Phnom Coffee
- National Road 55, Veal Veng, Pusat Provincce
- 081 678 393
ហាងកាហ្វេដំបូងគេនៅតំបន់ភ្នំ១៥០០ នៃខេត្តពោធិ៍សាត់នឹងបើកដំណើរការហើយនៅថ្ងៃទី០១ ខែកញ្ញា ២០២១ នេះហើយ!
ហាងកាហ្វេភ្នំមានបរិយាកាសស្រស់ស្រាយ ហុំព័ទ្ធដោយរុក្ខជាតិបៃតងខៀវស្រងាត់ ដឹងតែត្រូវចិត្តអ្នកស្រឡាញ់ធម្មជាតិតែម្ដង! ម្ចាស់ហាងចិត្តល្អប្រាប់ក្រុម FoodBuzz យើងថា គាត់បង្កើតហាងកាហ្វេលើភ្នំនេះ ដើម្បីឲ្យអតិថិជនមានអារម្មណ៏ខុសប្លែកពីហាងកាហ្វេដទៃ ដោយសារតែបរិយាកាសស្រសស្រាយ ទេសភាពភ្នំស្រឡះចិត្ត។
សាកស្រមៃមើល បើបានអង្គុយទីនេះមានទេសភាពស្រស់ស្អាតបែបនេះ សម្លេងកូនចាបកូនព្រៀបរងំៗ បូកជាមួយសម្លេងទឹកហូរ ដៃកាន់កែវកាហ្វេ ចិបម្ដងបន្តិចៗ កង្វល់ខ្វល់ខ្វាយសាបសូន្យទៅអស់តាមជំនោរខ្យល់ ជីវិតមានន័យដល់ហើយ!
ហាងកាហ្វេភ្នំក៏មានលក់ភេសជ្ជៈជាច្រើនមុខ រួមជាមួយម្ហូបអាហារបែបខ្មែរទំនងៗទៀតផង។
រីឯភេសជ្ជៈប្រចាំហាងនេះវិញ គឺជាកាហ្វេក្រវ៉ាញដែលច្នៃឡើងដោយហាងកាហ្វេភ្នំផ្ទាល់។ គ្រាន់តែលឺ ចង់សាកតែម្ដង ព្រោះប្លែកខុសពីធម្មតា។
ឡូយម្លឹងៗ ជិះពីភ្នំពេញដល់ពោធិ៍សាត់ក៏មិនហត់ដែរ ឲ្យតែបានទៅស្គាល់ ត្រូវអត់?
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.