អស់បារម្ភពីប្លាស្ទិចពេលញ៉ាំតែគុជនៅ Kamu Tea Cambodia ទៀតហើយ!
តើអ្នកធ្លាប់គិតដល់បរិស្ថានដែរឬទេ នៅពេលអ្នកញ៉ាំតែគុជម្តងៗតែងតែមានទុយោ និងកែវប្លាស្ទិចដែលប្រើតែម្ដងហើយក៏បោះចោលចូលធុងសម្រាម ទាំងដឹងថាប្លាស្ទិចទាំងនោះមានផលប៉ះពាល់យ៉ាងណាដល់ភពផែនដីយើងសព្វថ្ងៃ? តែមិនអីទេ ព្រោះ Kamu Milk Tea កំពុងតែរុករកវិធីញ៉ាំតែគុជសំណព្វចិត្តរបស់អ្នកឲ្យកាន់តែប្រសើរជាងនេះ។
Kamu Tea ជាហាងតែគុជដ៏៏មានប្រជាប្រិយភាពសម្រាប់យុវវ័យ យុវតី ក៏ដូចជាបុគ្គលិកបម្រើការតាមស្ថាប័ននានាមួយដែលត្រូវបានទទួលស្គាល់ដោយសារតែគុជឆ្ងាញ់ និងទន់ល្អ។ Kamu Tea មានទីតាំងនៅបឹងកេងកង និងមានបម្រើភេសជ្ជៈតែគុជជាច្រើនប្រភេទ ជាពិសេសមានតែគុជបែបជប៉ុនទៀតផង។ បើទៅដល់ទីនោះ ហើយចង់ញ៉ាំជាភេសជ្ជៈធម្មតាតែគុជសាមញ្ញបំផុតមួយកែវ ពួកយើងសូមណែនាំ Kamu Milk Tea ព្រោះវាមិនសូវផ្អែម សាមញ្ញ អាចបន្ថែម ឬទម្លាក់ជាតិស្ករបានតាមចិត្ត ជាពិសេសជាសំណព្វចិត្តក្រុមការងារ FoodBuzz ផ្ទាល់តែម្ដង។
ដោយសារតែមានការប្រើប្រាស់ប្លាសិ្ទចកាន់តែច្រើនពីមួយថ្ងៃទៅថ្ងៃ Kamu Tea ចាប់ផ្ដើមមានចក្ខុវិស័យផ្ដោតទៅលើការថែទាំបរិស្ថាន ដោយធ្វើការផ្លាស់ប្ដូរទុយោ មកប្រើជាទុយោក្រដាសវិញម្ដង។ ក្រៅពីការផ្លាស់ប្ដូរទុយោ Kamu Tea ក៏នឹងផ្លាស់ប្ដូរថង់យួរប្លាស្ទិច មកជាប្រដាប់យួរក្រដាសវិញម្ដងជាមួយនឹងឡូហ្គោ Kamu Boi។ ទាំងនេះនឹងមានចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2020 តទៅ។ ប្លាសិ្ទចកាន់តែតិច បរិស្ថានកាន់តែស្រស់ស្អាតសម្រាប់ការរស់នៅ!
តែនៅបារម្ភពីការសឹករេចរឹលនៃព្រៃឈើ ដោយសារក្រដាសធ្វើពីឈើមែនទេ? អ៊ីចឹង តោះចាប់ផ្ដើមប្រើប្រាស់ដប (Tumbler) ទាំងអស់គ្នា! ដោយគ្រាន់តែយក Tumbler ទៅដាក់ភេសជ្ជៈរបស់ Kamu Tea អ្នកនឹងទទួលបានការបញ្ចុះតម្លៃភ្លាមតែម្ដង។ ចាំអីទៀតចឹង បានទាំងជួយថែរក្សាភពផែនដីយើងហើយ បានទាំងចំណេញប្រាក់ទៀតផង។
មិនតែប៉ុណ្ណោះ ហាង Kamu Tea នឹងបើកសាខាថ្មីចំនួន 2 ទៀតក្នុងពេលឆាប់ៗនេះ! ចាំតាមដានទាំងអស់គ្នា! ទីតាំង៖ កែងផ្លូវ 51 និងផ្លូវ 322, សង្កាត់បឹងកេងកង, ខណ្ឌចំការមន, ក្រុងភ្នំពេញ | Googlemap តម្លៃ៖ $3 - $5