ហាងនំប៉័ងល្បីលេខ១នៅកូរ៉េខាងត្បូង Paris Baguette បានបើកឲ្យកុម្ម៉ង់នៅភ្នំពេញយើងហើយ

ថ្ងៃនេះ FoodBuzz មានដំណឹងល្អមកប្រាប់ទៀតហើយ ហាងនំបុ័ងដែលមានកេរ្ត៍ឈ្មោះលំដាប់ពិភពលោកមានប្រភពមកពីប្រទេសកួរ៉េខាងត្បូង Paris Baguette ឥឡូវនេះមានវត្តមានក្នុងប្រទេសកម្ពុជាយើងហើយ។ ហាងនំបុ័ង Paris Baguette មានលក់នំនិងបង្អែមផ្សេងៗបែបបារាំងក៏ដូចជាមានជម្រើសអាហារផ្សេងៗទៀតដូចជា នំសាំងវិច សាឡាត់ ភីហ្សា និងប៉ាស្តា រួមជាមួយភេសជ្ជៈ ផ្ដោត​សំខាន់បំផុតទៅលើគុណភាព រសជាតិ និង សេវាកម្ម។ 

ហាងនំបុ័ង Paris Baguette មានសាខាជាង ៣៣១៦នៅប្រទេសកូរ៉េខាងត្បូង ៥៧សាខានៅសហរដ្ឋអាមេរិកនិងជាង១៨៥សាខានៅចិន សិង្ហបុរី បារាំង វៀតណាមទៀតផង អ៊ីចឹងចាំសាកទាំងអស់គ្នាមើល រសជាតិឆ្ងាញ់ប៉ុនណា?

ដោយយល់ពីស្ថានភាពបច្ចុប្បន្នហាងនំបុ័ង Paris Baguette​ បានពន្យារពេលបើកសម្ពោធហាង ពោលនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ តែដំណឹងល្អនោះគឺចាប់ពីថ្ងៃនេះតទៅ Paris Baguette បានធ្វើការដាក់លក់នូវជម្រើសនំពិសេសៗមានដូចជា នំដែលលក់ដាច់បំផុត "Silky roll cake" និងនំច្រើនប្រភេទទៀតដែលមានការបញ្ចុះតម្លៃដល់ទៅ២០%នៅលើកម្មវិធីដឹកជញ្ជូនមានដូចជា NHAM24, foodpanda និង E-GetS ដើម្បីឲ្យយើងគ្រប់គ្នាអាចសាករសជាតិរបស់ Paris Baguette មុនពេលដែលហាងចាប់បើកដំណើរការផងដែរ៕

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz

Paris Baguette

  • #3, St 310 (BKK1) Phnom Penh, Cambodia

ព័ត៌មានគួរតែអានបន្ទាប់