នំម្នាស់តៃវ៉ាន់មានធ្វើលក់នៅខ្មែរហើយ តម្លៃត្រឹមតែ $4.5 ក្នុង 1 ប្រអប់

ថ្មីៗនេះ នំម្នាស់​តៃវ៉ាន់​បាន​កំពុងពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​ថៃ ហើយក៏បាន​សាយភាយ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ដែរ។ រយៈពេល​កន្លងមក មិនទាន់​មាន​ហាង​នំ​ណា​មួយ​ដុត​នំ​នេះ​ឡើយ ដូច្នេះ​នំ​ត្រូវ​កុម្ម៉ង់យក​មក​ពី​ប្រទេស​ថៃ ហើយ​អ្នក​ដែល​ចង់​ញ៉ាំ​ត្រូវ​ធ្វើការ​កម្មង់​ទុក និង​រង​ចាំ​ពី​​ 3 ថ្ងៃ ​ទៅ ​1 ​សប្តាហ៍​។

ឥឡូវនេះ​ចង់​ញ៉ាំនំ​ម្នាស់តៃ​វ៉ាន់​ មិន​មែន​ជា​បញ្ហា​ទៀតទេ គឺ​អាច​ទិញ ​ឬ ​កុម្ម៉ង់​ផ្ទាល់​ពី​ហាងនំ OsaBe Bakery បាន​ ហើយ​តម្លៃ​ត្រឹម​តែ $4.5 ប៉ុណ្ណោះ​ក្នុង 1 ​ប្រអប់ ដែល​មាន ​6 នំ។ តាម​ពិតទៅ នំម្នាស់​គឺសំដៅ​ទៅលើរូប​រាង​ម្នាស់​របស់​នំតែប៉ុណ្ណោះ ប៉ុន្តែ​នំមាន​រសជាតិ​ផ្សេង​ៗ​គ្នា​ដូចជា​រសជាតិ​ម្នាស់ រសជាតិ​ស្ត្រប៊ឺរី និងរសជាតិ​គីវី ដែល​អ្នក​ញ៉ាំ​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូល​ចិត្ត​បាន។

ប្រិយមិត្តធ្លាប់​បាន​ញ៉ាំ​នំ​ម្នាស់តៃវ៉ាន់​ហើយឬនៅ? បើមិនទាន់​ទេ​ អាចសាកភ្លក្ស​នៅ​ហាង​ OsaBe Bakery បាន ហើយបើធ្លាប់ញ៉ាំហើយ ក៏គួរតែ​សាក​មើល​ដែរ​ដើម្បី​ដឹង​ថា​រសជាតិ​នំ​ហាង​នេះ​ឆ្ងាញ់ប៉ុណ្ណា ព្រោះ​ឃើញ​មាន​អ្នក​គាំទ្រ និង​ណែនាំ​នំពី​ហាងនេះ​ច្រើនណាស់។

គួររំលឹកផងដែរថា ហាងនំ OsaBe Bakery គឺជាហាង​នំ​ដែល​កំពុង​លេច​ធ្លោជាងគេមួយ​ក្នុង​ការ​នាំ​យក​នំ​ដែល​កំពុង​ពេញ​និយម​នៅ​ក្រៅ​ប្រទេស មក​ប្រទេស​កម្ពុជាយើង ដោយ​អនុវត្ត​តាម​ស្តង់​ដារ នៃ​រសជាតិ​ដើម ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​កំណត់​តម្លៃ​សមរម្យ​បំផុត​ ជាមួយ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ គុណភាពល្អ និង​អនាម័យ​ខ្ពស់។ កន្លងមក OsaBe បាននាំយក​នំប៉័ង Milky Bun ហើយត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាង​ខ្លាំង​ ដែលសព្វថ្ងៃនេះមាន​លក់នៅហាងផ្ទាល់ ផ្សារម៉ាក្រូសែនសុខ និង​ម៉ាត Circle K។

ហាងនំ​ OsaBe Bakery មានអាសយដ្ឋាន​នៅជាមួយ​ហាង​កាហ្វេ UHH CHA ជាប់​ការ៉ាស់​សាំង​តេលា លើផ្លូវ ១៨២ (ទេពផន) ជិតកែង​ស្តុបពេទ្យ​លោក​សង្ឃ ទូរស័ព្ទលេខ 016 333 568 / 092 333 568 និង Facebook Page

ព័ត៌មានគួរតែអានបន្ទាប់