ផាក កាហ្វេ ចេញនូវអាហារសុខភាព រសជាតិថ្មីៗ ជាច្រើនមុខ

និយាយដល់អាហារបែបសុខភាព លោកអ្នកប្រាកដជានឹកឃើញដល់ ភោជនីយដ្ឋាន ផាក កាហ្វេ ជាមិនខាន។ ក្នុងខែនេះ ផាក កាហ្វេបានបញ្ចេញមុខម្ហូបថ្មីៗ រសជាតិឈ្ងុយឆ្ងាញ់ ដើម្បីឲ្យអតិថិជនមានអារម្មណ៍មិនចេះជិនណាយអំពីមុខម្ហូបរបស់ខ្លួន។ អាហារ ភេសជ្ជៈ និងទឹកផ្លែឈើស្រស់ថ្មីៗជាច្រើនមុខ ត្រវបានដាក់ដំណើរការលក់ចាប់ពីដើមខែកក្កដាទៀតផង។

 

តាមការបញ្ជាក់ពីចុងភៅប្រចាំផាកកាហ្វេ បានឲ្យដឹងថាផាកកាហ្វេបានដាក់បម្រើជូនអតិថិជននូវអាហារថ្មីៗដូចជា បាយឆាពងខ្ចប់ស្លាបមាន់ពិសេស បាយពងមាន់ខ្ចប់ទាខ្វៃទឹកឃ្មុំពិសេស ឈុតស្លាបមាន់ ស្លាបមាន់បំពងរសជាតិថ្មី​ 3 ដែលផ្តល់ជូនអតិថិជនអាចជ្រើសរើសបានដូចជា រសជាតិធម្មតា (ស៊ីអ៊ីវខ្ទឹមស) រសជាតិហឹរ (រសជាតិបែបកូរ៉េ) និង រសជាតិតឺរីយ៉ាគី (រសជាតិបែបជប៉ុន) និងនំបុ័ងខ្ទឹមស

ចំពោះទឹកផ្លែឈើស្រស់ៗជាមួយរូបមន្តថ្មីរបស់ផាកកាហ្វេដែលធានាថាមិត្តៗនារីៗពិតជាចូលចិត្ត និងអ្នកដែលស្រលាញ់សុខភាពពិតជាមិនខកបំណងឡើយ មានដូចជា ទឹកផ្លែឈើជំនួយចលនាឈាម (Blood Booster) ទឹកផ្លែឈើរក្សាទម្ងន់ (Kilo Killer) ទឹកផ្លែឈើជំនួយភ្នែក (Eye Therapy) ទឹកផ្លែជំនួយស្បែក (Perfect Skin)។ បើតាមការបញ្ជាក់ពីផាកកាហ្វេ រូបមន្តទឹកផ្លែឈើថ្មីៗនេះ គឺផ្សំចេញពីផ្លែឈើ និងបន្លែស្រស់ដែលជាផលិតផលរបស់កសិករខែ្មរយើង ដោយប្រើទឹកឃ្មុំ និងទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk)។

លោកអ្នកអាចស្វែងរកនូវមុខអាហារ ភេសជ្ជៈ និង ទឹកផ្លែឈើស្រស់ៗថ្មីៗដូចខាងលើនេះនៅគ្រប់សាខា ផាក កាហ្វេ លើកលែងតែផាកកាហ្វេក្នុងព្រលានយន្តហោះភ្នំពេញ។ លោកអ្នកក៏អាចធ្វើការកុម្ម៉ងតាមរយៈសេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេដែលអាចទំនាក់ទំនងតាមលេខ 023 990 990 ឬ អាចស្វែងទិញបាននៅលើ Apps សេវាដឹកជញ្ជូន Foodpanda, E-gets, Muuve និង Nham24 ដែលសហការណ៍ជាមួយផាកកាហ្វេ។ 

តំណភ្ជាប់សម្រាប់មីនុយ 

តំណភ្ជាប់សម្រាប់ទីតាំងគ្រប់សាខា

Park Café

ព័ត៌មានគួរតែអានបន្ទាប់