាំងអស់គ្នាអាចកុម្ម៉ង់បានតាមកម្មវិធីដឹកជញ្ជូន foodpanda, E-GetS , Muuve និង BLOC ៕ 

រោងកុនលេជេន - Legend Cinema

ព័ត៌មានគួរតែអានបន្ទាប់