កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda 

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីផងដែរ។ ជាមួយនឹងសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងនេះ foodpanda នៅតែងតែព្យាយាមពង្រឹង និងអភិវឌ្ឍសេវាកម្មរបស់ខ្លួនបន្ថែមដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត ជាពិសេសក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ១៩នេះតែម្តង។

នៅថ្ងៃទី១៩ ខែកញ្ញានេះ foodpanda ក៏បានសម្ភោធដាក់ឲ្យប្រើប្រាស់មុខងារដ៏ថ្មីស្រឡាងមួយនៅក្នុងកម្មវិធីទូរសព្ទរបស់ខ្លួនថែមទៀតគឺ pandamart​​ ។ មុខងារថ្មីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ foodpanda ទាំងអស់ពោលអ្នកទាំងអស់គ្នាអាចរកកុម្ម៉ង់ទំនិញជាច្រើនដល់ទៅជាង៣០០០មុខ​ឯណោះ។ កាន់តែងាយស្រួល កាន់តែសុវត្ថិភាព ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត មិនឲ្យលើសពី៣០នាទីនោះទេ។

ចំណែកការប្រើប្រាស់មុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda គឺពិតជាមានភាពងាយស្រួលមែនទែន ដោយអ្នកលោកអ្នកគ្រាន់តែបើក App foodpanda ហើយចុចទៅលើផ្នែកដែលមានពាក្យថា គ្រឿងទេសនិងច្រើនទៀត (ឬ Grocery and more ជាភាសាអង់គ្លេស) នោះនឹងឃើញមានឈ្មោះហាងជាច្រើនដែល អ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសកុម្ម៉ង់ទំនិញតាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារនិងភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារៈផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាង និងទំនិញជាច្រើនមុខទៀតដល់ទៅជាង៣០០០ប្រភេទផងដែរ។ 

ហើយអ្វីដែលកាន់តែពិសេសនោះគឺចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី៣០ខែកញ្ញានេះ រាល់អតិថិជនដែលធ្វើការកុម្ម៉ង់តាម pandamart នឹងមានឱកាសក្នុងការឈ្នះរង្វាន់ជាច្រើនដូចជា Play station 5, iPad pro, JBL speaker​ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ មួយវិញទៀតសម្រាប់អតិថិជនដែលធ្វើការកុម្ម៉ង់ពីកម្មវិធី foodpanda ជាលើកដំបូងអ្នកលោកអ្នកអាចប្រើប្រម៉ូកូដ MART នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ $2 ក្នុងការកុម្ម៉ង់ចាប់ពី $7 ឡើងទៅ។ 

ជាការពិតណាស់ foodpanda កំពុងតែផ្តល់ភាពងាយស្រួលជាច្រើនដល់អតិថិជន ពោលអ្នកទាំងអស់គ្នាមិនចាំបាច់ចេញក្រៅក៏អាចកុម្ម៉ង់ម្ហូបអាហារឆ្ងាញ់ៗ របស់របរប្រើប្រាស់ និងទំនិញជាច្រើនមុខ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ រួមជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត និងមានការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ផងដែរ។ 

  • ដោនឡូតកម្មវិធី foodpanda ឥឡូវនេះ៖ http://onelink.to/fpkh
  • Subscribe Channel Telegram របស់ foodpanda KHhttps://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប្រម៉ូកូដបញ្ចុះតម្លៃជាច្រើនមុនគេ៕ 

ព័ត៌មានគួរតែអានបន្ទាប់