Park Café ចេញឈុតគុយទាវប្រហិតសាច់ស្រួយថ្មី ធានាម៉ាឆ្ងាញ់
បើនិយាយអំពីអាហារប្រភេទគុយទាវ និង អាហារប្រភេទស៊ុបគឺជាអាហារពេលព្រឹកដ៏ពេញនិយមសំរាប់ប្រជាជនកម្ពុជា ហើយមានសារៈសំខាន់បំផុតសម្រាប់សុខភាព បន្ថែមថាមពលខួរក្បាល កំលាំងកាយដើម្បី ប្រកបការងារដ៏ជោគជ័យ។ យ៉ាងណាមិញអាហារប្រភេទនេះ “គុយទាវ” គឺមានលក់នៅគ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងអាហារនានានៅភ្នំពេញ និងនៅតាមបណ្តាលខេត្តនានាពាសពេញប្រទេសកម្ពុជា។
![តោះទៅសាក គុយទាវប្រហិតសាច់ស្រួយថ្មីនៅផាកកាហ្វេ](https://www.foodbuzz.site/wp-content/uploads/2018/03/3-1.jpg)
គុយទាវដែលគេតែងតែនិយមបរិភោគនេះ គឺមិនអាចខ្វះបានឡើយនូវទឹកស៊ុបដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដោយឡែកនៅភោជនីយដ្ឋានផាកកាហ្វេវិញ លោកអ្នកពិតជាបានដឹង និងទទួលស្គាល់ហើយអំពីរសជាតិរបស់ទឹកស៊ុបគុយទាវ និង អាហារដែលមានអតិថិជនមួយលាននាក់នៅទីក្រុងភ្នំពេញបានទទួលទានជាប្រចាំ ដោយហេតុថាមានរសជាតិឈ្ងុយឆ្ងាញ់ដោយមិនប្រើប៊ីចេង ពិសេសដំបូងគេ និងជាគំរូដ៏ល្អសម្រាប់ភោជនីយដ្ឋានផ្សេងៗផងដែរ។
![ដាក់មួយចាន មានជាតិតែម្តង!](https://www.foodbuzz.site/wp-content/uploads/2018/03/2-1.jpg)
ជាក់ស្តែងសម្រាប់ខែមិនានេះ ភោជនីយដ្ឋានផាកកាហ្វេទាំង១០សាខាក្នុងក្រុងភ្នំពេញបានដាក់លក់នូវគុយទាវរសជាតិឈ្ងុយឆ្ងាញ់ថ្មី ដែលនៅគ្រប់ជំនាន់តែងតែគាំទ្រនោះគឺ ឈុតគុយទាវប្រហិតសាច់ស្រួយ មានទឹកស៊ុបឈ្ងុយឆ្ងាញ់ ជាមួយក្លិនដ៏ប្រហើរ ពិសេសប្រើជាមួយសាច់គោសាច់ស្រួយស្រស់ៗ និងបន្ថែមបរិមាណប្រហិតសាច់គោច្រើនខុសពីគុយទាវប្រហិតធម្មតា ព្រមទាំងបន្លែនៅក្នុងចានមានស្ពៃតៃវ៉ាន់ ខ្ទឹមបារាំង គ្រឿងជីខ្ទឹមបំពងច្រើនមុខបញ្ចូលគ្នាក្នុងចានតែ អ្វីដែលលើសពីនេះ គឺអមដោយស៊ុបពងមាន់ស្រែក្តៅៗ ដែលលោកអ្នកទទួលទានហើយ នឹងទទួលបាននូវកំលាំងថាមពល ដាក់បន្ថែមរសជាតិកាន់តែឆ្ងាញ់ទៀតជាមួយគាវបំពងក្តៅស្រួយៗ សម្រាប់អតិថិជនជាពិសេស។
![ហើយមានលក់ជាឈុតផងដែរ!](https://www.foodbuzz.site/wp-content/uploads/2018/03/4.jpg)
គួររំលឹកផងដែលថាឆ្លងតាមការបកស្រាយបង្ហាញពីអ្នកបច្ចេកទេសជំនាញជិត១៥ឆ្នាំលើការចំអិនទឹកស៊ុបគុយទាវប្រចាំភោជនីយដ្ឋានផាកកាហ្វេ ថាភោជនីយដ្ឋាននេះមានរូបមន្តដ៏ត្រឹមត្រូវបំផុត និងពិសេសដែលបង្កើនរសជាតិនៃទឹកស៊ុបជាមួយគ្រឿងទេសល្អៗ ពីធម្មជាតិ សាច់ស្រស់ៗ មានអនាម័យជាមួយការរំងាស់ទឹកស៊ុបដែលបានកំណត់ភ្លើងនិងរយៈពេលយ៉ាងម៉ត់ចត់បំផុតដើម្បីសម្រេចបានជាទឹកស៊ុបល្អបំផុតសម្រាប់អតិថិជន។
សម្រាប់ឈុតគុយទាវប្រហិតសាច់ស្រួយមានបំរើជូនលោកអ្នកគ្រប់សាខាផាកកាហ្វេ លើកលែងតែសាខាក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញប៉ុណ្ណោះ។