PappaRich សាខាបឹងកេងកងទី១ចាប់បើកហើយ! អ្នកដែលចូលចិត្តម្ហូបបែបម៉ាឡេស៊ីកុំភ្លេចទៅសាកណា!

ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់! ហាង​ PappaRich សាខាបឹងកេងកងទី១បានបើកដំណើរការហើយ​ណ៎ា ដែលមានទីតាំងស្ថិតនៅលើផ្លូវ51 កែងផ្លូវ322។

នៅ PappaRich អ្នកទាំងអស់គ្នាអាចរីករាយជាមួយនឹងម្ហូបបែបម៉ាឡេស៊ីរសជាតិដើម ឆ្ងាញ់ៗជាច្រើនមុខ។ មុខម្ហូបល្បីៗដែលអ្នកទាំងអស់គ្នាគួរតែសាកនោះគឺ​ សាតេសាច់មាន់ ឆាគុយទាវ គុយទាវឆាហុងកុង​គ្រឿងសមុទ្រ ស៊ុបមាន់ម្រេចខេត្តសារាវ៉ាក​ បង្គាសាំបាល់​ ហើយក៏មានជាប្រភេទតែដែលមានភាពល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ីនោះគឺ តែតេតារិក នំប៉័ងហៃណាំដែលមានរូបមន្ត៧០ឆ្នាំជាងមកហើយ។​ ក្រៅពីនេះ PappaRich ក៏មានកាហ្វេឆ្ងាញ់ រួមជាមួយបង្អែមជាច្រើនមុខផងដែរ។​ 

អ្វីដែលពិសេសនោះគឺ PappaRich ប្រើប្រាស់គ្រឿងផ្សំដែលសុទ្ធសឹងជាគ្រឿងផ្សំដែរនាំចូលពីប្រទេសម៉ាឡេស៊ីរសជាតិគឺធានាថារសជាតិដើមពិតៗ លើសពីនេះសម្រាប់អ្នកញ៉ាំម្ហូបបែបហាឡាក៏អាចទៅញ៉ាំបានដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ PappaRich នៅសាខាថ្មីនេះ មានកន្លែងអង្គុយញ៉ាំដែលមានបរិយាកាសល្អ និងបន្ទប់អង្គុយបែប វីអាយភី ដែលពិតជាមានភាពងាយស្រួលក្នុងការជួបជុំតាមបែបលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ ជប់លាង ឬក៏ពិភាក្សារការងារផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាមដានហ្វេសប៊ុកផេក PappaRich​ Cambodia ។ 

#សាខាបឹងកេងកងទី១៖

#សាខាទួលគោក៖ 

ព័ត៌មានគួរតែអានបន្ទាប់